KPT+
ជំងឺផ្លូវចិត្តមាន ៧ ប្រភេទធំៗ គួរស្វែងយល់
ជំងឺផ្លូវចិត្ត (ឬជំងឺផ្លូវអារម្មណ៍) គឺជាជំងឺដែលមានលក្ខខណ្ឌកើតឡើងប៉ះពាល់ដល់ការគិត អារម្មណ៍ និងអាកប្បកិរិយារបស់អ្នកជំងឺ។ ជំងឺនេះវាអាចកើតមានយូរអង្វែង និងរ៉ាំរ៉ៃ ហើយអាចប៉ះពាល់ដល់ សមត្ថភាពរបស់អ្នកក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ ជួនកាលវាអាចឲ្យអ្នកបញ្ចប់ជីវិតថែមទៀតផង។
ខាងនេះជារោគសញ្ញានិងប្រភេទនៃជំងឺផ្លូវចិត្តដែលយើងគួរតែដឹង៖
១ ជំងឺផ្លូវចិត្ត (ដូចជាជំងឺបាក់ទឹកចិត្ត ឬជំងឺបាយប៉ូឡា)

ប្រសិនបើអ្នកមានស្ថានភាពអារម្មណ៍ដូចជាច្របូកច្របល់មិនស្របនឹងកាលៈទេសៈរបស់អ្នក ហើយរំខានដល់សមត្ថភាពរបស់អ្នកក្នុងគិត ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា សោកសៅខ្លាំង ឬឆាប់ខឹង (បាក់ទឹកចិត្ត) ឬអ្នកអាចមានអំឡុងពេលនៃការបាក់ទឹកចិត្ត ជំនួសដោយការសប្បាយចិត្តខ្លាំងពេកដែលទាំងនេះជារោគសញ្ញា ជំងឺបាក់ទឹកចិត្ត ឬជំងឺបាយប៉ូឡា។
២ ជំងឺផ្លូវចិត្តថប់បារម្ភ

ការថប់បារម្ភគឺជាផ្នែកធម្មតាមួយនៃជីវិត តែទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានជំងឺថប់បារម្ភ ច្រើនតែមានការព្រួយបារម្ភខ្លាំង ហួសហេតុ និងជាប់លាប់ និងភ័យខ្លាចចំពោះស្ថានភាពប្រចាំថ្ងៃ។ ជាទូទៅអ្នកអារម្មណ៍ ការថប់បារម្ភខ្លាំង និងការភ័យខ្លាច ដូចជាការការភ័យខ្លាចសង្គម ដែលនេះជា រោគសញ្ញានៃជំងឺផ្លូវចិត្តថប់បារម្ភ។
៣ ជំងឺផ្លូវចិត្តបែកបុគ្គលិកលក្ខណៈ

គឺជាជំងឺផ្លូវចិត្តមួយប្រភេទ ដែលអ្នកមានលំនាំនៃការគិត និងអាកប្បកិរិយារឹងត្អឹង មិនអាចបត់បែនបាន។ វាបណ្តាលមកពីទុក្ខព្រួយ និងធ្វើឱ្យពិបាកក្នុងការដំណើរការក្នុងជីវិតប្រចាំថ្ងៃ ហើយមនុស្សដែលមានបញ្ហាបុគ្គលិកលក្ខណៈពិបាកផ្លាស់ប្តូរអាកប្បកិរិយា ឬសម្របខ្លួនទៅនឹងស្ថានភាពផ្សេងៗ។
៤ ជំងឺផ្លូវចិត្ត (ដូចជាជំងឺវិកលចរិក)

ជំងឺផ្លូវចិត្តប្រភេទនេះ បណ្តាលមកអ្នកជំងឺមានបទពិសោធន៍អ្វីមួយបានផ្លាស់ប្តូរការពិតនៃជីវិត វាបណ្តាលឱ្យមានជំងឺវិកលចរិក នៅពេលដែលមនុស្សជួបប្រទះនឹងការយល់ច្រឡំ។ ជំងឺវិកលចរិក ប៉ះពាល់ដល់ការគិត ការយល់ឃើញ និងអាកប្បកិរិយារបស់មនុស្ស ហើយរំខានដល់សមត្ថភាព របស់ពួកគេក្នុងការបំពេញមុខងារនៅកន្លែងធ្វើការ សាលារៀន ឬទំនាក់ទំនងជាមួយមនុស្សផ្សេងទៀត។
៥ ជំងឺផ្លូវចិត្តមានបញ្ហាក្នុងការញ៉ាំ

ជំងឺនៃការញ៉ាំគឺជាលក្ខខណ្ឌធ្ងន់ធ្ងរដែលទាក់ទង នៃការញ៉ាំជាប់លាប់ដែលជះឥទ្ធិពលអវិជ្ជមានដល់ សុខភាព អារម្មណ៍ និងសមត្ថភាពរបស់អ្នក ។ភាពមិនប្រក្រតីនៃការញ៉ាំភាគច្រើនពាក់ព័ន្ធ នឹងការ ផ្តោតអារម្មណ៍ច្រើនពេកទៅលើទម្ងន់ រូបរាងរាងកាយ ហើយជារឿយៗបញ្ហានេះកើតឡើងក្នុងវ័យជំទង់។
៦ ជំងឺផ្លូវចិត្តដែលទាក់ទងនឹងការប៉ះទង្គិច

ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត វាកើតឡើងនៅពេលដែលការភ័យខ្លាច ការថប់បារម្ភ និងការចងចាំនៃព្រឹត្តិការណ៍ដ៏តក់ស្លុតមួយមិនបាត់ទៅណាឡើយ ដូចជាអំពើហិង្សាផ្លូវភេទ និងហិង្សាផ្លូវចិត្ត។
៧ ជំងឺផ្លូវចិត្តនៃការប្រើប្រាស់សារធាតុញៀន

ការញៀនថ្នាំ ហៅម្យ៉ាងទៀតថា ជំងឺនៃការប្រើប្រាស់សារធាតុញៀន គឺជាជំងឺដែលប៉ះពាល់ ដល់ខួរ ក្បាល និងអាកប្បកិរិយារបស់មនុស្ស ហើយនាំឱ្យអសមត្ថភាពក្នុងការគ្រប់គ្រងការប្រើប្រាស់ថ្នាំ ។ សារធាតុញៀនមានដូចជា អាល់កុល កញ្ឆា និងជាតិនីកូទីន ក៏ត្រូវបានគេចាត់ទុកថាជាថ្នាំផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖រឿងពិត ១១ យ៉ាងគួរឱ្យចាប់អារម្មណ៍ អំពីម៉ាកយីហោ Louis Vuitton
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


