KPT+
ទ្រឹស្ដីព្រះពុទ្ធ៖ លក្ខណ:សម្បត្តិ ៥យ៉ាងនៃអ្នកស្ដាប់ដ៏ល្អម្នាក់
ការស្ដាប់គឺជាអង្គមួយនៅក្នុងចំណោមអង្គទាំង ៤ របស់សិក្សា ហើយត្រូវបានគេទទួលស្គាល់ថា វាពិតជាសំខាន់ និងផ្ដល់ប្រយោជន៍ច្រើនសម្រាប់មនុស្សយើងគ្រប់គ្នា។ នៅក្នុងទ្រឹស្ដីព្រះពុទ្ធសាសនាបាននិយាយថា បុគ្គលដែលជាអ្នកស្ដាប់ដ៏ល្អតែតែមានលក្ខណៈ ៥យ៉ាងជាប់ខ្លួន៖

១. មិនមើលងាយពាក្យដែលកំពុងស្ដាប់
នៅពេលដែលយើងមិនមើលងាយពាក្យដែលកំពុងស្ដាប់ យើងនឹងឱ្យតម្លៃនូវពាក្យទាំងនោះ។
២. មិនមើលងាយបុគ្គលដែលកំពុងតែពោល
នៅពេលដែលយើងមើលងាយពាក្យដែលកំពុងពោល យើងនឹងយល់ថា បុគ្គលនោះមិនមានឱ្យតម្លៃគួរឱ្យស្ដាប់។
៣. មិនមើលងាយខ្លួនឯងថាមិនសមនឹងស្ដាប់
កាលដែលយើងមើលងាយខ្លួនឯងថាមិនសមនឹងស្ដាប់មានន័យថា យើងកំពុងតែដាក់ខ្លួនជ្រុល និងលើកតម្កើនខ្លួនជ្រុល។
៤. មិនមានចិត្តរវើរវាយក្នុងពេលកំពុងស្ដាប់
បើចិត្តយើងរវើរវាយ ច្បាស់ណាស់ថាយើងនឹងមិនទទួលបាននូវអ្វីដែលគេបាននិយាយឱ្យយើងស្ដាប់ឡើយ។
៥. មានចិត្តនឹងក្នុងអារម្មណ៍តែមួយ ពោលគឺយកចិត្តទុកដាក់ដោយប្រាជ្ញា
ស្ងប់ រក្សាចិត្តនឹងក្នុងការស្ដាប់ ហើយត្រិះរិះនូវសេចក្ដីដែលគេបានប្រាប់ដោយបញ្ញា៕
អត្ថបទ៖ ស្នង នេត្រា
ចុចអាន៖ ពូកែស្ដាប់ ជាចរិតមេដឹកនាំ! ៧ចំណុចបង្កើនសមត្ថភាពស្ដាប់
ចុចអាន៖ ជំនាញទំនាក់ទំនង៖ ការស្ដាប់ យ៉ាងសកម្មនិងមានប្រសិទ្ធភាព
-
សេដ្ឋកិច្ច១៨ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


