KPT+
នេះជាហេតុផល អ្នកកើតទុក្ខ ត្រូវការអ្នកជិតស្និទ្ធ ហើយអ្នកសប្បាយចិត្ត បែរជារកអ្វីថ្មីប្លែក
ប្រហែលជាមានអ្នកខ្លះ កំពុងមានអារម្មណ៍ល្អ សប្បាយចិត្ត រីឯខ្លះទៀត កំពុងមានអារម្មណ៍មិនល្អ ឬមិនចិត្តសប្បាយ ដោយសារបញ្ហានានា។ តែគ្នាយើង ធ្លាប់កត់សម្គាល់ទេ ពេលកើតទុក្ខ មិនសប្បាយចិត្ត យើងតែងតែចេញក្រៅ ទៅជួបមិត្តជិទស្និទ្ធិ ឬអ្នកមានទំនាក់ទំនងជិទស្និទ្ធិជាមួយយើង តែពេលសប្បាយរីករាយវិញ យើងបែរទៅរកអ្វីថ្មី ប្លែកខុសពីមុន។

ពាក់ព័ន្ធនឹងការប្រាស្រ័យទាក់ទង និងទំនាក់ទំនាក់រវាងមនុស្សនេះ សាកលវិទ្យាល័យ Havard របស់អាមេរិក បានធ្វើការសិក្សាលើមនុស្ស ប្រមាណ ៣ម៉ឺននាក់ រយៈពេល ១ខែ ដោយសួរពួកគេតាមរយៈសារ នូវសំនួរ៖ តើពួកគេ កំពុងមានអារម្មណ៍ដូចម្ដ៉េច? តើពួកគេ កំពុងធ្វើអ្វី ក្នុងស្ថានភាពបែបនោះ? តើពួកគេ កំពុងនៅជាមួយនរណា?
លទ្ធផល រកឃើញថា អ្នកមានអារម្មណ៍មិនល្អ កើតទុក បានចេញក្រៅ និងជួបមិត្តជិទស្និទ្ធិ ឬអ្នកមានទំនាក់ទំនងជិទស្និទ្ធិផ្សេងទៀត។ ក្រោយចំណាយពេលជាមួយអ្នកមានទំនាក់ទំនងជិទស្និទ្ធិហើយ ពួកគេមានអារម្មណ៍ប្រសើរឡើងវិញ។
ចំណែកអ្នកមានអារម្មណ៍ល្អ សប្បាយរីករាយវិញ ពួកគេស្វែងរកប្រភេទទំនាក់ទំនងមានការសប្បាយតិច តែអាចជួយឲ្យពួកគេមានអារម្មណ៍ល្អរយៈពេលវែង។ ក្នុងរយៈពេលខ្លី អ្នកស្វែងរកប្រភេទទំនាក់ទំនងមានការសប្បាយតិចដូច្នេះ ក៏ធ្វើឲ្យពួកគេមានអារម្មណ៍មិនល្អដែរ។
ពាក់ព័ន្ធការរកឃើញ អ្នកចិត្តសាស្ត្រ មានទ្រឹស្ដីជាច្រើន ដើម្បីពន្យល់។ អ្នកចិត្តសាស្ត្រថា ទំនាក់ទំនងសង្គម ត្រូវចាត់ទុកជាមូលដ្ឋាន នៃភាពសប្បាយរីករាយ ហើយភាពសប្បាយរីករាយ បានជួយបង្កើនទំនាក់ទំនងសង្គម។ ជាមួយគ្នានេះ ការរកឃើញ ស្របនឹងគោលការណ៍មួយ ហៅថា គោលការណ៍ “Hedonic-flexibility Principle” ដែលលើកឡើងថា “យើងមិនគ្រាន់តែធ្វើអ្វី ដើម្បីមានអារម្មណ៍ល្អគ្រប់ពេលទេ ភាគច្រើនដោយសារមានរឿងខ្លះ បានកើតឡើងហើយ សូម្បីតែអារម្មណ៍មិនសប្បាយចិត្ត”។ គោលការណ៍នេះ មានន័យថា យើងតែងតែព្យាយាមរក្សាលំនឹងភាពសប្បាយរីករាយ។

នេះមានន័យថា នៅពេលយើងមិនសប្បាយ យើងត្រូវការពេលជាមួយមិត្តជិទស្និទ្ធិ និងអ្នកជាទីស្រលាញ់ ដើម្បីជួយឲ្យអារម្មណ៍ល្អវិញ រីឯនៅពេលយើងមានអារម្មណ៍សប្បាយរីករាយរួចហើយ យើងតែងតែធ្វើសកម្មភាពមានភាពសប្បាយតិចវិញ ដូចជាបង្កើតទំនាក់ទំនងថ្មី ឬចំណាយពេលជាមួយទូរស័ព្ទ៕
ចុចអាន៖ធ្វើម៉េចឆ្ពោះទៅមុខ ទាំងដែលគ្មានអ្នកណាគាំទ្រយើង?
ចុចអាន៖បណ្ដាញសង្គម ធ្វើឲ្យរឹតត្បិតសេរីភាពផ្លូវចិត្ត សាកល្បងបន្សាបជាតិពុលតាមវិធីនេះ
-
សេដ្ឋកិច្ច១០ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


