បើ​រូបិយប័ណ្ណ​រឹង​ពឹង​លើ​សេដ្ឋកិច្ច​ម្ដេច​លុយ​អាមេរិក​មាន​តម្លៃ លុយ​ចិន​មិន​ប្រជា​ប្រិយ?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

បើ​រូបិយប័ណ្ណ​រឹង​ពឹង​លើ​សេដ្ឋកិច្ច​ម្ដេច​លុយ​អាមេរិក​មាន​តម្លៃ លុយ​ចិន​មិន​ប្រជា​ប្រិយ?

Published

on

រូបិយប័ណ្ណ​រឹង​សំដៅ​ទៅ​លើ​ប្រាក់​ដែលត្រូវបាន​ចេញ​ដោយ​ប្រជាជាតិ​មួយ ។ មានការ​ទទួលស្គាល់ពីស្ថេរភាពនយោបាយនិងសេដ្ឋកិច្ច

រូបិយប័ណ្ណ​រឹង​នេះ​ជាទូទៅ​ជា​ទម្រង់​នៃ​ការ​ទូទាត់​សម្រាប់​ទំនិញ​និង​សេវាកម្ម​ទូទាំង​សាកលលោក​បាន ដែល​មាន​គុណ​តម្លៃ​ពេញចិត្ត​ជាង​រូបិយប័ណ្ណ​ក្នុងស្រុក។

ស្វែងយល់​ពី​រូបិយប័ណ្ណ​រឹង

រូបិយប័ណ្ណ​រឹង​មាន​ស្ថេរភាព​ក្នុង​រយៈពេល​ខ្លី​នៅ​លើ​ទីផ្សារ​រូបិយប័ណ្ណ​បរទេស​ឬ​ប្តូរប្រាក់។ រូបិយប័ណ្ណ​ដែល​អាច​​ជួញ​ដូរ​បាន​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​រួម​មាន៖

ប្រាក់ដុល្លារ​អាមេរិក ប្រាក់អឺរ៉ូ ប្រាក់យ៉េនជប៉ុន ផោនអង់គ្លេស ហ្វ្រង់ស្វ៊ីស ដុល្លារកាណាដា និងដុល្លារអូស្ត្រាលី (AUD) ) ។ រូបិយប័ណ្ណ​ទាំងអស់នេះទទួលបានទំនុកចិត្តពីវិនិយោគិន​និង​ធុរកិច្ច​អន្តរជាតិ​ពីព្រោះ​ជា​ទូទៅ​ពួកគេ​មិន​ងាយ​ធ្លាក់ចុះទេ។ ដុល្លារ​អាមេរិក​លេចធ្លោ​ជាពិសេស​ដោយសារ​វា​ទទួល​បាន​ឋានៈ​ជា​រូបិយប័ណ្ណ​បម្រុង​បរទេស​នៅ​លើ​ពិភពលោក។ សម្រាប់​ហេតុផល​នេះ ប្រតិបត្តិការ​អន្តរជាតិ​ជាច្រើន​ត្រូវបានធ្វើឡើងជាដុល្លារអាមេរិក។

លើស​ពីនេះទៀតប្រសិនបើរូបិយប័ណ្ណរបស់​ប្រទេស​មួយចាប់ផ្តើម​ទន់ជ្រាយ ចុះថយ ប្រជាជន​នឹង​ចាប់ផ្ដើម​កាន់កាប់ប្រាក់​ដុល្លារអាមេរិក​និង​រូបិយប័ណ្ណ​មាន​សុវត្ថិភាព​ផ្សេង​ទៀត​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់ពួកគេ។

រូបិយប័ណ្ណរឹងនៅក្នុងសកម្មភាពធុរកិច្ច

ការ​ធ្លាក់​ចុះ​នៃ​រូបិយប័ណ្ណ​របស់​ប្រទេស​មួយ​ជា​ធម្មតា​បណ្ដាល​មក​ពី​ការ​កើនឡើង​នៃ​ការ​ផ្គត់ផ្គង់​ប្រាក់​ឬការ​បាត់បង់ទំនុកចិត្ត​លើ​សមត្ថភាព​នា​ពេល​អនាគត​ដែល​ជា​ការ​រក្សា​ទុក​តម្លៃ​ថេរ​ដោយសារ​តែ​ការ​ព្រួយបារម្ភខាង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​និង​រដ្ឋាភិបាល។ ឧទាហរណ៍​គួរ​ឲ្យ​កត់សម្គាល់នៃរូបិយ​ប័ណ្ណ​មិនស្ថិតស្ថេរឬរូបិយប័ណ្ណទន់គឺ​ប៉េសូអាហ្សង់ទីន​ដែល​ក្នុង​ឆ្នាំ ២០១៥ បានខាតបង់ ៣៤,៦% នៃតម្លៃរបស់វា ធៀប​នឹង​ប្រាក់ដុល្លារដែលធ្វើ​ឲ្យវា​មិន​ទាក់ទាញ​ដល់​វិនិយោគិន​បរទេស។

តម្លៃរូបិយប័ណ្ណភាគច្រើនពឹងផ្អែកលើមូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​ដូចជា​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) និង​ស្ថានភាព​ការងារ។

អំណាច​នៃ​ដុល្លារអាមេរិកវាយ​ផ្ដាច់​មហាអំណាច​នានា

កម្លាំង​អន្តរជាតិ​នៃ​លុយ​ដុល្លារអាមេរិក​ឆ្លុះ​បញ្ចាំង​ពី​សេដ្ឋកិច្ច​របស់​អាមេរិក​ឈរ​នៅ​លំដាប់ទី ១ លើ​ពិភពលោក​គិត​ជា​ទឹកប្រាក់ ២០,៥១ លានលាន​ដុល្លារ(២០១៨)។ ប្រទេសចិន​និង​ឥណ្ឌា​មាន​ចំណាត់ថ្នាក់ទី ២ និងទី ៧ រៀងគ្នាដែលបានចាត់ចំណាត់ថ្នាក់​ផលិតផលក្នុងស្រុក​សរុប​នៅ​លើ​ពិភពលោក​ដែល​មាន​ចំនួន ១៣,៤៦ លាន​លាន​ដុល្លារនិង ២,៦៩ ពាន់ពាន់លានដុល្លារប៉ុន្តែគ្មាន​អ្នកណា​ចង់ទុក ប្រាក់យ័នចិននិងរូពីឥណ្ឌាឡើយ។

នេះគូសបញ្ជាក់ពីរបៀបដែលគោលនយោបាយរបស់ធនាគារកណ្តាលនិងស្ថេរភាពក្នុងការផ្គត់ផ្គង់ប្រាក់​របស់​ប្រទេស​មួយ​ក៏​ជា​កត្តាធ្វើ​ឲ្យ​អត្រាប្តូរប្រាក់​ថេរ​ផងដែរ។ ណាមួយ​ទៀត ធនាគារ​កណ្តាល មាន​ចំណង់ចំណូលចិត្តច្បាស់លាស់សម្រាប់ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​ភាព​ចាស់​ទុំ​ជាមួយ​នឹង​ប្រព័ន្ធ​ច្បាប់តម្លាភាព។

ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរឹងក្នុងកូវីដ១៩
រូបិយប័ណ្ណរឹងលែងនឹងនរក្រោយខែមិនាឆ្នាំ២០២០ ដូចទៅនឹងពិភពលោកដែលកំពុងមាន​បញ្ហា​រារាំង។  ហានិភ័យរូបិយប័ណ្ណ​គឺ​ជា​ទម្រង់​ហានិភ័យមួយ​ដែល​កើតឡើង​ពី​ការ​ផ្លាស់ប្ដូរ​តម្លៃ​រូបិយប័ណ្ណមួយធៀបនឹងរូបិយប័ណ្ណ​មួយផ្សេង​ទៀត​ខណៈ​មិនបាន​រំពឹង​ទុក​ឬ​ព្យាករណ៍​ជាមុនបាន។

ចុចអាន៖ស្រស់

ចុចអានដោះស្រាយ​ជាមួយ​មនុស្ស​ច្រណែន ដែល​ប៉ង​បំផ្លាញ​យើង

ចុចអាន៖មនុស្ស ៣ ប្រភេទដែលអ្នកគួរប្រយ័ត្ន និងមិនគួរ​ Add friend ក្នុង Facebook

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services