KPT+
មនុស្ស ៣ ប្រភេទដែលអ្នកគួរប្រយ័ត្ន និងមិនគួរ Add friend ក្នុង Facebook
ហ្វេសប៊ុកអាចជាឧបករណ៍ទំនាក់ទំនងដ៏អស្ចារ្យសម្រាប់មិត្តភក្តិ ប៉ុន្តែវាក៏អាចមានបញ្ហាដែរ ប្រសិនបើអ្នកមិនចេះគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ។ បើនិយាយពីមិត្តភាពវិញ មានមនុស្សមួយចំនួនដែលអ្នកមិនគួរក្លាយជាមិត្តនឹងគេតាមអ៊ិនធរណេតទេ ព្រោះនឹងបន្ថែមភាពស្មុគស្មាញក្នុងជីវិតលើអ្នកប៉ុណ្ណោះ។

១. សង្សារចាស់
តើអ្នកមានហេតុផលអ្វីដែលគួរនៅរាប់អានជាមួយសង្សារចាស់បន្តទៀត? មនុស្សមួយចំនួនអាចនិយាយថា គ្មានបញ្ហអីទេក្នុងការបន្តទំនាក់ទំនងជាមួយមនុស្សធ្លាប់ស្រឡាញ់។ ការពិត បើអ្នកនៅចង់ដឹងពីសុខទុក្ខគេ ក៏បន្តទៀតចុះ! ប៉ុន្តែហេតុអីបានជាត្រូវចង់ដឹង បើយើងបែកគ្នាទាំងឈឺចាប់? ការបន្តជាមិត្តនឹងគ្នានៅលើបណ្ដាញសង្គមពិតជាពិបាកទទួលយក ពេលឃើញរូបភាពគេជាមួយនឹងអ្នកផ្សេង ហើយវាក៏ពិបាកដែលដឹងពីសកម្មភាពគេរាល់ៗថ្ងៃ។ រឿងនេះចៀសមិនផុតភាពអវិជ្ជមានផ្លូវចិត្តនឹងកើតឡើងកាន់តែតានតឹងមិនខាន។ ដូច្នេះកុំអីល្អជាង! ប៉ុន្តែបើអ្នកចង់ដើរថយក្រោយជាមួយអតីតកាល ហើយអាចអត់ធ្មត់ក្នុងន័យមិត្តភាព អ្នកបន្តទំនាក់ទំនងនេះចុះ។

២. ចៅហ្វាយនាយ មិត្តរួមការងារ ឬអតិថិជន
ការរាប់មិត្តជាមួយចៅហ្វាយនាយ អ្នករួមការងារ ឬអតិថិជន ក្នុងន័យល្អគឺងាយស្រួលទំនាក់ទំនងគ្នាឲ្យកាន់តែប្រសើរ។ ជាការល្អ បើអ្នកចង់ទំនាក់ទំនងជាមួយអតិថិជន អ្នកគួរទាក់ទងតាមផេក ឬគេហទំព័រ។ បើទំនាក់ទំនងជាមួយមេកោយ គួរធ្វើតាមរយៈអ៊ីម៉ែល ឬ Telegram ហើយបើជាមួយមិត្តរួមការងារ គួរតែរាប់អានគ្នានៅខាងក្រៅបណ្ដាញសង្គមជារឿងល្អបំផុត។

អ្នកមិនគួរមានទំនាក់ទំនងជាមិត្តនឹងគ្នាតាមបណ្ដាញហ្វេសប៊ុក ជាមួយមនុស្សក្រុមទាំងនេះ ក៏ព្រោះតែពេលខ្លះការបង្ហោះជីវិតផ្ទាល់ខ្លួន ឬការកម្សាន្តរបស់អ្នក ធ្វើឲ្យពួកគេចាប់ថ្នាក់ ឬប្រៀបធៀបទៅនឹងជីវិតការងារ ដោយវិនិច្ឆ័យអ្នកបែបនេះឬបែបនោះ។ ដូច្នេះមិនចាំបាច់រាប់អានគ្នាតាមនេះល្អជាង!
៣. ជនចម្លែក និងមនុស្សមិនដែលស្គាល់
មនុស្សចម្លែក មិនគួរមាននៅក្នុងបញ្ជីរមិត្តរបស់អ្នកទេ។ ការទទួលមិត្តច្រើនមិនមែនជារឿងអស្ចារ្យអ្វីឡើយ។ ហេតុផលគឺថា មនុស្សមួយចំនួនចូលមករាប់អានដើម្បីលួចយកទិន្នន័យរបស់អ្នក និងធ្វើរឿងមិនល្អផ្សេងៗ ដោយមានពេលខ្លះគេ hack គណនីរបស់អ្នកដើម្បីយកទៅបោកប្រាស់លុយអ្នកដទៃ ឬផ្ញើសារអាសអាភាសជាដើម។ រីឯជួនកាលទៀត គេយករូបថតរបស់អ្នកទៅប្រើប្រាស់ក្នុងន័យរំលោភបំពានកម្មសិទ្ធបញ្ញាក៏មានដែរ។

បើអ្នកទទួលបានការស្នើសុំធ្វើជាមិត្តពីអ្នកណាម្នាក់ដែលអ្នកមិនស្គាល់ សូមចុចពាក្យ “លុបសំណើរ” ឬពាក្យថា “រារាំង” ។ បន្ទាប់មកហ្វេសប៊ុកនឹងសួរអ្នកថា តើអ្នកស្គាល់មនុស្សម្នាក់នេះ នៅក្រៅហ្វេសប៊ុកទេ? ហើយអ្នកគួរតែនិយាយថា “ ទេ” នោះពួកគេនឹងមិនមានឱកាសរាប់អានអ្នកម្តងទៀតឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ liveabout
ចុចអាន៖ ដោះស្រាយជាមួយមនុស្សច្រណែន ដែលប៉ងបំផ្លាញយើង
ចុចអាន៖ មនុស្ស ៨ ប្រភេទមាននៅស្ថាប័នណាពិបាកដល់កន្លែងនោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


