KPT+
ដោះស្រាយជាមួយមនុស្សច្រណែន ដែលប៉ងបំផ្លាញយើង
មនុស្សដែលស្អប់យើង ព្រោះយើងធ្វើខុសលើគេជារឿងធម្មតា តែបើមិនដែលបានប៉ះពាល់គ្នានៅមិននៅមកស្អប់យើង អាចមកពី«ច្រណែន»ឬគេនោះមានបញ្ហាផ្នែកវិជ្ជាជីវៈ ឬជីវិតផ្ទាល់ខ្លួនដែលមិនបានល្អ ជួនកាលជាជំងឺចិត្ត។
សម្គាល់មនុស្សទាំងនេះត្រង់ប្រើយោបល់និងអាកប្បកិរិយាអវិជ្ជមានរិះគន់ដើម្បីធ្វើឲ្យមនុស្សម្នាក់ទៀតអន់ថយ ទាំងមិនដែលបានស្គាល់ឬប៉ះគ្នា។
ពួកគេមិនមានអារម្មណ៍ល្អហើយហ៊ានមកផ្ដល់យោបល់មិនល្អនិងអវិជ្ជមានទាំងដែលគ្មានអ្នកណាសួរ។ ពួកគេមានបញ្ហាចិត្ត ដែលជារឿងពួកគេតែយើងក៏ត្រូវការពារការបញ្ចេញមតិនិងអាកប្បកិរិយាអវិជ្ជមានណាដែល ត្រូវបានធ្វើឡើងម្ដងហើយម្ដងទៀតដោយពួក Hatersនេះប្រឆាំងឥរិយាបថគំរាមកំហែងរបស់ពួកគេព្រោះមានហាមឃាត់នៅក្នុងច្បាប់។
អាកប្បកិរិយាស្អប់ខ្ពើមអ្នកដែលគេមិនបានធ្វើអ្វីខ្លួន គឺជាអ្វីដែលមនុស្សធ្វើព្រោះបញ្ហាគេអវិជ្ជមានខ្លួនឯង។ មនុស្សបែបនេះមិនគួរទទួលបានការលើកលែងឡើយ។
វិធីដោះស្រាយ
ដំបូងយើងអាចមិនអើពើនឹងពួកមនុស្សប្រភេទយ៉ាប់ទាំងនោះដោយការ ដើរចេញកុំប្រតិកម្មឬឆ្លើយតបព្រោះអាចចូលអន្ទាក់គេ។ គេមិនឈប់ទេ នេះជាលេសយើងអាចប្រមូលរឿងតាំងពីដំបូងមកចាត់ការគេតាមច្បាប់បាន។
ប្រសិនបើយើងជាយុវជនជំទង់ ហើយត្រូវនរណាម្នាក់គំរាមកំហែង សរសេរដៀលលើ Internet ត្រូវរាយការណ៍ទៅឪពុកម្តាយ លោកគ្រូអ្នកគ្រូឬមនុស្សពេញវ័យណាផ្សេងដែលភ្លាមៗ។
ការវាយប្រហារលាក់មុខតាមអ៊ីនធឺណិត
ត្រូវចាំថា ទោះគេនៅទីណាក៏ប៉ូលិសរកឃើញដែរ។ ប្រសិនបើនរណាម្នាក់បញ្ចេញយោបល់អវិជ្ជមានប្រមាថ គំរាមកំហែងតាមអ៊ីនធឺណិតសូមរកសមត្ថកិច្ច ។ ប្រាប់ឪពុកម្តាយភ្លាមបើយើងនៅក្មេង។
ពង្រឹងផ្លូវចិត្តខ្លួនឯង
ធម្មតា មិនដែលអ្នកណាទៅស្អប់មនុស្សអន់ជាងខ្លួនទេ។ ព្រោះយើងរៀនពូកែឬធ្វើអ្វីមួយជោគជ័យទើបគេច្រណែន។ មនុស្សបិទមុខឬនិយាយពីក្រោយខ្នងយើងព្រោះគេដឹងថាទង្វើនោះ មិនត្រឹមត្រូវ បានជាគេមិនហ៊ានប្រឈម តែលួចធ្វើព្រោះច្រណែនប្រចណ្ឌទ្រាំគ្រប់គ្រងខ្លួនឯងមិនបាន។
រំឭកខ្លួនអ្នកថា យោបល់របស់អ្នកស្អប់យើង គឺជាការឆ្លុះបញ្ចាំងរបស់គំនិតអវិជ្ជមាននៃពួកគេហើយមិនមែនជាការពិតរបស់យើងទេ។ មនុស្សដែលមានអារម្មណ៍ល្អចំពោះខ្លួនឯងមិនចាំបាច់គិតថា ត្រូវតែធ្វើឲ្យអ្នកដទៃមកសរសើរឡើយ។
រក្សាខ្លួនឯងជាមួយគោលដៅជីវិត បន្តឆ្ពោះទៅមុខស្វែងរកផលប្រយោជន៍អាជីព ការសិក្សា និងធ្វើជានរណាម្នាក់ដែលយើងចង់ក្លាយ៕
ប្រែសម្រួល ៖ ចម្រើនតារា
ប្រភព៖ stopbullying
ចុចអាន៖វិធីសាស្ត្រនិយាយនៅលើឆាក ដែលបង្កើតថាមពលទាក់ទាញប្រកបដោយប្រសិទ្ធភាព
ចុចអាន៖មកអានចរិតពិតរបស់អ្នកកើតខែតុលា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ