KPT+
ឆ្ងល់អត់! ហេតុអ្វីប្រេនល្បីៗលើលោក មិនប្រើឈ្មោះអង់គ្លេស បែរដាក់ឈ្មោះតាមក្រិក?
មិនថាផលិតផល សេវាកម្ម និងយីហោក្រុមហ៊ុនល្បីៗលំដាប់ពិភពលោកភាគច្រើន សុទ្ធសឹងមិនប្រើឈ្មោះតាមភាសាអង់គ្លេសដែលជាភាសាសកលឡើយ ផ្ទុយទៅវិញប្រេនទាំងនោះ បែរជាជំនួសដោយយកឈ្មោះមកពីប្រទេសក្រិក។
ជាការពិតដែលថាយីហោនីមួយៗមិនត្រឹមតែដាក់ដើម្បីភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែស្ថានិកម្នាក់ៗបានគិតគូរល្អិតល្អន់ទៅលើអត្ថន័យដែលពួកគេជ្រើសរើសមកប្រើផងដែរ។ ដូច្នេះហើយ ដើម្បីបន្ថែមអំណាចខាងអប្បិយជំនឿ ទើបបានជាយីហោនាំមុខលើលោក បានភ្ជាប់ឈ្មោះជាមួយម៉ាកសញ្ញារបស់ខ្លួនចេញពីទេវកថាក្រិក និងរ៉ូម៉ាំង។
Nike – Nike ជានាគរាជនៃជ័យជម្នះរបស់ក្រិក។ ដូច្នេះ គ្មានអ្វីសង្ស័យឡើយ ដែលវាក្លាយជាជម្រើសក្នុងការដាក់ឈ្មោះក្រុមហ៊ុនលក់ស្បែកជើងកីឡាលំដាប់អន្តរជាតិមួយនេះ ព្រោះវាតំណាងឱ្យភាពខ្លាំងក្លា និងរហ័សរហួន។

Hermes – Hermes ជាអ្នកនាំសាររបស់ព្រះ និងជាព្រះនៃពាណិជ្ជកម្ម។ ជាឈ្មោះដ៏ល្អឥតខ្ចោះសម្រាប់ម៉ាកយីហោដែលមានឯកទេសលើសម្លៀកបំពាក់ស្បែក កាបូប និងគ្រឿងប្រើប្រាស់តុបតែងកាយផ្សេងទៀត។ ជាការពិតយីហោនេះត្រូវបានដាក់ឈ្មោះតាមស្ថាបនិករបស់ខ្លួនគឺ Thierry Hermès ប៉ុន្តែដើមចមនៃអត្ថន័យរបស់វា ចេញមកពីប្រទេសក្រិក។

Amazon – លោក Jeff Bezos ស្ថាបនិក Amazon បានជ្រើសរើសឈ្មោះនេះ ដោយសារតែ Amazon ជាទន្លេដ៏ធំបំផុតមួយក្នុងពិភពលោក ហើយទន្លេនេះក៏ដាក់ជានិមិត្តសញ្ញារបស់ក្រុមហ៊ុនផងដែរ។ ទោះជាយ៉ាងណាក្ដី ឈ្មោះទន្លេ Amazon មានប្រភពមកពីទេវកថាក្រិក ដែល Amazon ជាពូជអ្នកចម្បាំងស្ត្រីមានភាពកាចសាហាវខ្លាំងក្នុងការប្រយុទ្ធ។

Oracle – Oracle ជាហោរារបស់ក្រិកបុរាណ។ ទោះបីជាពួកគេស្លាប់ នៅតែអាចបញ្ជូនសារពីព្រះមកផែនដី។ បច្ចុប្បន្នវាជាឈ្មោះរបស់សាជីវកម្ម Oracle ដែលជាក្រុមហ៊ុនសូហ្វវែរដ៏ធំបំផុតមួយរបស់ពិភពលោក និងជាកន្លែងផ្ទុកទិន្នន័យមូលដ្ឋានក្នុងបច្ចេកវិទ្យា។

Olympus – ជាអាទិទេពដែលរស់នៅលើភ្នំ Olympus ។ សព្វថ្ងៃឈ្មោះនេះ ជាឈ្មោះដែលប្រើសម្រាប់ក្រុមហ៊ុនកាមេរ៉ាធំបំផុត Olympus របស់ប្រទេសជប៉ុន។

Mars – Mars ជាអាទិទេពនៃសង្គ្រាមរ៉ូម៉ាំង ហើយសព្វថ្ងៃវាគឺជាក្រុមហ៊ុនផលិតនំ និងអាហារដ៏ធំបំផុតមួយរបស់ពិភពលោក។ មិនខុសពីយីហោ Hermès នោះទេ ឈ្មោះនេះជាឈ្មោះរបស់ស្ថាបនិកក្រុនហ៊ុនគឺលោក Franklin Mars តែឈ្មោះដើមមានប្រភពមកពីក្រិក។

Ajax – Ajax ជាអ្នកចម្បាំងក្រិក និងជាវីរបុរសដែលល្បីល្បាញក្នុងអំឡុងពេលសង្រ្គាម Trojan ។ សព្វថ្ងៃនេះ Ajax ត្រូវបានគេប្រើជាយីហោជាផលិតផលសម្អាត ដែលភ្ជាប់ជាមួយនូវពាក្យស្លោកថា “ខ្លាំងជាងកខ្វក់!”

Orion – Orion ជាអ្នកចម្បាំងដ៏អស្ចារ្យម្នាក់នៅក្នុងទេវកថាក្រិក។ ចំពោះឈ្មោះនេះវិញ គឺជាម៉ាកយីហោស្ទូឌីយោភាពយន្តហូលីវូដ Orion Pictures ដែលបានថតភាពយន្តល្បីៗដូចជា Dances with Wolves និង The Silence of the Lambs ជាដើម។

Pandora – Pandora ជាស្ត្រីដំបូងបំផុតលើផែនដីដែលបង្កើតដោយអាទិទេព។ អាទិទេពនីមួយៗបានបង្កើតនាងដោយផ្តល់នូវអំណោយពិសេសប្លែកពីគេ។ នាងជាស្ត្រីដែលបណ្ដេញអំពើអាក្រក់ទាំងអស់របស់មនុស្សជាតិ។ ឥឡូវនេះ Pandora គឺជាសេវាកម្មតន្ត្រីស្ទ្រីម ដែលជោគជ័យបំផុតលើលោក។

ស្ថាបនិកសេវាកម្មមួយនេះ ជាមនុស្សចូលចិត្តរឿង Pandora ពីព្រោះនាងមនុស្សដែលចង់ដឹង ចង់ឃើញ ហើយវាជាមូលហេតុដែលឈ្មោះរបស់នាង បានក្លាយជានិមិត្តសញ្ញាក្នុងពិភពតន្ត្រី Pandora ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អាថ៌កំបាំង ៥ យ៉ាង ជួយឲ្យម៉ាកយីហោក្លាយជា “Franchise ” លក់ដាច់ខ្លាំង
ចុចអាន៖ របស់ទាំងនេះមើលទៅសាមញ្ញ តែបើនិយាយពីតម្លៃវិញ ស្មើនឹងឡានមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


