ព័ត៌មានអន្ដរជាតិ
សភាក្រិកអនុម័តទិញប្រព័ន្ធការពារដែនអាកាស ពីអ៊ីស្រាអែល និងធ្វើទំនើបកម្មកងទ័ពអាកាស
គណៈកម្មាធិការសភាក្រិកបានអនុម័តគម្រោងទិញប្រព័ន្ធការពារដែនអាកាសច្រើនស្រទាប់និងដ្រូនពីប្រទេសអ៊ីស្រាអែល មានតម្លៃជាង៣ប៊ីលានដុល្លារ រួមទាំងយន្តហោះចម្បាំង F-១៦ ចំនួន៣៨គ្រឿង ដោយតម្លៃសរុបប្រមាណជាង ៤.៦ប៊ីលានដុល្លារ។ នេះបើតាមប្រភពពីរប្រាប់ភ្នាក់ងាររ៉យទ័រកាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦។
ក្រិកកំពុងចរចាជាមួយអ៊ីស្រាអែល ដើម្បីផ្តល់ផ្នែកធំនៃប្រព័ន្ធមីស៊ីលសម្រាប់ការពារផ្នែកលើអាកាស ឬហៅថា «Achilles Shield» មានតម្លៃប៉ាន់ស្មានជាង ៣ប៊ីលានដុល្លា។

ប្រភពព័ត៌មានជាន់ខ្ពស់មួយរូបនិយាយថា៖ «គណៈកម្មាធិការសភាបានអនុម័តគម្រោងនេះ និងការធ្វើយ៉ាងណាឱ្យយន្តហោះចម្បាំង F-១៦ កាន់តែមានភាពប្រសើរឡើង»។ តាមសេចក្តីរាយការណ៍ សម័យប្រជុំរបស់គណៈកម្មការសភាបានធ្វើឡើងដោយសម្ងាត់បំផុត។
ប្រទេសក្រិកមានគម្រោងទិញយន្តហោះចម្បាំង F-១៦ Block-៥០ ចំនួន៣៨គ្រឿងបន្ថែមទៀត ដែលមានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ទៅជាកំណែទម្រង់បែបទំនើប «Viper» ក្នុងតម្លៃជាងមួយប៊ីលានដុល្លា។
យន្តហោះចម្បាំង F-16C Block 50 គឺជាយន្តហោះចម្បាំងពហុមុខងារកម្រិតខ្ពស់ ដែលត្រូវបានអភិវឌ្ឍន៍បន្តពីស៊េរី F-16 មុនៗ ដោយបំពាក់ម៉ាស៊ីន F110-GE-129 ដ៏ខ្លាំងក្លា។ វាមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធតាមអាកាស និងការវាយប្រហារលើដី ដោយប្រើរ៉ាដាថ្មី និងអាវុធទំនើបៗដូចជាមីស៊ីល AGM-65D Maverick, គ្រាប់បែកនាំផ្លូវឡាស៊ែរ GBU-12/24 និងកញ្ចប់កំណត់គោលដៅ LITENING។
យ៉ាងណា ប្រទេសក្រិកមានកងនាវាយន្តហោះ F-១៦ ជាង១៥០គ្រឿង និងបានធ្វើឱ្យមានភាពទំនើបជាង ៤០គ្រឿងផងដែរ។
រដ្ឋាភិបាលក្រិក បាននិយាយថា ខ្លួនមានគម្រោងចំណាយសរុបប្រហែល ៣២ប៊ីលានលានដុល្លារ នៅឆ្នាំ២០៣៦ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈប្រទេសនេះងើបចេញពីវិបត្តិបំណុលឆ្នាំ ២០០៩-២០១៨ និងព្យាយាមរក្សាល្បឿនជាមួយគូប្រជែងប្រវត្តិសាស្ត្ររបស់ខ្លួន គឺប្រទេសតួកគី។
ការទិញថ្មីនេះក៏ត្រូវការការអនុម័តពីស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់ប្រទេសលើកិច្ចការការបរទេស និងការពារជាតិ គឺ KYSEA ផងដែរ។
គណៈកម្មាធិការនៅថ្ងៃចន្ទបានផ្តល់សញ្ញាភ្លើងខៀវ សម្រាប់ការធ្វើទំនើបកម្មលើនាវាចម្បាំង MEKO-២០០ ចាស់ចំនួន ៤គ្រឿង និងកិច្ចព្រមព្រៀងថែទាំសម្រាប់យន្តហោះដឹកជញ្ជូនយោធា C២៩J ផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


