ព័ត៌មានអន្ដរជាតិ
ប្រទេសក្រិកបិទតំបន់ទេសចរណ៍ល្បីល្បាញ ដោយសារអាកាសធាតុក្តៅខ្លាំងលើស៤០អង្សាសេ
ប្រទេសក្រិកបានបិទ «Acropolis» ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ នៅទីក្រុងអាថែននិងផ្អាកការធ្វើការងារក្រៅផ្ទះ ដោយសារមានរលកកម្ដៅខ្លាំងរហូតដល់លើស៤០អង្សាសេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៩ខែកក្កដានេះ។

តំបន់ទេសចរណ៍បន្ទាយបុរាណ Acropolis នឹងត្រូវបិទរហូតដល់ម៉ោង ៥ល្ងាច ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរ និងកម្មករពីកម្ដៅដ៏ខ្លាំង ខណៈសីតុណ្ហភាពបែបនេះជារលកកម្ដៅដ៏ធំទីពីរហើយក្នុងប្រទេសក្រិកចាប់តាំងពីចុងខែមិថុនាមក ដោយសីតុណ្ហភាពរំពឹងថានឹងឡើងដល់កំពូលនៅកម្រិត ៤២អង្សាសេនៅតំបន់មួយចំនួន។
ជាមួយគ្នានេះរដ្ឋាភិបាលក្រិកក៏បានអនុវត្តការផ្អាកការងារពីថ្ងៃត្រង់ដល់ម៉ោង៥ល្ងាចក្នុងតំបន់មួយចំនួនផងដែរ ដែលប៉ះពាល់ដល់ការងារក្រៅផ្ទះដូចជាការងារសំណង់ និងការងារដឹកជញ្ជូនអាហារ។ លើសពីនេះគ្រោះថ្នាក់ទាក់ទងនឹងភ្លើងនៅតែមានកម្រិតខ្ពស់ ដោយអាជ្ញាធរបានដោះស្រាយភ្លើងឆេះព្រៃរាប់សិបកន្លែងជារៀងរាល់ថ្ងៃ និងចេញការជូនដំណឹងនៅទូទាំងទីក្រុងអាថែន និងតំបន់ផ្សេងៗទៀត។

ក្រៅពីក្រិក ប្រទេសផ្សេងៗទៀតក្នុងតំបន់អឺរ៉ុបក៏កំពុងប្រឈមនឹងបញ្ហារលកកម្ដៅខ្លាំងនិងបញ្ហាអាកាសធាតុផ្សេងទៀតផងដែរ ដោយប្រទេសប្រទេសស៊ែប៊ីបានរាយការណ៍ថា មានភ្លើងឆេះព្រៃចំនួន៦២០ទីតាំង ចំពេលមានកម្ដៅនិងខ្យល់បក់ខ្លាំង។
ចំណែកប្រទេសក្រូអាស៊ីវិញ បានប្រឈមនឹងព្យុះបណ្ដាលមនុស្សរងរបួស មានទឹកជំនន់ និងដាច់ចរន្តអគ្គិសនី។ ចំណែកប្រទេសហុងគ្រី និងស្លូវ៉ាគីឯណោះវិញ ខ្យល់ព្យុះកំបុតត្បូងបានបោកបក់បំផ្លាញអគារ ដាច់ខ្សែភ្លើង និងផ្អាកសេវាកម្មដឹកជញ្ជូនផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


