KPT+
ដឹងអត់ ក្រុមហ៊ុន Meta កាន់កាប់បណ្ដាញណាខ្លះនៅក្នុងដៃ?
ក្រុមហ៊ុន Meta គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំជាងគេបំផុតនៅលើពិភពលោក និងមានឥទ្ធិពលបំផុតផងដែរ ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ២.៨ ពាន់លាននាក់ គិតត្រឹមខែកក្កដាឆ្នាំ ២០២១។ វាជាបណ្ដាញដែលអ្នកប្រើប្រាស់អាចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ បងប្អូនទាំងជិតទាំងឆ្ងាយ ទទួលព័ត៌មាននានា និងអាចផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងទូលំទូលាយទៀតផង។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទ្រព្យសម្បត្តិសុទ្ធរបស់ Meta មានចំនួន ១៥៥.១៨ ពាន់លានដុល្លារអាមេរិក ខណៈបុត្រសម្ព័ន្ធដែលស្ថិតក្រោមគ្រប់គ្រងរបស់ក្រុមហ៊ុនយក្សមួយនេះមាន៖

Facebook ដែលបច្ចុប្បន្នប្ដូរមកជាក្រុមហ៊ុន Meta វិញ ខណៈបណ្ដាញមួយនេះ ជាស្នាដៃរបស់លោក Mark Zuckerberg កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០០៤ នៅឯសាកលវិទ្យាល័យ Cambridge រដ្ឋម៉ាសេឈូសេត សហរដ្ឋអាមេរិក។
Messenger
/fptshop.com.vn/uploads/images/tin-tuc/140522/Originals/messenger.jpeg)
ជាកម្មវិធីប្រើសម្រាប់ឆាត ដោយអាចផ្ញើសារ ខល វីដេអូខល។ល។ វាត្រូវបានបង្កើតឡើងឆ្នាំ ២០១១ ដោយក្រុមហ៊ុន Facebook ផ្ទាល់តែម្ដង។

កម្មវិធីមួយនេះ បានបង្កើតឡើងដំបូងនៅឆ្នាំ ២០១០ ជាកម្មវីធីដែលពេញនិយមបន្ទាប់ពី Facebook ហើយមានអ្នកប្រើប្រាស់ច្រើនបំផុតនៅអាមេរិក និងអឺរ៉ុប។ វាត្រូវបានក្រុមហ៊ុន Facebook ទិញយកនៅឆ្នាំ ២០១២ ក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក។

ប្រើសម្រាប់ឆាតស្រដៀងនឹង Messenger ដែរ តែពេញនិយមប្រើខាងប៉ែកអឺរ៉ុប។ WhatsApp បង្កើតកាលពីឆ្នាំ ២០០៩ និងត្រូវបាន Facebook ទិញមកជាបុត្រសម្ព័ន្ធនៅឆ្នាំ ២០១៤ ក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិក។
Oculus VR

វាជំនាញខាងផលិតវ៉ែនតា VR សម្រាប់ពាក់លេងហ្គេម។ ក្រុមហ៊ុននេះបង្កើតក្នុងឆ្នាំ ២០១២ ហើយ Facebook បានទិញយកនៅឆ្នាំ ២០១៤ ក្នុងតម្លៃ ២ ពាន់លានដុល្លារអាមេរិក។
Masquerade (MSQRD)
ជាកម្មវិធីឯកទេសខាង Live រូបភាពដាក់ Filter ប្ដូរមុខ វីដេអូ Selfie ជាដើម។ វាត្រូវបានបង្ដើតឡើងកាលពីឆ្នាំ ២០១៦ និងទិញយកដោយ Facebook នៅឆ្នាំដដែល ក្នុងតម្លៃប៉ាន់ប្រមាណ ១១៧ លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយណា គួរប្រើនាបច្ចុប្បន្ននេះ ?
ចុចអាន៖ មិនចង់ឲ្យ Hacker លួចយកទិន្នន័យបាន ប្រញាប់ប្រើវិធីនេះ លើទូរស័ព្ទភ្លាម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


