KPT+
មកស្គាល់ចរិតនារី ១២ ប្រភេទ ដែលស្រីៗក៏មិនដឹងពីខ្លួនឯងផង
មនុស្សស្រីម្នាក់ៗ មានចរិតផ្ទាល់ខ្លួនរៀងៗខ្លួនរបស់នាង។ ចរិតឫកពារបស់នារីទាំងនោះអាចមកពីនិស្ស័យកំណើត និងបរិបទដែលនាងរស់នៅ។ យ៉ាងណាថ្ងៃនេះ KPT Plus នឹងលើកយកចរិតត្រួសៗរបស់ស្រីៗ ១២ ប្រភេទមកបង្ហាញជូនដូចខាងក្រោម៖
១. ខូចចិត្តអាជីព៖ មិនដែលឃើញថាចេះសប្បាយចិត្តម៉េចទេ ហើយសរសេរតែរឿងសេដៗដាក់ហ្វេសប៊ុក។ នាងជាមនុស្សចិត្តល្អទេ គ្រាន់តែចង់បានការយកចិត្តទុកដាក់ខ្ពស់ពីមនុស្សជុំវិញខ្លួន។

២. អ្នកតស៊ូមតិ៖ ជាមនុស្សដែលមានការយល់ដឹងខ្ពស់ តែងព្យាយាមរកហេតុផលដើម្បីគាំទ្រការយល់ឃើញនិងមតិរបស់ខ្លួន។ ជាមនុស្សស្រីដែលមានអនាគតវែងឆ្ងាយ និងអាចជាក្លាយជាអ្នកនយោបាយទៅថ្ងៃក្រោយ។

៣. អត់ខ្វល់៖ ពេលឃ្លានញ៉ាំ អផ្សុកដើរលេង អ្នកណាស្រលាញ់ក៏ស្រលាញ់ទៅ មិនស្រលាញ់ហីទៅ បើថាស្អប់ក៏ស្អប់ចុះ សំខាន់អត់ខ្វល់។ មិនចេះនិយាយដើមគេ និងមិនចេះខ្វល់ពីរឿងអ្នកដទៃ។

៤. រវល់អាជីព៖ មិនដែលមានសង្សារ មិនដែលមានស្នេហា មិនដែលខូចចិត្ត ក៏មិនដឹងទៅស្រលាញ់អ្នកណាដែរ បើខោអាវមានតែ២កំប្លេរទេ គឺខោអាវធ្វើការ និងខោអាវដេកយប់។ ការងារគឺថារវល់អត់ឈប់ និយាយរួមមនុស្សងប់នឹងការងារ។ ពេលទំនេរ បើមិននៅហាងកាហ្វេ ក៏សំងំក្នុងបន្ទប់ដេកប៉ុណ្ណឹង។

៥. ចរិតអ្នកម្តាយ៖ ចូលចិត្តស្លៀកពាក់ខោអាវសុភាពៗ រលុងៗ។ ជួនកាលគេច្រលំថាពាក់អាវម៉ែក៏មាន។ ចេះធ្វើម្ហូប ចេះបារម្ភពីអ្នកដ៏ទៃ ចេះក្រែងចិត្តគេឯង មានការអត់ធ្មត់ខ្ពស់ តែភាគច្រើនត្រូវបានគេធ្វើបាប ដោយចោទថាល្ងង់ ព្រោះតែស្លូតពេក។

៦. ចរិតអ្នកចម្បាំង៖ បើសិនយល់ថាមិនមែនជាដៃគូររបស់នាង កុំព្យាយាមកកូរកកាយជីវិតនាងឲ្យសោះ អាចនឹងត្រូវម៉ត់ដូចសាច់ចិញ្ច្រាំ។ បើឈ្លោះវិញ ចាញ់គេហែកមាត់ចោល គឺថា ធ្វើអីដាក់នាង នាងសងវិញភ្លាម។

៧. ចរិតសាមញ្ញជ្រុល៖ មិនចូលចិត្តពាក់អាវរឹបរាង មិនចូលចិត្តសំពត់មីនី មិនបាច់លាបក្រែម លាបម្សៅអីទេ ឲ្យតែបានអាវយឺត និងខោខូវប៊យទៅដល់ណាក៏ទៅដែរ។

៨. ចរិតព្រះម៉ែ៖ គ្មានរឿងណាអាចបំផ្លាញទឹកចិត្ត និងអារម្មណ៍នាងបានទេ។ ជាមនុស្សស្រីចេះបត់បែន ហ្មត់ចត់ មិនចេះខឹងផ្តាស យល់គ្រប់ស្ថានការណ៍ ពូកែលាក់អារម្មណ៍ បើធ្វើអ្វីមួយកម្របរាជ័យណាស់។

៩. ចរិតដូចប្រុស៖ ចូលចិត្តស្លៀកពាក់ ធ្វើកាយវិការ និងនិយាយស្តីដូចមនុស្សប្រុស ជាពិសេសឆ្លើយបាទៗ តែបានតែមាត់ទេ។

១០. ចរិតតារា ៖ ចេញក្រៅមិនរួចទេ បើសិនមិនបានលាបម្សៅ គូសចិញ្ចើមឱ្យខ្ញង់ លាបក្រែមឱ្យដិត។ ជាពិសេសក្នុងកាបូបអត់មានអីក្រៅពីគ្រឿងសម្អាងទេ សំខាន់ចូលបន្ទប់ម្ដងៗ មិនភ្លេចថែមម្សៅថែមក្រែមហ្នឹងហ្មង។

១១. ចរិតម៉ូឌែល៖ មិនថានៅទីណា កន្លែងណា សុទ្ធតែជាកន្លែងថតរូបទាំងអស់ រួមទាំងបន្ទប់ទឹក មុខកញ្ចក់ ពេលក្រោកពីគេង និងនៅគ្រែគេងផងដែរ។

១២. សុភាពនារី៖ មិនចូលចិត្តនិយាយច្រើន មិនចេះដើរហើរឆ្ងាយ មិនសូវលេងសើច មិនឈ្នានីសបៀតបៀនអ្នកណា ចេះគួរសមគោរពចាស់ទុំ។ សុំតែម៉ាសុខៗទេ និយាយទៅ សំពត់ក្នុងផ្នត់តែម្ដងហ្នឹង៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ សេពគប់មនុស្ស ៧ ប្រភេទនេះ ដូចដាក់ថ្នាំពុលឲ្យជីវិតអន់ថយ
ចុចអាន៖ មនុស្សប្រុសបីប្រភេទ ដែលស្រីៗបែរបន់កុំឲ្យជួប
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


