KPT+
សេពគប់មនុស្ស ៧ ប្រភេទនេះ ដូចដាក់ថ្នាំពុលឲ្យជីវិតអន់ថយ
ការរាប់អានមនុស្សពិតជាជះឥទ្ធិពលខ្លាំងណាស់ ដល់ចរិតឫកពារបស់មនុស្សម្នាក់ទៀត។ បើសេពគប់ចំមនុស្សល្អ ជីវិតក៏ល្អប្រសើរ តែបើប៉ះមនុស្សចរិតយ៉ាប់ អ្នកម្ខាងទៀតក៏យ៉ាប់ទៅតាមនោះដែរ។
ហេតុនេះ បើប្រទះមនុស្ស ៧ ប្រភេទខាងក្រោម ចូរចៀសឲ្យឆ្ងាយ ព្រោះបើនៅបន្តរាប់អាន ជីវិតក៏គ្មានទៅមុខអ្វីដែរ។
១. មនុស្សនិយមរិះគន់

ការរិះគន់ក្នុងន័យស្ថាបនា វាពិតជារឿងល្អមួយដើម្បីកែលម្អចំណុចខ្វះខាត។ ប៉ុន្តែមនុស្សដែលចូលចិត្តរិះគន់ជាន់ពន្លិច រមែងរិះគន់អ្នកដទៃព្រោះឃើញគេល្អជាងខ្លួន និយាយឲ្យខ្លីមនុស្សពូកែទើសគ្រប់សព្វ។ មនុស្សបែបនេះនៅក្បែរកាន់តែយូរ កាន់តែអន់ថយ ដោយសារចរិតឃើញអ្នកផ្សេងល្អបន្តិចមិនបាន គឺជាចរិតដែលបង្កើតសត្រូវជុំទិស។
២. មនុស្សបង្ហិនពេល
មនុស្សដែលខ្ជះខ្ជាយពេល តែងតែបណ្ដែតបណ្ដោយម៉ោងរបស់ខ្លួនឲ្យកន្លងទៅដោយឥតប្រយោជន៍ ព្រោះតែមិនយល់ពីសារៈសំខាន់ពេលវេលាដែលមាន។ មនុស្សប្រភេទនេះចូលចិត្តយកពេលទៅតាមដានរឿងអ្នកដទៃ ឬចំណាយពេលជាមួយរឿងផឹកស៊ីច្រៀងរាំដែលបង្ហិនទាំងទ្រព្យថែមទៀត។ បើសេពគប់មនុស្សនេះ អ្នកនឹងគ្មានថ្ងៃរីកចម្រើនឡើយ។
៣. មនុស្សបំពានអ្នកដទៃ
គ្មាននរណាចៀសផុតពីកំហុសទេក្នុងមួយខ្សែជីវិតនេះ ហើយកំហុសខ្លះនោះ ពិតជាបានធ្វើឲ្យអ្នកដទៃឈឺចាប់ប្រាកដមែន។ យ៉ាងណា អ្នកខ្លះមិនមែនប្រព្រឹត្តកំហុសតែម្ដងម្កាលឡើយ តែធ្វើវាជារឿយៗ ហើយអ្នកដទៃតែងតែទទួលភាពឈឺចាប់ជាហូរហែដោយសារគេ។ ដូច្នេះគួរចៀសពីមនុស្សទាំងនេះ ដើម្បីកុំអ្នកក្លាយជាជនរងគ្រោះ ឬក្លាយជាជនបង្កដោយសារម្នាក់នោះ។
៤. មនុស្សអាត្មានិយម

ការដែលមនុស្សចូលចិត្តគិតតែពីខ្លួនឯង គេក៏នឹងហ៊ានធ្វើគ្រប់យ៉ាងដើម្បីតែប្រយោជន៍ខ្លួនគេ។ បើបានគ្នាជាមិត្ត តើគិតទេថា គេនឹងព្រមចែករំលែកសុខទុក្ខជាមួយអ្នក? គេព្រមជួយពេលយើងមានបញ្ហា? ប្រាកដជាអត់ហើយ! គ្មាននរណាសំខាន់ជាងខ្លួនគេទេ ដូចពាក្យមួយពោលថា “ងាប់អាណា ងាប់ទៅ កុំតែងាប់អញ!”។
៥. មនុស្សច្រណែន
ការច្រណែនមិនដែលធ្វើឲ្យនរណាម្នាក់គេងលក់ស្រួលនោះទេ។ ច្រណែននឹងភាពជោគជ័យរបស់អ្នកដទៃ ហើយចេះអភិវឌ្ឍខ្លួនជារឿងល្អខ្លាំងណាស់។ ផ្ទុយទៅវិញ បើច្រណែនព្រោះធ្វើមិនបានល្អដូចគេ នឹងនាំតែខ្លួនក្ដៅក្រហាយ ហើយក៏គ្មានពេលគិតរឿងល្អឬធ្វើរឿងល្អ ដោយសាររវល់ដេក ដើរ ឈរ អង្គុយចាំតែច្រណែន។
៦. មនុស្សគ្មានទំនួលខុសត្រូវ
មនុស្សប្រភេទនេះនិយមគេចវេសបញ្ហា ចុងក្រោយបញ្ហារត់មករកកាន់តែច្រើន ក៏ប្ដូរជាទម្លាក់កំហុសដាក់អ្វីៗដែលនៅជុំវិញ។ គេមិនព្យាយាមដោះស្រាយ ហើយថែមទាំងបង្កភាពស្មុគស្មាញដាក់អ្នកដទៃទៀត។ មនុស្សនេះ កុំថាឡើយមានដល់បួនប្រាំជាមិត្ត សូម្បីមានតែម្នាក់ ក៏ឈឺក្បាលវិលមុខជាមួយបាត់ទៅហើយ។

៧. មនុស្សអវិជ្ជមាន
គេចូលចិត្តស្ដីបន្ទោសខ្លួនឯង គិតអ្វីក៏សុទ្ធតែមិនអាចទៅរួចទាំងអស់ ជាហេតុធ្វើឲ្យខ្លួនឯងដុនដាប មិនអាចសម្រេចកិច្ចការអ្វីជាដុំកំភួន។ គ្រប់យ៉ាងលើលោកនេះដូចជាធ្ងន់ធ្ងរដែលសមត្ថភាពគេមិនអាចធ្វើបាន។ បើនៅក្បែរគេ អ្នកក៏មានផ្លូវចិត្តទន់ខ្សោយតាមដូចគ្នា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ powerofpositivity
ចុចអាន៖ជីវិតហត់នឿយណាស់ សន្សំកម្លាំងតស៊ូវិញ កុំទៅវាយប្រហារគ្នា
ចុចអាន៖ទម្លាប់ប្រចាំថ្ងៃ ៤ សំខាន់ៗ ធ្វើឲ្យជីវិតនិងអាជីវកម្មជោគជ័យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


