KPT+
មនុស្សប្រុសបីប្រភេទ ដែលស្រីៗបែរបន់កុំឲ្យជួប
គ្រប់គ្នាមានរសនិយមរួម ដូចជាចូលចិត្តសុភាពបុរសដែលមានចិត្តក្លាហាន សុខភាពល្អ មានអាជីព មានទំនួលខុសត្រូវ ចេះយោគយល់អធ្យាស្រ័យ។ល។
តែបុរសបីប្រភេទខាងក្រោមនេះ បើបានស្តាប់ឮកាលណា ស្រីៗលួចជេរ ឬភ័យណាស់ខ្លាចក្នុងការមានជាប់កម្មមកជួបគ្នា នាំទុក្ខពេញមួយជីវិត។
១ ស្រលាញ់ស្រីរកតែមានទ្រព្យ

មនុស្សប្រុសខ្លះ លុយនិយមជាងស្រី ហើយគួរឲ្យទើសភ្នែកបំផុតខណៈខ្លួនគួរមានទំនួលខុសត្រូវក្នុងគ្រួសារបែរជាប្រាថ្នាចង់បានពីខាងស្រី ដូចជាពាក្យចាស់លោកថា តោងទាំងមុខមិនញិន ឲ្យធ្វើអីក៏ធ្វើដែរឲ្យតែអូនផ្ដល់ឡាន ផ្ទះសម្ភារៈទំនើប អំណាចបុណ្យស័ក្ដិ។ល។
ដើរសួរទៅមានមនុស្សស្រីណាខ្លះចូលចិត្តមនុស្សប្រុសប្រភេទនេះ។
២ ចង់តែស្រណុកមិនចង់លំបាកហត់នឿយ

មនុស្សប្រុសជាភេទដែលគេតម្កល់ជាមេគ្រួសារក្នុងសង្គមខ្មែរ តែបែរជាប្រុសមួយចំនួនប្រកាន់គំនិតខ្ជិលទម្រន់ប្រកាន់ការងារ ចង់តែឡូយឆាយ ដឹកប្រពន្ធទៅផ្សារខ្លាចខ្មាសគេ រណែងរណោងសុខចិត្តតែងខ្លួនប្រិតប្រៀងដូចសេដ្ឋី ធាតុពិតគ្មានលុយមួយសេនណា ព្រោះប្រកាន់ខ្លួនរើសការងារ ភាពច្រើនរំពៃរើសរកមើលតែភរិយាណាដែលអាចមានចំណាយឬចំណូល មកចិញ្ចឹមផ្គត់ផ្គង់សម្ភារៈឲ្យ ចូលចិត្តឡូយឆាយ ដោយប្រាក់ដែលមិនមែនជារបស់ខ្លួន។
៣ និយាយដើមស្រី

មនុស្សប្រុសច្រើនមកហើយ ដែលនិយមយករឿងមនុស្សស្រីស្រលាញ់ខ្លួន ទៅធ្វើជារឿងមោទនភាព សើចកម្សាន្តក្នុងចំណោមមិត្តភ័ក្ដិ ខ្លះសូម្បីតែរឿងលើគ្រែក៏យកទៅបង្អួតគ្នា ជាប្រភេទមនុស្សប្រុសកំសាកអន់ថយដែលស្រីៗដឹងរឿងកាលណាស្អប់មិនឲ្យតម្លៃ ខ្លះរហូតដល់គុំកួនកើតបានជាហិង្សាទោសទណ្ឌ ព្រោះតែការបកអាក្រាតកេរខ្មាសគ្នាជាទម្លាប់បែបនេះ៕
អត្ថបទ៖តុង ឡុង
ចុចអាន៖ជំនាញទំនាក់ទំនង៖ ការស្ដាប់ យ៉ាងសកម្មនិងមានប្រសិទ្ធភាព
ចុចអាន៖ហេតុអ្វីអ្នកខ្លះអាចល្អជាមួយអ្នកដទៃច្រើនជាងជាមួយមនុស្សដែលខ្លួនស្រលាញ់?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


