KPT+
និយមផឹកកាហ្វេ តិចអត់ដឹងថា មានប៉ុន្មានប្រភេទ ?
កាហ្វេគឺជាភេសជ្ជៈដែលមនុស្សជាច្រើនចូលចិត្ត និងមិនអាចខានបាន សូម្បីតែមួយថ្ងៃ។ ជាពិសេស នៅក្នុងសម័យទំនើបនេះ វាមានច្រើនប្រភេទ ដែលទាំងនេះ ធ្វើឲ្យមនុស្សជាច្រើនមានការភ័ន្តច្រឡំ ពេលបញ្ជាទិញ ត្រូវគិតឲ្យខ្លាំង ខ្លាចកុម្ម៉ង់ខុសផឹកមិនកើត។
ចឹងតើកាហ្វេ មានប៉ុន្មានប្រភេទ?
១ អ៊ិចប្រេសសូ( Espresso)

សម្រាប់ espresso វាជាកាហ្វេខ្មៅ មិនបន្ថែមទឹកដោះគោ ឬសារធាតុអ្វីផ្សេងក្រៅពីកាហ្វេ ។ សម្រាប់អ្នកដែលរៀនផឹកកាហ្វេ ឬកំពុងចាប់ផ្តើម ម៉ឺនុយនេះ ប្រហែលជាមិនសក្ដិសមឡើយ។ ដោយសារតែ espresso មានរសជាតិកាហ្វេខ្លាំង បើផឹកហើយ នឹងធ្វើឲ្យវិលមុខធីងធោង រកកលក្អួតមិនខាន។ ប៉ុន្តែសម្រាប់អ្នកដែលកំពុងស្រកទំងន់ espresso គឺជាជម្រើសដ៏ល្អ ដោយសារតែវា ផ្តល់ថាមពលទាប មិនធ្វើឲ្យធាត់នោះទេ។
២ កាពូឈីណូ (Cappuccino)

Cappuccino គឺជាកាហ្វេដែលពឹងផ្អែកលើ espresso តែបន្ថែមជាមួយទឹកដោះគោស្រស់ និងពពុះទឹកដោះគោពីលើ។ ជារឿយៗ វាត្រូវបានលាបដោយម្សៅកាកាវ ឬម្សៅ cinnamon ដើម្បីបន្ថែមក្លិនឈ្ងុយ និងរសជាតិដល់កាហ្វេ។ ម៉ឺនុយនេះ គឺសមរម្យសម្រាប់អ្នកដែលទើបតែចាប់ផ្តើមផឹកកាហ្វេបាន។
៣ អាមេរិកខេនណូ (Americano)

សម្រាប់អ្នកចូលចិត្តកាហ្វេ ចង់បានភាពស្រស់ស្អាត ច្បាស់ជាស្គាល់មួយមុខនេះច្បាស់ណាស់។ Americano គឺជាកាហ្វេដែលត្រូវបានបន្ថែមទឹកក្តៅ ទៅក្នុង espresso ដើម្បីយកក្លិន។ សក្ដិសមសម្រាប់អ្នកដែលចូលចិត្តកាហ្វេខ្មៅ និងចង់ភ្លក់រសជាតិកាហ្វេពិតៗ។ យ៉ាងណាមិញ Americano ក៏មានរសជាតិដូច espresso ប៉ុន្តែជាមួយនឹងការផ្ដោតអារម្មណ៍ទាប វាក៏មានកាឡូរីទាបផងដែរ។ ស័ក្ដិសមសម្រាប់អ្នកស្រលាញ់សុខភាព។
៤ ឡាតេ (latte)

ប្រសិនបើអ្នកណាម្នាក់ កំពុងស្វែងរកកាហ្វេដែលមានរសជាតិស្រាល latte គឺសក្ដិសមណាស់។ វាមានរសជាតិផ្អែម និងទន់ មិនធ្ងន់ មិនស្រាល។ Latte ឬហៅម្យ៉ាងទៀតថា កាហ្វេទឹកដោះគោ គឺជាកាហ្វេដែលបង្កើតឡើងដោយចាក់ espresso និងទឹកដោះគោក្ដៅជាមួយគ្នា។ ឡាតេត្រូវបានគេប្រើជាញឹកញាប់ ដើម្បីលេងសិល្បៈនៅលើពពុះទឹកដោះគោ ឬដូចដែលយើងស្គាល់ឈ្មោះថា latte art ដែលនរណា ក៏ចង់ភ្លក់រសជាតិផ្អែមដែរ។ សម្រាប់អ្នកគ្រប់គ្រងទម្ងន់ចៀសវាងម៉ឺនុយនេះទាំងស្រុង។ ព្រោះឡាតេ ជាកាហ្វេដែលមានកាឡូរីខ្ពស់ណាស់។
៥ ម៉ូកា( Mocha)

Mocha គឺជាកាហ្វេដែលស្រដៀង នឹងកាហ្វេឡាតេ។ ប៉ុន្តែចំណុចខុសគ្នា ហើយធ្វើឲ្យមនុស្សជាច្រើន ជ្រើសរើសភេសជ្ជៈនេះ គឺ Mocha មានក្លិនឈ្ងុយ ចេញពីគ្រាប់កាហ្វេអារ៉ាប៊ីកា និងក្លិនដូចកាកាវ ។
៦ Flat White

Flat White ផ្សំដោយកាហ្វេ និងទឹកដោះគោស្រស់ចូលគ្នា ដែលម៉ឺនុយនេះ ប្រើទឹកដោះគោច្រើនបន្តិច។ ដូច្នេះកាហ្វេមានពណ៌សហើយទន់។ ចំណែករសជាតិ មិនខ្លាំង ហើយក៏សក្ដិសមសម្រាប់អ្នក ដែលចូលចិត្តផឹកបែបស្រាលៗដែរ។
៧ Doppio

អ្នកចូលចិត្តធ្វើការដល់យប់ជ្រៅៗ ប្រាកដជាស្គាល់មីនុយនេះមិនខានឡើយ។ សម្រាប់កាហ្វេ Doppio គឺជាកាហ្វេខ្លាំង។ ប្រភេទដែលផឹកហើយ ត្រជាក់ពេញមួយថ្ងៃ។ Doppio ស្មើនឹងកាហ្វេ espresso ដល់ទៅ ២ កែវ ធ្វើឲ្យកាហ្វេមានភាពខ្លាំងមិនធម្មតា។ ប្រសិនបើអ្នកណាមិនធ្លាប់ញ៉ាំកាហ្វេ ហើយទើបតែចាប់ផ្ដើម គួរកុំទាន់សាកអី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងតម្លៃកាហ្វេ វៀតណាម លក់ក្នុងមួយគីឡូក្រាម
ចុចអាន៖អ្នកចូលចិត្តកាហ្វេ និងស្រា មិនមែនដោយសារ រសជាតិទេ តែមានហេតុផល ១ទៀត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


