KPT+
ប្រវត្តិត្រួសៗ មេទ័ពសំណព្វចិត្ត ពូទីន ដែលទាហាន អ៊ុយក្រែន បាញ់សម្លាប់នៅសមរភូមិ
លោក Andrei Sukhovetsky មានអាយុ ៤៧ គឺជាឧត្ដមសេនីយ៍ឯក និងជាមន្ត្រីជាន់ខ្ពស់។ លោកក៏ជាមេបញ្ជាការកងពលធំទ័ពអាកាសទី ៧ របស់រុស្ស៊ី និងជាមេបញ្ជាការរងនៃកងទ័ពអាវុធរួមបញ្ចូលគ្នាទី ៤១ នៅ Novosibirsk ផងដែរ ។

លោកកើតនៅក្នុងប្រទេសរុស្ស៊ី ហើយបានបម្រើក្នុងជួរកងទ័ពនៃប្រទេសរបស់ខ្លួន អស់ពេលជាយូរមកហើយ។ លោកគឺជាអ្នកប្រយុទ្ធម្នាក់ ក្នុងចំណោមអ្នកប្រយុទ្ធជាច្រើន ដែលបានចូលរួមក្នុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។កាលពីថ្មីៗនេះ ឧត្ដមសេនីយ៍ឯករូបនេះ ត្រូវបានតែងតាំងដឹកនាំក្រុមនៅក្នុងជម្លោះ ដែលកំពុងបន្តជាមួយអ៊ុយក្រែន។ ប៉ុន្តែអកុសលនៅថ្ងៃទី ០២ ខែមីនាឆ្នាំ ២០២២ លោកបានស្លាប់នៅសមរភូមិ ខណៈពេលដែលកំពុងអនុវត្តបទបញ្ជា។
យ៉ាងណាមិញ យោងតាម MSN លោក Andrei Sukhovetsky ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការវាយលុករបស់កងទ័ព។ លោកត្រូវបានគេកំណត់គោលដៅថា ជាតួអង្គសំខាន់ ដោយមានអ្នកលបបាញ់ នៅខាងក្រៅទីក្រុងកៀវ ។ ដំណឹងមរណភាពរបស់លោក ត្រូវបានប្រកាសដោយ Christo Grozev តាមរយៈ tweet នៅថ្ងៃទី ០៣ ខែមីនា ។ ហើយពិធីបុណ្យសពរបស់ Andrey នឹងត្រូវធ្វើឡើងនៅថ្ងៃទី ០៥ខែ មីនា ។

ព័ត៌មានលម្អិតអំពីប្រពន្ធ Andrey Sukhovetskiy
លោក Andrei Sukhovetsky បានបង្ហាញខ្លួន ជាបុរសមានប្រពន្ធនិងកូន។ ឈ្មោះ និងអត្តសញ្ញាណរបស់ពួកគេត្រូវបានលាក់បាំងពីប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែត្រកូលរបស់លោក អាចនឹងមានគេតាមសម្លាប់បន្ត បន្ទាប់ពីដំណឹងនៃការស្លាប់របស់លោក ត្រូវបានប្រកាសជាសាធារណៈ។

ទោះយ៉ាងណា ក្រោយលោកត្រូវបានគេលបសម្លាប់ ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន នេះជាអ្វីដែលអ្នកជំនាញនិយាយថា នឹងក្លាយជាការវាយប្រហារដ៏ជូរចត់ សម្រាប់មេដឹកនាំរុស្ស៊ីលោក Vladimir Putin៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មេទ័ពកំពូលសំណព្វចិត្តលោក ពូទីន ត្រូវទាហាន អ៊ុយក្រែន បាញ់សម្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»


