KPT+
ស្ដាប់ទៅកខ្វក់បន្តិចមែន តែអាចម៍ត្រចៀក មានប្រយោជន៍មិនតិចទេ
គ្នាយើងមួយចំនួនចូលចិត្តសម្អាតអាចម៍ត្រចៀក រាល់ថ្ងៃ ដើម្បីឲ្យស្រឡះត្រចៀក និងម៉ាក់ៗខ្លះក៏ចូលចិត្តត្បារអាចម៍ត្រចៀកកូនតូចដែរ នេះមានន័យថា មិនទាន់ស្គាល់ពីអត្ថប្រយោជន៍នៃអាចម៍ត្រចៀក និងហានិភ័យដែលអាចកើតឡើងបាននៅឡើយទេ។

ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងកុមារ បានឲ្យដឹងថា ជំងឺរលាកត្រចៀកក្នុង (អំបៅអំបែក) ស្ទើរតែ ៩០% ដែលកើតឡើងលើក្មេង គឺដោយសារកំហុសឆ្គងឪពុកម្ដាយចូលចិត្តត្បារត្រចៀកកូនផ្ដេសផ្ដាស និងប្រើរបស់លូកចូលត្រចៀកគ្មានអនាម័យ។ ការដែលឧស្សាហ៍ខ្វេះយកអាចម៍ត្រចៀកក៏អាចធ្វើឲ្យមនុស្សធំកើតអំបៅអំបែក ឬរលាកត្រចៀកក៏មាន។
លោកបន្ថែមថា អាចម៍ត្រចៀកមានតួនាទី និងផលប្រយោជន៍ច្រើនយ៉ាងដូចជា៖
១. អាចម៍ត្រចៀកជួយសម្ងួតសំណើមក្នុងត្រចៀក ដែលសំណើមនេះជាកត្តាធ្វើឲ្យត្រចៀកងាយរលាក និងបង្ករោគដោយពពួកបាក់តេរី វីរុស និងផ្សិត ព្រោះពពួកមេរោគទាំងនេះចូលចិត្តកន្លែងសើមៗ។
២. ការពារសត្វល្អិតចូលក្នុងត្រចៀក ព្រោះសត្វល្អិតទាំងនោះមិនចូលចិត្តក្លិន និងរសជាតិដ៏ល្វីងរបស់អាចម៍ត្រចៀកទេ។
៣. អាចម៍ត្រចៀកជារនាំងជួយការពារពីសំឡេងខ្លាំងដែលអាចបណ្ដាលឲ្យខូចក្រដាសត្រចៀកបានផងដែរ។
ហេតុនេះហើយ ទើបវេជ្ជបណ្ឌិតខាងលើណែនាំមិនឲ្យយើងត្បារយកអាចម៍ត្រចៀកចេញនោះទេ ព្រោះវាមានគុណប្រយោជន៍ច្រើន ហើយណាមួយបើយើងខ្វារមិនបានត្រឹមត្រូវ នោះវាកាន់តែរុញអាចម៍ត្រចៀកចូលជ្រៅទៅក្នុងត្រចៀក អាចប៉ះពាល់ដល់ក្រដាសត្រចៀក។

ជាចុងក្រោយ លោកបន្តថា អាចម៍ត្រចៀកនឹងធ្លាក់ចេញមកក្រៅដោយឯកឯង នៅពេលដែលវាដល់កំណត់មួយ តែយើងអាចត្បារចេញបាន ប្រសិនបើវាមានច្រើនពេករហូតដល់រំខានក្នុងការស្ដាប់។ ទន្ទឹមនឹងនេះ យើងក៏ត្រូវដឹងដែរថា ផលវិបាកនៃជំងឺរលាកត្រចៀកក្នុង គឺអាចធ្វើឲ្យទៅជាថ្លង់បាន ដូច្នេះគួរទៅជួបគ្រូពេទ្យជំនាញ ក្នុងករណីចាប់អារម្មណ៍ថាមានភាពមិនប្រក្រតីកើតឡើងលើត្រចៀក៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


