KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ១៦ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី១៦ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ២០០៧ – លោក Nicolas Sarkozy
អ្នកនយោបាយបារាំង លោក Nicolas Sarkozy បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបារាំង។ ជាមួយការចាញ់ឆ្នោតអាណត្តិទី២ក្នុងឆ្នាំ២០១២ លោកបានក្លាយជាប្រធានាធិបតីបារាំងទីពីរ ដែលមិនអាចជាប់ឆ្នោតជាថ្មី ចាប់តាំងពីការបង្កើតសាធារណរដ្ឋទីប្រាំក្នុងឆ្នាំ ១៩៥៨មក។

ឆ្នាំ១៩៨៦ – Tom Cruise
ខ្សែភាពយន្ត Top Gun ត្រូវបានចាក់បញ្ចាំងក្នុងរោងកុនអាមេរិក ហើយវាបានធ្វើឲ្យ Tom Cruise ក្លាយជាតារាអន្តរជាតិ។

ឆ្នាំ១៩៧៥ – ស្ត្រីដំបូងគេឡើងដល់កំពូលភ្នំ Everest
អ្នកស្រី Tabei Junko ជនជាតិជប៉ុន អមដោយ Ang Tsering ជនជាតិនេប៉ាល់ បានក្លាយជាស្ត្រីដំបូងគេដែលបានឡើងដល់កំពូលភ្នំ Everest។

ឆ្នាំ១៩៦១ – យោធាដណ្ដើមអំណាចនៅកូរ៉េខាងត្បូង
យោធាបានដណ្ដើមអំណាចនៅកូរ៉េខាងត្បូង ដោយផ្ដួលរំលំសាធារណរដ្ឋទី២ ខណៈដែលលោកឧត្តមសេនីយ៍ Park Chung-Hee កាន់កាប់រដ្ឋាភិបាល រំលាយរដ្ឋសភា និងដាក់បម្រាមយ៉ាងតឹងរ៉ឹងលើសកម្មភាពនយោបាយ។

ឆ្នាំ១៩៤៣ – កងទ័ពណាស៊ី បង្ក្រាបការបះបោរ Warsaw Ghetto
កងទ័ពណាស៊ី បានបង្ក្រាបការបះបោរ Warsaw Ghetto រយៈពេលមួយខែ ដែលក្នុងនោះជនជាតិជ្វីហ្វប៉ូឡូញដឹកនាំដោយ Mordecai Anielewicz និងអង្គការប្រយុទ្ធជនជាតិជ្វីហ្វ បានទប់ទល់នឹងការនិរទេសទៅកាន់ជំរំសម្លាប់រង្គាល Treblinka។

ឆ្នាំ១៩២៩ – ពិធីប្រគល់ពានរង្វាន់អូស្ការ
ពិធីប្រគល់ពានរង្វាន់អូស្ការលើកដំបូងត្រូវបានធ្វើឡើង។ Janet Gaynor និង Emil Jannings បានឈ្នះពានតារាសម្តែងឆ្នើម។

ឆ្នាំ១៨៦៦ – នីកែល
សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ដែលអំពាវនាវឲ្យបង្កើតកាក់ ៥សេនដែលផ្សំឡើងពីនីកែល និងទង់ដែង។ រូបិយប័ណ្ណនេះត្រូវបានគេស្គាល់ថា នីកែល។

ឆ្នាំ១៨០១ – Marie-Antoinette
Marie-Antoinette បានរៀបអភិសេកជាមួយអនាគតស្តេច Louis ទី១៦ នៃប្រទេសបារាំង៕

ប្រែសម្រួល៖ Vann Vann
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


