KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ២០ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី២០ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ២០០២
ប្រទេសទីម័រខាងកើត ទទួលបានឯករាជ្យជាផ្លូវការ។

ឆ្នាំ១៩៤៧
តារាចម្រៀងនិងជាតារាសម្ដែងអាមេរិក Cher បានចាប់កំណើត។

ឆ្នាំ១៩០២
ប្រទេសគុយបា ទទួលបានឯករាជ្យពីសហរដ្ឋអាមេរិក ដែលកាន់កាប់កោះនេះក្នុងឆ្នាំ ១៨៩៩ បន្ទាប់ពីយកឈ្នះអេស្ប៉ាញ ក្នុងសង្រ្គាមអេស្ប៉ាញ-អាមេរិក។

ឆ្នាំ១៨៨២
អាល្លឺម៉ង់, អូទ្រីស-ហុងគ្រី និងអ៊ីតាលី បានបង្កើតដោយសម្ងាត់ នូវសម្ព័ន្ធភាព Triple Alliance ដែលជាអង្គការសន្ធិសញ្ញាផ្តល់ការការពារទៅវិញទៅមក ប្រឆាំងនឹងការវាយប្រហារដោយមហាអំណាចអឺរ៉ុបផ្សេងទៀត រហូតដល់ប្រទេសអ៊ីតាលីចូលក្នុងសង្គ្រាមលោកលើកទីមួយ។

ឆ្នាំ១៨០៦
សេដ្ឋវិទូ និងជាទស្សនវិទូលោក John Stuart Mill កើតនៅទីក្រុងឡុងដ៍។

ឆ្នាំ១៧៨៤
ប្រទេសហូឡង់ បានអនុញ្ញាតឲ្យចក្រភពអង់គ្លេស កាន់កាប់ផ្នែកខ្លះនៃប្រទេសឥណ្ឌានិងឥណ្ឌូណេស៊ី នៅក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាផ្នែកមួយនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៕

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ១៩ ឧសភា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


