KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ១៩ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី១៩ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ២០១៨
ព្រះអង្គម្ចាស់ Harry បានរៀបអភិសេកជាមួយតារាសម្តែងជនជាតិអាមេរិក Meghan Markle នៅវិហារ St. George’s Chapel នៃប្រាសាទ Windsor Castle។

ឆ្នាំ១៩៩៤
Jacqueline Kennedy Onassis ដែលរៀបការជាមួយលោកប្រធានាធិបតី John F. Kennedy ក្លាយជាជំទាវទី១សហរដ្ឋអាមេរិក បានទទួលមរណភាពនៅអាយុ ៦៤ឆ្នាំ។

ឆ្នាំ១៩២៥
មេដឹកនាំមូស្លីមអាមេរិក Malcolm X បានចាបកំណើត។

ឆ្នាំ១៨៩០
លោក ហូ ជីមិញ បានចាប់កំណើត។ គាត់ជាស្ថាបនិកបក្សកុម្មុយនិស្តឥណ្ឌូចិន (ឆ្នាំ១៩៣០) និងជាប្រធានាធិបតី (ឆ្នាំ១៩៤៥ ដល់៦៩) នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង)។

ឆ្នាំ១៨០២
ស្តេចណាប៉ូឡេអុង បានបង្កើត Legion of Honour ដែលជាច្បាប់កំពូលនៃសាធារណរដ្ឋបារាំង។

ឆ្នាំ១៦៤៣
ក្នុងកំឡុងសង្គ្រាមរយៈពេល៣០ឆ្នាំ កងទ័ពបារាំងដែលដឹកនាំដោយ Louis II de Bourbon បានយកឈ្នះអេស្ប៉ាញក្នុងសមរភូមិ Rocroi ដោយបញ្ចប់ការឡើងកាន់អំណាចយោធារបស់អេស្ប៉ាញនៅអឺរ៉ុប។

ឆ្នាំ១៥៧១
អ្នករុករកជនជាតិអេស្ប៉ាញ Miguel López de Legazpi បានបង្កើតទីក្រុងម៉ានីលក្នុងប្រទេស ហ្វីលីពីន។

ឆ្នាំ១៥៣៦
ដោយត្រូវបានគេរកឃើញថាមានកំហុសលើការចោទប្រកាន់ពីបទផិតក្បត់, ព្រះនាង Anne Boleyn ដែលជាមហេសីទីពីររបស់ស្តេច Henry ទី៨ នៃប្រទេសអង់គ្លេស និងជាព្រះមាតារបស់ម្ចាស់ក្សត្រី Elizabeth ទី១ ត្រូវបានគេកាត់សិរសា៕

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ១៨ ឧសភា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១៩ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


