KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ២៣ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី២៣ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ២០១៥
គណិតវិទូជនជាតិអាមេរិក John Nash ដែលបានឈ្នះពានរង្វាន់ណូបែលសេដ្ឋកិច្ចឆ្នាំ១៩៩៤ សម្រាប់ការងារដ៏សំខាន់របស់គាត់លើទ្រឹស្តីហ្គេម និងជាអ្នកតស៊ូជាមួយនឹងជំងឺវិកលចរិក បានទទួលមរណភាពនៅអាយុ ៨៦ឆ្នាំ។

ឆ្នាំ២០០០
តារាចម្រៀងរ៉េបជនជាតិអាមេរិក Eminem បានចេញអាល់ប៊ុម The Marshall Mathers LP ដែលបានក្លាយជាអាល់ប៊ុមលក់ដាច់លឿនបំផុត ក្នុងប្រវត្តិសាស្ត្ររ៉េប។

ឆ្នាំ១៩៥១
ប្រទេសចិនបានកាត់យក ទីបេ ជាផ្លូវការ ជាតំបន់ស្វយ័ត ដែលបណ្តាលឲ្យមានចលនាឯករាជ្យទីបេ ដឹកនាំដោយសម្តេចសង្ឃ ដាឡៃឡាម៉ា។

ឆ្នាំ១៩១៥
ប្រទេសអ៊ីតាលី បានប្រកាសសង្រ្គាមលើអូទ្រីស-ហុងគ្រី ដោយចូលក្នុងសង្រ្គាមលោកលើកទី១ នៅខាងសម្ព័ន្ធមិត្ត។

ឆ្នាំ១៦១៨
ព្រឹត្តិការណ៍ការពារទីក្រុង Prague បានកើតឡើង ដើម្បីជាការឆ្លើយតបទៅនឹងការបៀតបៀនសាសនា ដោយរួមចំណែកបង្កឲ្យមានសង្គ្រាមរយៈពេល ៣០ឆ្នាំ។

ឆ្នាំ១៤៣០
វិរនារី Joan of Arc ត្រូវបានចាប់ខ្លួនដោយកុលសម្ព័ន្ធ Burgundians នៅជិតឃុំ Compiègne ក្នុងប្រទេសបារាំង៕

ប្រែសម្រួល៖ Vann Vann
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


