KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ១៨ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី១៨ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ២០១២
Facebook បានរៀបចំការស្នើសុំជាសាធារណៈលើកដំបូងរបស់ខ្លួន ដែលរៃអង្គាសប្រាក់បាន ១៦ពាន់លានដុល្លារ។

ឆ្នាំ២០០១
រឿងកំប្លែង Shrek បានចេញផ្សាយទូទាំងសហរដ្ឋអាមេរិក។ វាបានបន្តក្លាយជាភាពយន្តដំបូងគេដែលឈ្នះពានរង្វាន់ អូស្ការ សម្រាប់ភាពយន្តគំនូរជីវចលល្អបំផុត។

ឆ្នាំ១៩៨០
បន្ទាប់ពីការរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ, ភ្នំ St. Helens ក្នុងរដ្ឋ Washington បានផ្ទុះឡើង ដែលជាការផ្ទុះភ្នំភ្លើងដ៏ធំបំផុតដែលមិនធ្លាប់មានសោះ នៅអាមេរិកខាងជើង។

ឆ្នាំ១៩៧៤
ប្រទេសឥណ្ឌា បានបំផ្ទុះអាវុធនុយក្លេអ៊ែរនៅវាលខ្សាច់ Rajasthan។

ឆ្នាំ១៩៥៦
អ្នកឡើងភ្នំជនជាតិស្វីស Fritz Luchsinger និង Ernest Reiss បានឡើងភ្នំ Lhotse I ជាលើកដំបូងនៅតំបន់ ហិមាល័យ។

ឆ្នាំ១៩៥៣
អាកាសយានិកជនជាតិអាមេរិក Jacqueline Cochran បានក្លាយជាស្ត្រីដំបូងគេដែលបំបែករបាំងសំឡេង។

ឆ្នាំ១៩៤០
ទីក្រុង ព្រុចសែល បានធ្លាក់ទៅដៃកងទ័ពអាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកលើកទី២ ហើយបានដាក់លក្ខខណ្ឌ កាន់កាប់យ៉ាងតឹងរ៉ឹង។

ឆ្នាំ១៩២០
សម្តេចប៉ាប John Paul ទី២ ប្រសូត។

ឆ្នាំ១៨៩៩
សន្និសីទអន្តរជាតិដំបូង ដែលបង្កើតអនុសញ្ញាទីក្រុងឡាអេ បានចាប់ផ្តើមនៅក្រុងឡាអេ នៃប្រទេសហូឡង់។

ឆ្នាំ១៨៦០
Abraham Lincoln បានក្លាយជាបេក្ខជនគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក។

ឆ្នាំ១៦៤២
ទីក្រុង Montreal ត្រូវបានបង្កើតឡើងដោយ Paul de Chomedey, sieur (lord) de Maisonneuve៕

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ១៧ ឧសភា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


