KPT+
៦ ចំណុចធំៗ មនុស្សគួរយកគំរូតាមសត្វឥន្ទ្រី
ឥន្ទ្រីគឺជាសត្វស្លាបដែលមានលក្ខណៈពិសេស និងឥទ្ធិពលខុសពីសត្វស្លាបដទៃទៀត ដោយសារតែវាអាចផ្ដល់មេរៀនដ៏មានតម្លៃជាច្រើន សម្រាប់មនុស្សលោក។ មេរៀនមួយនៅក្នុងចំណោមមេរៀនទាំងនោះ គឺគោលការណ៍ភាពជាអ្នកដឹកនាំចំនួន ៦ ចំណុច ដែលអ្នកអាចសិក្សាស្វែងយល់នៅខាងក្រោមនេះ៖
១. សត្វឥន្ទ្រីចូលចិត្តហោះហើរម្នាក់ឯង និងនៅរយៈកម្ពស់ខ្ពស់ៗ
សត្វឥន្ទ្រីយ៍ចូលចិត្តហោះហើរម្នាក់ឯង និងខ្ពស់ណាស់។
មេរៀនសម្រាប់រៀនសូត្រ៖ អ្នកគួរនៅឆ្ងាយពីក្រុមមនុស្សដែលមានគំនិតអវិជ្ជមាន ឬចង្អៀតចង្អល់ ដែលអាចអូសទាញទម្លាក់អ្នកឲ្យបរាជ័យដូចពួកគេ។ ឥន្ទ្រីចូលចិត្តហោះហើរជាមួយសត្វឥន្ទ្រី។ មនុស្សជោគជ័យ ចូលចិត្តស្ថិតនៅជាមួយក្រុមមនុស្សជោគជ័យ។

២. សត្វឥន្ទ្រីមានចក្ខុវិស័យច្បាស់លាស់
ពួកវាអាចផ្ដោតលើគោលដៅនូវចម្ងាយ ៥គីឡូម៉ែត្រពីវា ហើយមិនរេរាចិត្តឡើយ។
មេរៀនសម្រាប់រៀនសូត្រ៖ អ្នកត្រូវមានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយទោះបីជាមានឧបសគ្គធំ ឬតូច អ្នកត្រូវផ្ដោតអារម្មណ៍យកចិត្តទុកដាក់នឹងគោលដៅរបស់អ្នក។
៣.សត្វឥន្ទ្រីចូលចិត្តស៊ីសាច់ស្រស់ មិនស៊ីសាច់ស្អុយរលួយ
ខុសពីសត្វផ្សេងៗទៀតដូចជាសត្វត្មាត ឥន្ទ្រីចូលចិត្តចាប់សត្វព្រៃថ្មីៗយ៉ាងសកម្ម ហើយស៊ីទាំងស្រស់មិនរលួយ។
មេរៀនសម្រាប់រៀនសូត្រ៖ កុំពឹងផ្អែកលើភាពជោគជ័យពីអតីតកាលរបស់អ្នក អ្នកត្រូវបន្តស្វែងរកឱកាសថ្មីៗ និងយកជ័យជំនះទៅលើឧបសគ្គថ្មីៗ។

៤.សត្វឥន្ទ្រីពេញចិត្តទោះបីជាមានព្យុះមកដល់
ខុសពីសត្វផ្សេងៗទៀតដែលតែងរកទីជម្រក និងកន្លែងសុវត្ថិភាព សត្វឥន្ទ្រីវាពេញចិត្តហោះហើរបង្ហាញមហិទ្ធិឫទ្ធិនៅពេលមានព្យុះបោកបក់ចូលមកដល់។ វាហោះហើរនៅក្នុងរយៈកម្ពស់កាន់តែខ្ពស់ពីលើពពកព្យុះនោះទៅទៀត។
មេរៀនសម្រាប់រៀនសូត្រ៖ អ្នកត្រូវចេះប្រើឧបសគ្គទាំងនោះដើម្បីបង្កើតឱកាសថ្មីៗដែលអាចធ្វើឲ្យអ្នកកាន់តែរឹងមាំ និងទទួលបានជោគជ័យជាងមុន។ អ្វីដែលអ្នកត្រូវធ្វើនៅក្នុងស្ថានភាពបែបនេះ គឺការអត់ធ្មត់ តស៊ូ និងបន្តដំណើរទៅមុខដោយស្នាមញញឹម។
៥.សត្វឥន្ទ្រីត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាព
សត្វឥន្ទ្រីយ៍ចាប់ផ្ដើមកាយសំបុកចេញ ដើម្បីត្រៀមខ្លួនបង្រៀនកូនៗរបស់វាឲ្យចេះហើរ។ ទោះបីជាមិនទាន់អាចហោះហើរបាន វាក៏អាចបង្រៀនកូនៗរបស់វាឲ្យសាកល្បងហោះហើរនៅពេលមានករណីចាំបាច់។
មេរៀនសម្រាប់រៀនសូត្រ៖ អ្នកត្រូវចាកចេញពីតំបន់សុវត្ថិភាពបច្ចុប្បន្នរបស់អ្នក។ អ្នកត្រូវសាកល្បងធ្វើអ្វីថ្មីៗ ដែលអ្នកមិនដែលជួបប្រទះ។ កុំឈរនៅមួយកន្លែង ត្រូវពង្រីកព្រំដែនសមត្ថភាពរបស់អ្នកនោះជីវិតអ្នកនឹងល្អប្រសើរជាងនេះ។
៦.នៅពេលវាអាយុកាន់តែចាស់ សត្វឥន្ទ្រីចាប់ផ្ដើមជម្រុះស្លាប ឬរោមចាស់ៗចោល
ដោយសារកត្តាអាយុ ស្លាបរបស់ឥន្ទ្រីចាប់ផ្ដើមខ្សោយ ហើយមិនបានខ្ពស់ និងលឿនដូចមុនទៀតទេ។ ហេតុដូច្នេះហើយ វាក៏ធ្វើដំណើរទៅកន្លែងឆ្ងាយៗ ហើយនៅទីនោះ វាចាប់ផ្តើមបោចរោម បំបែកចំពុះ និងក្រញាំជាមួយនឹងផ្ទាំងថ្មរហូតដល់ខ្លួនវាទទេស្អាត។ បន្ទាប់មកវាសម្ងំលាក់ខ្លួនរហូតដល់តែវាដុះរោម ចំពុះ និងក្រញាំថ្មី រួចហើយក៏បង្ហាញខ្លួនហោះហើរសាជាថ្មីកាន់តែខ្ពស់ និងលឿនជាងមុន។

មេរៀនសម្រាប់រៀនសូត្រ៖ ពេលខ្លះអ្នកត្រូវជម្រុះចោលទម្លាប់មិនល្អចាស់ៗដែលអាចអូសទាញអ្នកឲ្យបរាជ័យ និងពង្រឹងសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុន។ អ្នកជួបភាពបរាជ័យ ការខកចិត្ត អស់សង្ឃឹម ហើយក៏ត្រូវការពេលដើម្បីរៀនសូត្រ ពេលសប្បាយ និងមើលថែខ្លួនឯង ព្រមទាំងមនុស្សដែលអ្នកស្រលាញ់៕
អត្ថបទ៖វារី
ចុចអាន៖ជីវិតជួបតែរឿងស្រស់ស្រាយបាន ប្រសិនបើចេះគិតវិជ្ជមាន
ចុចអាន៖រៀនបានច្រើនយ៉ាងណា បើនៅមានចំណុចទាំងនេះជីវិតពិបាកធានាក្តីសុខណាស់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


