Connect with us

KPT+

មេរៀន​ជីវិត​ទាំង ៥ បំផុស​គំនិត​សម្រាប់​ជោគជ័យ​ថ្ងៃ​អនាគត

បានផុស

នៅ

គ្រូ​ម្នាក់​ក្នុង​ចំណោម​គ្រូ​ដ៏​អស្ចារ្យ​បំផុត​ គឺ​ជីវិត​ដែល​ឆ្លង​កាត់​និង​ជួប​រឿងរ៉ាវ​គ្រប់យ៉ាង។ ដូច្នេះ​មិនថា​មាន​បញ្ហា​អ្វី​ក៏​ដោយ​ សូម​ចងចាំ​មេរៀន​ជីវិត​ដែល​បំផុស​គំនិត​ទាំងនេះ​  ពីព្រោះ​វា​ជា​ជំនួយ​នាំ​ឱ្យ​មាន​ជោគជ័យ​ និង​រីក​ចម្រើន​នៅ​ក្នុង​ជីវិត​របស់​អ្នក។

១. កុំឈប់រៀន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Benjamin Franklin ធ្លាប់​បា​ន​និយាយ​ថា ​ការ​វិនិយោគ​លើ​ចំណេះដឹង ​ផ្ដល់​នូវ​ធនធាន​ល្អ​បំផុត​ក្នុង​ជីវិត។ នៅ​ពេល​អ្នក​ឈប់​រៀន​ អ្នក​នឹង​ចាប់ផ្ដើម​ស្លាប់​។ ការ​រៀន​សូត្រ​គឺ​ជា​សេចក្ដី​អំណរ​ ដ៏​អស្ចារ្យ ​​នៅ​ក្នុង​ជីវិត។

២. នៅ​ទីនោះ​សម្រាប់​អ្នកដទៃ

ជោគជ័យ​នៅ​ក្នុង​ជីវិត ​មិន​បាន​កើត​ឡើង​តែ​ឯង​ទេ​ វា​ជា​ការ​ទាមទារ​ពី​ការ​ខិតខំ​ជា​ក្រុម។ សូម​ចងចាំ​ ហើយ​​ទុក​វា​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​ ដែល​យើង​តែងតែ​មាន​មនុស្ស​ចាំ​គាំទ្រ​យើង​គ្រប់​ឧបសគ្គ។ នេះ​ក៏​ជាការ​បង្ហាញ​ ការ​ដឹង​គុណ​ចំពោះ​គ្រប់គ្នា​ ដែល​បាន​បោះដៃ​ជួយ​គ្នា​ទៅវិញទៅមក ​ក្នុង​វិស័យ​ជោគជ័យ​មួយ​នេះ។

៣. បន្ត​ទៅ​មុខ​ទៀត​មិន​ថា​មាន​បញ្ហា​អ្វី

ការ​បរាជ័យ​គឺ​ជា​អ្វី​មួយ​ដែល​យើង​ទាំង​អស់​គ្នា​ធ្លាប់​ឆ្លង​កាត់​ ហើយ​កម្រិត​នៃ​ភា ព​បរាជ័យ​អាច​ខុស​គ្នា។ ការ​បរាជ័យ​គឺ​ជា​ការ​ពិត​ដ៏​អាក្រក់​មួយ ​វា​ក៏​ជា​ប្រភព​នៃ​មេរៀន​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង។

មើល​ការ​បរាជ័យ​ឡើង​វិញ ​ព្រោះ​វា​ខុស​គ្នា​រវាង​ការ​លះបង់​ តស៊ូ​ និង​ការ​ព្យាយាម​អ្វី​ដែល​ថ្មី។ ហើយ​គួរ​ជៀសវាង​ប្រើ​វិធី​ដដែលៗ។ ផ្ទុយ​ទៅ​វិញ​ ប្រើ​ការ​បរាជ័យ​ជា​ឱកាស​មួយ​ ដើម្បី​មើល​វិធីសាស្ត្រ​ថ្មីៗ​និង​សាកល្បង​អ្វី​ដែល​ថ្មី។

៤. រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ខ្លួនឯង

នៅ​តូច​យើង​តែង​មាន​ក្ដី​សុបិន​ធំ​ នៅ​អ្វី​ដែល​យើង​ចង់​ធ្វើ​ក្នុង​ជីវិត។ ទោះ​យ៉ាងណា​ គ្រប់យ៉ាង​បាន​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​នៅ​ពេល​យើង​ធំ​ឡើង​ ព្រមទាំង​ទទួល​បាន​បទពិសោធន៍​ខុសគ្នា​ ថែមទៀត។ ហេតុការណ៍​ទាំងនេះ​ បាន​ផ្លាស់ប្ដូរ​ការ​ពិត​របស់​យើង ​ហើយ​ក្នុង​ករណី​ខ្លះ​ យើង​បាន​ឱ្យ​អ្នក​ដទៃ​ដឹកនាំ​ជីវិត​របស់​យើង។

យើង​បាត់​បង់​ភាព​ជា​ខ្លួនឯង​​ ដើរ​តាម​ផ្លូវ​ដែល​មិនមែន​ជា​ការ​សម្រេចចិត្ត​របស់​យើង​ ឬ​អ្វី​មួយ​ដែល​យើង​គិត​ថា​រំភើប។
ដូច្នេះ​ ភាព​ស្មោះត្រង់​ចំពោះ​ខ្លួនឯង ​គឺ​សំខាន់​បំផុត ​ក្នុង​ជីវិត​របស់​យើង។

៥. មាន​គោលដៅ​ធំ

គោលដៅ​គឺ​ជា​គ្រឹះ​សំខាន់​នៃ​ភាព​ជោគជ័យ​របស់​យើង  នៅ​ពេល​យើង​មាន​គោលដៅ​ធំ​ យើង​មាន​ហេតុផល​ប្រសើរ​ជាង​មុន​ សម្រាប់​សកម្មភាព​របស់​យើង។

មនុស្ស​ជា​ច្រើន​អាច​សើច​នឹង​គំនិត​ថ្មី​ ឬ​ប្រាប់​យើង​ថា​ មិន​អាច​ធ្វើ​ទៅ​បាន​ទេ ​ពីព្រោះ​ពួកគេ​មើល​តែ​កន្លែង​ដែល​យើង​នៅ​ពេលនេះ ​ឬ​ពួកគេ​គិត​ថា ​វា​មិន​សក្ដិ​សម​នឹង​យើង​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់តូចៗងាយៗ នាំឲ្យជីវិតជួបរឿងវិជ្ជមាន

ចុចអាន៖ចិញ្ចឹមកូនតឹងរ៉ឹងពេក អាចជាមូលហេតុនាំឲ្យកូនចេះប្រើហិង្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម