KPT+
ជីវិតជួបតែរឿងស្រស់ស្រាយបាន ប្រសិនបើចេះគិតវិជ្ជមាន
គិតវិជ្ជមានអាចជួយឲ្យមានគំនិតសុទិដ្ឋិនិយម កាត់បន្ថយស្ត្រេស ធ្វើឲ្យសប្បាយចិត្ត និងមិនក្លាយជាជនរងគ្រោះនៃជំងឺធ្លាក់ទឹកចិត្ត។
Kpt Plus សូមណែនាំពីអត្ថប្រយោជន៍នៃការគិតវិជ្ជមាន ៥ យ៉ាង ដែលអាចជួយឲ្យយើងសប្បាយចិត្តរៀងរាល់ថ្ងៃ ៖
១. សួរខ្លួនឯង តើខ្ញុំគិតវិជ្ជមានទេរាល់ថ្ងៃ?

សូមសួរសំណួរនេះដល់ខ្លួនឯង ព្រោះអាចជួយយើងក្នុងការកំណត់លទ្ធផលល្អឬមិនល្អ សុភមង្គល និងសុខុមាលភាពនៃផ្លូវចិត្ត។
២. ទន្ទេញពាក្យវិជ្ជមាន
គ្រាន់តែទន្ទេញពាក្យវិជ្ជមានជាញឹកញាប់ ធ្វើឲ្យពាក្យទាំងនេះ បានផ្សារភ្ជាប់ទៅនឹងក្នុងខួរក្បាលរបស់យើងជាទម្លាប់។
៣. ពង្រឹងសមត្ថភាពខួរក្បាលធ្វើការជាមួយព័ត៌មានវិជ្ជមាន

ខួរក្បាលត្រូវតែស្រាវជ្រាវព័ត៌មានវិជ្ជមានរាល់ថ្ងៃ ដើម្បីដឹងថាវាកំពុងស្វែងរកអ្វីខ្លះ។ អង្គចងចាំវិជ្ជមាននេះ ជាភារកិច្ចរំលឹកឡើងវិញ នឹងផ្ដល់ភាពងាយស្រួល នៅពេលអ្នកព្យាយាមគិតតែរឿងវិជ្ជមាន។
៤. ពង្រឹងសមត្ថភាពខួរក្បាលក្នុងការយកចិត្តទុកដាក់លើភាពវិជ្ជមាន
តើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលសំគាល់របស់មិនល្អដែរទេ នៅពេលដែលនរណាម្នាក់ឆ្លងកាត់ ឬធ្វើរឿងណាមួយមិនដូចដែលអ្នកចង់បាន? បន្ទាប់មកអ្នកក៏បណ្ដុះបណ្ដាលខួរក្បាលឲ្យផ្ដោតទៅលើចំណុចអវិជ្ជមានច្រើន។
ដូច្នេះគួរតែវឹកហាត់បណ្ដុះបណ្ដាលខួរក្បាលឲ្យកាន់តែល្អ ក្នុងការផ្ដោតអារម្មណ៍វិជ្ជមានមកវិញ។
៥. វិជ្ជមាននិងអវិជ្ជមានត្រូវដើរទន្ទឹមគ្នា

ជាការពិតដែលថាការគិតវិជ្ជមានមានអត្ថប្រយោជន៍ ប៉ុន្តែការគិតអវិជ្ជមានក៏មិនអាក្រក់ទាំងអស់ដែរ។ នៅពេលយើងសោកសៅ ការគិតអវិជ្ជមាននឹងបង្ហាញអារម្មណ៍ ដែលគំនិតទាំងនេះបានបង្កើតឲ្យយើងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដែលយើងត្រូវការគេគាំទ្រ។ បើមាននរណាធ្វើបាបយើងដោយអយុត្តិធម៌ គំនិតរបស់យើងអាចជួយជំរុញឲ្យយើងធ្វើសកម្មភាពផ្លាស់ប្ដូរជីវិតបាន។
ការរុញច្រានអារម្មណ៍អវិជ្ជមានចោលមួយឡែក ដោយមិនពិចារណាឲ្យបានហ្មត់ចត់ពីប្រភពដើមរបស់វា ក៏អាចមានផលវិបាកផងដែរ។
ដូច្នេះនៅពេលយើងផ្ដោតលើចំណុចអវិជ្ជមាន សូមសួរខ្លួនឯងថា តើអារម្មណ៍អវិជ្ជមាននេះបណ្ដាលឲ្យមានសកម្មភាពអាចធ្វើឲ្យជីវិតប្រសើរឡើងដែរឬទេ? បើដូច្នេះមែន សូមរក្សាវាទុក។ បើមិនដូច្នោះទេ ធ្វើការផ្លាស់ប្ដូរ ហើយត្រលប់មកគិតវិជ្ជមានវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចំណងអាពាហ៍ពិពាហ៍ជោគជ័យដែរឬអត់អាចសម្គាល់ដោយទង្វើទាំងនេះ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ