KPT+
មេរៀនជីវិតសំខាន់ៗ ដែលមនុស្សចូលវ័យសាមគួររៀន
កាលនៅវ័យក្មេងយើងតែងតែធ្វើរឿងអ្វីមួយដែលមិនគិត តាមទម្លាប់ក្មេងៗ តែពេលដែលយើងមានអាយុកាន់តែច្រើន ភាពចាស់ទុំក៏កើតមានឡើងមក។
ពេលខ្លះយើងក៏ងាកទៅមើលអតីតកាលទាំងនោះ ហើយរៀនពីវាមកវិញនៅបច្ចុប្បន្ននេះ ៖
១. ទុកកំហឹងឲ្យកន្លងហួសទៅ

កំហឹងគឺជាការបិទបាំងសម្រាប់ភាពភ័យខ្លាច ឈឺចាប់ ឬការខកចិត្ត។ នៅពេលយើងខឹងវាធ្វើឲ្យយើងឈឺចាប់កាន់តែខ្លាំង ព្រោះត្រូវចំណាយពេលវេលានិងថាមពលដ៏មានតម្លៃរបស់យើងដើម្បីរក្សាថាមពលអវិជ្ជមានក្នុងជីវិត។ ប៉ុន្តែថាមពលអវិជ្ជមានទាំងនោះ ច្រើនតែរារាំងថាមពលវិជ្ជមានដែលចូលមកក្នុងជីវិតរបស់យើង។
ដូច្នេះឲ្យវាទៅ ហើយឲ្យពន្លឺវិជ្ជមានចូលទៅក្នុងជីវិតយើងវិញ។ បើមានអ្នកណាម្នាក់ធ្វើឲ្យយើងអាក់អន់ចិត្ត ត្រូវកោតសរសើរចំពោះខ្លួនឯង ដែលអាចដើរចេញពីពួកគេបាន។
២. កុំយកសំដីឥតបានការមកទុក

នៅពេលមនុស្សជាទីស្រឡាញ់ មិត្តរួមការងារ ឬមនុស្សចម្លែកណាម្នាក់ មកនិយាយបញ្ឈិតបញ្ឆៀងនិងធ្វើរឿងឲ្យយើងឈឺចាប់ ត្រូវគិតថាម្នាក់នោះគឺមិនមែនពីយើងទេ។ គេនិយាយចេះតែបានឲ្យរួចពីមាត់គេ ព្រោះគេនោះមិនបានស្ថិតក្នុងស្ថានភាពដូចយើងឡើយ។ មានតែយើងទើបដឹងពីទុក្ខឬភាពវេទនានោះ ចឹងហើយកុំទៅយកសំពាយមនុស្សធន់ហ្នឹងមកនាំធ្ងន់។
៣. ជួយអ្នកដែលជួបបញ្ហាដូចយើង

នៅពេលដែលយើងធ្លាប់ឆ្លងកាត់រឿងរ៉ាវមួយក្នុងចំណោមហេតុផលសំខាន់ៗ គឺត្រូវតែជួយអ្នកដទៃនៅពេលតែមួយ និងពេលវេលាឆ្លងកាត់ឧបសគ្គដូចគ្នា។ ដំណើរជីវិតគឺខុសគ្នា គេជួបរឿងគេ យើងជួបរឿងយើង ប៉ុន្តែបើយើងធ្លាប់ជួបបញ្ហាទាំងនោះ យើងអាចផ្ដល់ជាយោបល់ល្អៗ ដល់គេគឺជាការប្រសើរបំផុត។ កុំទៅជាន់ពន្លិចឬឆ្លៀតយកប្រយោជន៏ពីគេដើម្បីជាឈ្នាន់បានផលខ្លួនឯង!
៤. រីករាយជាមួយបច្ចុប្បន្ននេះ

នៅពេលដែលយើងក្រឡេកមើលទៅអតីតកាលកាលពីមុន មានពេលវេលាពិសេសជាច្រើនឬរឿងអាក្រក់គ្មានថ្ងៃរលុបខ្លះដែលយើងបានជួបកន្លងមក។ ចូរបំភ្លេចចោល ត្រលប់មកជារីករាយជាមួយពេលវេលាបច្ចុប្បន្ននេះ ហើយស្រូបយកខ្យល់បរិសុទ្ធ រួចស្រែកសួរថា យើងកំពុងតែរីករាយនឹងវេលាពេលនេះជាងគេ។
៥. ទំនាក់ទំនងពីមុនអាចជាគ្រូដ៏អស្ចារ្យបំផុតសម្រាប់យើងនាពេលនេះ
ទំនាក់ទំនងនីមួយៗគឺជាការឆ្លុះបញ្ចាំងពីខ្លួនឯង មិនថាល្អឬអាក្រក់ ។ រឿងពីមុនប្រៀបដូចជាកញ្ចក់ឆ្លុះខ្លួនឯងពីមុន ហើយក៏ជាបង្អួចមួយក្នុងចិត្តរបស់យើងពេលនេះ។ សាកល្បងឆ្លៀតពេលពិនិត្យមើលអតីតកាលរបស់ខ្លួនឯងពីមុន និងរឿងដែលត្រូវចំណាយពេលបច្ចុប្បន្ននេះ សមគួរទេ ដែលយើងពេលនេះបានប្រែឬនៅដដែល។
៦. កុំបោះបង់ចោលសុភមង្គលខ្លួនឯងចោល

គ្រប់រឿងដែលយើងធ្វើតែងស្ថិតក្នុងហេតុផលមួយ ទោះខុសពីបេះដូងខ្លួនឯងក៏ដោយ។ ប៉ុន្តែទោះបីធ្វើរឿងអ្វី ដាច់ខាតកុំបោះបង់សុភមង្គលរបស់យើងចោល ព្រោះតែមាត់អ្នកដទៃ។ ប្រសិនបើយើងអាចធ្វើរឿងដែលធ្វើឲ្យយើងសប្បាយចិត្តនៅថ្ងៃនេះ ដោយមិនធ្វើឲ្យអ្នកដទៃឈឺចាប់ សូមធ្វើវា។
មានអ្នកខ្លះសំបុរមិនជ្រះ មុខមិនស្អាត ហើយក៏មានបំណងចង់លាបក្រែមក្រហម តែមាត់អ្នកគ្មានគំរបនិយាយតែមួយម៉ាត់ ក៏ឈប់ឯងហើយតាំងតូចចិត្ត។ ការរស់នៅពឹងលើមាត់គេរស់មិនសុខឡើយ ចាំទុកថាវ័យ៣០ហើយ មិនមែនក្មេងវិទ្យាល័យទេ។ គិតហើយធ្វើទៅ បើវាសមគួរមិនបានធ្វើឲ្យឪពុកម្ដាយបងប្អូនណាមកវេទនាជាមួយទេ តែបើធ្វើឲ្យអ្នកជុំវិញឈឺចាប់ សូមឈប់ហើយគិតដល់សុភមង្គលគេផង កុំតោងភាពអាត្មានិយមមកតាមខ្លួនសុខសប្បាយតែឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធី ៥ យ៉ាងដើម្បីគ្រប់គ្រងសុខភាពផ្លូវចិត្តក្នុងពេលបច្ចុប្បន្នកាន់តែប្រសើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


