Connect with us

KPT+

សាវតារបស់ Pancake តារាស្រីមានប្រវត្តិការសិក្សាល្អបំផុត ក្នុងវិស័យសិល្បៈ

បានផុស

នៅ

ទទួលបានភាពល្បីល្បាញជាង ២០ឆ្នាំ Pancake ពេលនេះបានក្លាយជាតារាស្រី ថៃ កំពូលមួយរូប ដែលអ្នកសិល្បៈជំនាន់ក្រោយពិបាកប្រជែងទាំងរូបសម្រស់ កេរ្តិ៍ឈ្មោះ សមត្ថភាព និងចំណេះដឹង។ មិនតែប៉ុណ្ណោះ នាងជាតារាស្រីមានប្រវត្តិការសិក្សាខ្ពស់ក្នុងចំណោមអ្នកសិល្បៈថៃ ដោយបានរៀនចប់ដល់ថ្នាក់បណ្ឌិតទៀតផង។

Pancake Khemanit Jamikorn (แพนเค้ก เขมนิจ จามิกรณ์) - MyDramaList
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាស្រីវ័យ ៣៤ឆ្នាំរូបនេះ ជាតារាសម្តែង តារាចម្រៀង តារាបង្ហាញម៉ូដ និងជាពិធីការិនីរបស់ទូរទស្សន៍ថៃដ៏មានប្រជាប្រិយភាព ជាច្រើនឆ្នាំមកហើយ។ ថ្វីត្បិតប៉ុន្មានឆ្នាំចុងក្រោយនេះ Pancake ពុំសូវលេចមុខក្នុងរង្វង់សិល្បៈ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាង នៅតែវាយលុកទីផ្សារភាពយន្ត ស្ពត និងនៅជាប់ក្នុងដួងចិត្តអ្នកគាំទ្រ មិនស្រកស្រុតឡើយ។​

ងាកបែរទៅក្រោយវិញ ​Pancake តាមពិតមានឈ្មោះដើមថា Khemanit Jamikorn។  នាងកើតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៨៨ ក្នុងទីក្រុងបាងកក និងមានឪពុកម្ដាយជាជនជាតិថៃសុទ្ធ។ នាងមានបងប្អូនប្រុសស្រី ៣នាក់ ដែលនាងជាកូនទី២ នៃគ្រួសារ។

Pancake ឬ Khemanit Jamikorn​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​មនុស្សសាស្ត្រ​ពី​សាកល​វិទ្យាល័យ Kasetsart ។ នៅក្នុងឆ្នាំ ២០១៤ នាងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Ram Kham Haeng និងក្នុងឆ្នាំ២០២២ ​Pancake បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែក វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យដដែល។

មុនល្បីល្បាញដូចសព្វថ្ងៃ Pancake ធ្លាប់ឈ្នះពានរង្វាន់កម្មវិធី Thai Supermodel Contest ឆ្នាំ២០០៤ និងក្រោយមកបានឈ្នះមកុដ Model of the World នាឆ្នាំដដែលនៅប្រទេសចិន។

12 Khemanit Jamikorn Photos and Premium High Res Pictures - Getty Images

តារាស្រីរូបនេះល្បីល្បាញខ្លាំង និងមានអ្នកស្គាល់ច្រើនបំផុត ក្នុងឆ្នាំ២០១០ ក្រោយពេលបង្ហាញខ្លួនជាតួសម្ដែងក្នុងរឿង Thoe Kap Khao Lae Rak Khong Rao លើទូរទស្សន៍ប៉ុស្តិ៍លេខ ៧។ ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ នាងបានចុះកុងត្រាជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ និងបានលេចមុខជាតួឯកបន្តបន្ទាប់ តាមរយៈភាពយន្តភាគល្បីៗជាច្រើន។ មិនតែប៉ុណ្ណោះនាងក៏បង្ហាញខ្លួនជាអ្នកផ្សាយពាណិជ្ជកម្មឱ្យប្រេនធំៗនៅក្នុងស្រុកទៀតផង។ គិតចាប់តាំងពីនាងប្រឡូកសិល្បៈ រហូតមកដល់បច្ចុប្បន្ន Pancake មានមុខលើក្របទស្សនាវដ្ដីមិនតិចជាង ៤៣៦ ទស្សនាវដ្ដីឡើយ។

មកដល់ឆ្នាំ ២០១៦ Pancake បានចុះកិច្ចសន្យាការងារជាមួយ True4U ហើយបានចូលរួមក្នុងគម្រោង “Fang Nam Jarod Fang Fah” អស់រយៈពេល ៣ឆ្នាំ រហូតដល់នាងបានចូលរួមជាមួយ LINETV ហើយក៏បានឈ្នះពានរង្វាន់ជា “តារាសម្តែងឆ្នើម” នៅឯកម្មវិធី “Nataraja Awards 2021” របស់ LINETV ។

ដោយឡែកផ្នែកការងារថតវិញ បើទោះបីជាពេលនេះ Pancake មិនសូវមានវត្តមានក្នុងពិភពសិល្បៈ តែបើនាងចូលថតរឿងម្តងៗស៊ីថ្លៃមិនក្រោម ២ពាន់ដុល្លារនោះទេ ក្នុងមួយភាគៗ។ សម្រាប់តម្លៃកុងត្រាផ្សព្វផ្សាយពាណិជ្ជកម្មវិញ ម្តងបានជាង ១សែនដុល្លារ។ ចំណែកតម្លៃខ្លួនពេលចូលរួមកម្មវិធីម្តងគឺ ២ពាន់ដុល្លារ។ ដូច្នេះហើយ ទើបទស្សនាវដ្ដី Forbes និង Business Insider ធ្វើការប៉ាន់ប្រមាណទ្រព្យសម្បត្តិសុទ្ធរបស់នាង និងបានរកឃើញថា ដើមឆ្នាំ២០២២ Pancake មានទ្រព្យសម្បត្តិយ៉ាងហោចពី ១.៥-៥ ​លានដុល្លារអាមេរិក នៅក្នុងដៃ៕

Pancake Khemanit | Wedding dresses, Wedding dresses lace, Sheath wedding  dress
พี่แพน
PANCAKE KHEMANIT JAMIKORN (@khemanito) | Pancake khemanit, Pancakes,  Actresses

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រវត្តិរបស់ Chompoo តារាស្រីថៃទទួលបានការគោរពស្រឡាញ់ច្រើនបំផុត

ចុចអាន៖ បវរកញ្ញាពិការ ៣រូប ប្រឹងជម្នះឧបសគ្គ ក្លាយជាបុគ្គលជំរុញទឹកចិត្តខ្លាំងបំផុតលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម