KPT+
កម្រងជីវិតពិត៖ ពន្លឺអនាគតថ្មី នៃនិស្សិតស្រីពិការភ្នែក ដោយសារ ឯកឧត្ដម ហ៊ុន ម៉ាណែត
“ខ្ញុំអាចមានថ្ងៃឡើងទទួលសញ្ញាបត្របរិញ្ញាបត្រ ដោយសារគុណដ៏ធំធេងរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត! ខ្ញុំសូមជូនពរលោកមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច!”។ នេះជាសម្ដី ស្ត្រីមានពិការភាព ភ្នែក ដែលជាអតីតនិស្សិតជ័យលាភី ទើបបានឡើងទទួលសញ្ញាបត្របរិញ្ញាបត្រ ដោយផ្ទាល់នាពេលថ្មីៗនេះ ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជការកងទ័ពជើងគោក។

ពិការភ្នែកទាំងសងខាងមិនអាចមើលឃើញអ្វី តើអតីតស្រី្តរូបនេះ បានហែលឆ្លងជម្នះឧបសគ្គអ្វីខ្លះ ទើបអាចក្លាយខ្លួនជា និស្សិតជ័យលាភី បែបនេះ?

កើតក្នុងគ្រួសារកសិករមានជីវភាពលំបាក នៅស្រុកកោះសុទិន ខេត្តកំពង់ចាម ទ្រី រតនី មានបងប្អូនចំនួន៥នាក់ ដោយនាងជាកូនទី៤។ និយាយដោយសម្ដីទន់ភ្លន់ មានសុជីវធម៌ អ្នកនាង ទ្រី រតនី បានរំលឹកឱ្យដឹងថា នាងសិក្សានៅសាលាពិការភ្នែក គ ថ្លង់ តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដោយនាងបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំ២០១៥។

ទ្រី រតនី បានស្រដីបន្តថា៖ “កាលនោះ ការសិក្សា ការស្នាក់នៅ ការហូបចុកជាបន្ទុករបស់សាលា។ ប៉ុន្តែបន្ទាប់ពីប្រឡងបាក់ឌុបហើយ ខ្ញុំត្រូវបន្តការសិក្សា និងរស់នៅខាងក្រៅ ដែលបានជួបប្រទះឧបសគ្គជាច្រើន ដោយសារជីវភាពគ្រួសារខ្វះខាត ស្ទើរតែអត់មានលុយបន្តការសិក្សា”។
ស្ត្រីវ័យ ២៨ ឆ្នាំរូបនេះ រំលឹកដោយសម្ដីអួលដើមករថា ឪពុកម្ដាយជាកសិករ បើធ្វើស្រូវមិនបានផល គឺអត់មានចំណូល និងមិនអាចផ្គត់ផ្គង់ឱ្យនាងរៀនសូត្របានទេ ធ្វើឱ្យគ្រួសារ និងនាងជួបប្រទះឧបសគ្គកាន់តែច្រើន។

ទ្រី រតនី បន្តពំនោលដោយរំភើបវិញថា៖ “ប៉ុន្តែជាភព្វសំណាង ពេលនោះខ្ញុំបានសុំអាហារូបករណ៍របស់ឯកឧត្ដម ហ៊ុន ម៉ាណែត ហើយបាន ១០០% សម្រាប់សិក្សានៅសាលាវិទ្យាល័យ ខ្ញុំក៏ចាប់យកមុខជំនាញអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម។ អ៊ីចឹងខ្ញុំរួចថ្លៃបង់សាលាជាបន្ទុកធំហើយ”។
ដូចនេះ គ្រួសារនាងចំណាយតែថ្លៃស្នាក់នៅហូបចុក និងការធ្វើដំណើរទៅសាលារបស់នាងប៉ុណ្ណោះ។ ការផ្ដល់លុយកាក់ពីគ្រួសារ មិនអាចឱ្យនាងចាយវាយបានគ្រប់គ្រាន់ទេ ប៉ុន្តែនាងខំតស៊ូ សន្សំសំច័យចាយវាយក្បិតត្បៀតជាទីបំផុត រហូតអាចបន្តការសិក្សាដល់ចប់សាកលវិទ្យាល័យ។

អ្នកនាង រតនី បានឱ្យដឹងថា ការសិក្សានៅសាកលវិទ្យាល័យ នាងជួបការលំបាកច្រើនក្នុងការស្រាវជ្រាវឯកសារ ថ្វីដ្បិតតែនាងធ្វើបានខ្លះមែន ប៉ុន្តែក៏មិនទូលំទូលាយ ព្រោះនាងអត់អាចស្រាវជ្រាវតាមសៀវភៅផ្សេងៗបានលឿនដូចអ្នកអាចមើលឃើញទេ។ នាងអាចស្រាវជ្រាវ តាមរយៈ Youtube និង Google ដែលនាងក៏មិនស្ទាត់ជំនាញក្នុងការប្រើប្រាស់ដែរ។
ទ្រី រតនី បានបញ្ជាក់ថា៖ “ការជ្រាវជ្រាវ ខ្ញុំរកខ្លួនឯងផង ពឹងពាក់មិត្តភក្ដិអ្នករៀនជាមួយគ្នាឱ្យជួយរកដែរ ព្រោះមេរៀន និងកិច្ចការគ្រូដាក់ឱ្យខ្លះ គឺទាមទារឯកសារយោងច្រើន។ សម្រាប់សៀវភៅ និងឯកសារនៅសាកលវិទ្យាល័យគឺអត់មានឯកសារអក្សរស្ទាបសម្រាប់ជនពិការទេ គឺខ្ញុំត្រូវយកឯកសារទាំងនោះទៅថត ហើយបំប្លែងតាមកម្មវិធីជាច្រើនដំណាក់កាល ដើម្បីអាចស្ដាប់សំណេរនៃអត្ថបទមេរៀន និងឯកសារទាំងនោះ”។

រតនី លើកឡើងបន្តថា៖ “ទម្រាំបានមួយមេរៀនៗ គឺប្រើពេលច្រើន ហើយខ្ញុំត្រូវចំណាយពេលយូរទៀត អូសសំឡេង និងស្ដាប់សារចុះសារឡើង ទម្រាំចប់។ នៅសាលា ខ្ញុំអាចស្ដាប់តែមួយមុខ គឺអត់អាចមើលឃើញ រូបភាព ឬការបង្ហាញ Slide អ្វីទេ។ ពេលគ្រូពន្យល់នៅក្ដារខៀន ជួនកាលក៏ចាប់បានខ្លះ ជួនកាលកន្លែងខ្លះក៏ចាប់មិនសូវទាន់ អ៊ីចឹងខ្ញុំក៏ប្រើ ឧបករណ៍ថតសំឡេង ហើយយកមកចាក់ស្ដាប់ពេលនៅផ្ទះបន្ត ដែលត្រូវប្រើពេលជាច្រើន”។

តាមរយៈការខិតខំប្រឹងប្រែងរយៈពេល ៤ ឆ្នាំ ទីបំផុត ទ្រី រតនី បានបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសនៅឆ្នាំ២០១៩។ នៅចុងឆ្នាំ២០១៩ នោះដែរ នាងបានរៀបការជាមួយស្វាមីដែលមានពិការភាព ភ្នែកដូចគ្នា។ ជីវិតគូក្រោយរៀបការហើយនោះ នៅតែមិនទាន់បានធូរស្រាល និងជួបប្រទេសឧបសគ្គជាបន្តបន្ទាប់ ដែលត្រូវចំណាយច្រើននៅក្នុងគ្រួសារ។

នៅឆ្នាំ២០២១ គូស្វាមីភរិយានេះ ទទួលបានកូនស្រីម្នាក់ មានភ្នែកភ្លឺធម្មតា ដែលមកដល់ពេលនេះនាងតូចមានអាយុ ១០ខែ។

បន្ទាប់ពីទទួលការបណ្ដុះបណ្ដាល នៅវិទ្យាស្ថានជាតិអប់រំពិសេស ជំនាញពីការភ្នែក រយៈពេល ១០ខែ សព្វថ្ងៃ ទ្រី រតនី ទើបចូលធ្វើការនៅវិទ្យាល័យអប់រំពិសេស នៅខេត្តកំពង់ចាម។

អតីតនិស្សិតស្រីជ័យលាភី មានបំណងនៅថ្ងៃអនាគត ចង់ក្លាយជាគ្រូបង្រៀនដ៏ឆ្នើម ដើម្បីបង្ហាត់បង្ហាញ ក្មេងៗ ក៏ដូចជាសិស្សានុសិស្សពិការភ្នែកឱ្យមានចំណេះចេះដឹងដូចគេឯងទូទៅ។ នាងមានបណ្ដាំថា៖ “ខ្ញុំសូមបងប្អូនជនពិការ មិនថាពិការភ្នែក ឬអាវៈយវៈអ្វីទេ សូមកុំអស់សង្ឃឹមក្នុងជីវិត ត្រូវតែមានការតស៊ូ និងខិតខំប្រឹងប្រែងរៀនសូត្រ ទាំងអស់គ្នា ព្រោះការព្យាយាមតែងទទួលបានភាពជោគជ័យនៅថ្ងៃណាមួយ”។
បច្ចុប្បន្ន អ្នកនាង ទ្រី រតនី រស់នៅសង្កាត់វាល់វង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានទូរសព្ទលេខ 010 575 522 ៕

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច