ព័ត៌មានជាតិ
និស្សិតច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលតំណែងជើងឯកលេខ១ ក្នុងការប្រកួតតុលាការប្រឌិតកម្ពុជា ឆ្នាំ២០២៦
ក្រុមនិស្សិតច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបង្ហាញសមត្ថភាពដ៏ប៉ិនប្រសប់ក្នុងការបកស្រាយ និងវិភាគផ្លូវច្បាប់ រហូតដណ្តើមបានជ័យលាភីលេខ១ ក្នុងការប្រកួតតុលាការប្រឌិតកម្ពុជា ឆ្នាំ២០២៦ (Cambodian Moot Court Competition 2026) បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយក្រុមនិស្សិតចំនួន ១៥ក្រុម មកពីសាកលវិទ្យាល័យចំនួន ៩ ។

ការប្រកួតដ៏សំខាន់ក្នុងវិស័យច្បាប់នេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) សហការជាមួយសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាពស្រាវជ្រាវ ការវិភាគគតិយុត្ត និងការអនុវត្តជំនាញវិជ្ជាជីវៈច្បាប់ ក្នុងសវនាការជាក់ស្តែងសម្រាប់និស្សិតច្បាប់នៅកម្ពុជា។

ជាលទ្ធផល ក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រេចបានសមិទ្ធផលយ៉ាងត្រចះត្រចង់ រួមមាន៖
– ពានរង្វាន់ជ័យលាភីលេខ១៖ ទទួលបានដោយក្រុមនិស្សិតដែលមានឈ្មោះ លោក អ៊ឹង ប៊ុនគៀត លោក ឡាយ គឹមលីន លោក ង៉ែត សុខវិសាល និងកញ្ញា ភាន លក្ខណា
– មេដាយសារណាលាយលក្ខណ៍អក្សរល្អបំផុតលេខ១៖ ទទួលបានដោយក្រុមនិស្សិតដែលមានឈ្មោះ លោក អ៊ឹង ប៊ុនគៀត លោក ឡាយ គឹមលីន លោក ង៉ែត សុខវិសាល និងកញ្ញា ភាន លក្ខណា
– មេដាយសារណាលាយលក្ខណ៍អក្សរល្អលេខ២៖ ទទួលបានដោយក្រុមនិស្សិតដែលមានឈ្មោះ កញ្ញា ចិន្តា បុប្ផាពេជ្រ កញ្ញា ខាំ សុផានិត កញ្ញា បុត្រ រតនាលីហ្សា និងកញ្ញា ឡាយ សុភា
– មេដាយឯកត្តជនសម្រាប់អ្នកថ្លែងតំណាងព្រះរាជអាជ្ញាល្អលេខ២៖ ទទួលបានដោយលោក ឡាយ គឹមលីន



ជោគជ័យដ៏អស្ចារ្យនេះ គឺជាមោទកភាពយ៉ាងខ្លាំងសម្រាប់សាកលវិទ្យាល័យ ដែលបង្ហាញពីកម្រិតនៃការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងឥតឈប់ឈរ និងឧត្តមភាពក្នុងការអប់រំ និងបណ្តុះបណ្តាលផ្នែកច្បាប់របស់សាកលវិទ្យាល័យ។ ក្រុមនិស្សិតខាងលើទទួលបានការបង្វឹកពីគ្រូបង្វឹករួមមាន លោកមេធាវី ឡុង បញ្ញារិទ្ធិ និងលោកស្រីមេធាវី ហៀង ណៃហៀក ៕


-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


