KPT+
ទម្លាយប្រវត្តិ Janie Tienphosuwan ផ្ដើមពីសម្ដែងក្នុង MV ក្លាយជាកំពូលតារា
Janie Tienphosuwan ជាតារាសម្តែង និងតារាម៉ូដែល ដែលមានឈ្មោះបោះសំឡេងក្នុងប្រទេសថៃជាង ២០ឆ្នាំមកហើយ ស្របពេលបច្ចុប្បន្ននាងកំពុងត្រូវប៉ាន់ក្នុងវិស័យម៉ូដ ជាពិសេសម៉ាកយីហោហ្វេសស្សិនល្បីៗនៅក្នុងស្រុក។

កំពូលតារាស្រី Janie Tienphosuwan មានឈ្មោះហៅក្រៅថា Jeab នាងកើតថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៨១ នៅទីក្រុងឡូសអែនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ Janie ជាកូនកាត់ថៃ-ចិន និងមានសញ្ជាតិអាមេរិកាំង។ នាងបានបញ្ចប់បរិញ្ញាបត្រជំនាញសិល្បៈទំនាក់ទំនងពីសាកលវិទ្យាល័យបាងកក និងបញ្ចប់ថ្នាក់អនុបណ្ឌិតជំនាញដដែល ពីសាកលវិទ្យាល័យ ខេត្តស៊ូផាន់បុរី (Suphanburi)។

មុនពេលល្បីល្បាញលើវិថីសិល្បៈដូចពេលនេះ Janie ចាប់ផ្ដើមដំបូងដោយការសម្ដែងក្នុងវីដេអូចម្រៀង តាំងពីមិនទាន់ពេញវ័យមកម្ល៉េះ។ ក្នុងវ័យ ១១ឆ្នាំ ក្រោយពីឪពុកម្ដាយលែងលះគ្នា នាងបានចាកចេញពីអាមេរិកទៅប្រទេសថៃជាមួយប្អូនស្រី និងម្ដាយរបស់នាង។ បន្ទាប់មកនាងបានចាប់ផ្តើមអាជីពសម្តែង នៅក្នុង MV កំលុងទសវត្សរ៍ ៩០ប្លាយ។ ក្រោយបង្ហាញខ្លួនក្នុងវីដេអូចម្រៀងលើកដំបូង នាងទទួលបានភាពល្បីល្បាញយ៉ាងឆាប់រហ័ស រហូតដណ្ដើមតំណែងជាតួឯក ដោយលេចមុខនៅក្នុងរឿងភាគទូរទស្សន៍ប៉ុស្តិ៍លេខ៣ ជាបន្តបន្ទាប់។ លុះដល់ឆ្នាំ២០០១ ភាពយន្តភាគដែលធ្វើឱ្យ Janie ផ្ទុះល្បីខ្លាំង រហូតមានហាជនគាំទ្រភ្លូកទឹកភ្លូកដីគឺរឿង “Tang Parn Kammathep” ដែលកាលណោះនាងជាដៃគូសម្ដែងជាមួយតារាប្រុស Andrew Gregson។ ហើយកាលពីឆ្នាំ២០១២ នាងបានឈ្នះពានរង្វាន់តារាសម្ដែងប្រជាប្រិយបំផុត-Mekhala Award for Most Popular Actress ក្លាយជាតារាស្រីថៃដែលឈ្នះពានរង្វាន់នេះមុនគេ។

ក្រៅពីសម្ដែង Janie គឺជាតារាបង្ហាញម៉ូដដ៏ពេញនិយមមួយរូប។ នាងជាអ្នកផ្សព្វផ្សាយយីហោគ្រឿងសម្អាង កាបូបនារី គ្រឿងអលង្ការ សម្លៀកបំពាក់ រួមទាំងផលិតផលផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះនាងធ្លាប់មានវត្តមានលើក្របទស្សនាវដ្ដីអន្តរជាតិជាច្រើនច្បាប់ និងធ្លាប់ដើរម៉ូដនៅបរទេសផងដែរ។

ងាកទៅមើលជីវិតឯកជនវិញ ក្នុងឆ្នាំ២០១៣ នាងបានរៀបការជាមួយអ្នកនយោបាយលោក Chonsawat Ae Asavahame និងបានប្តូរឈ្មោះទៅជា Janie Asavahame ។ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍មិនទាន់បានមួយឆ្នាំស្រួលបួលផង ទំនាក់ទំនងប្ដីប្រពន្ធចាប់ផ្ដើមប្រេះឆា ហើយពួកគេក៏ប្រកាសលែងលះនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៤។ ចំពោះមូលហេតុដែលនាំឱ្យ Janie មិនអាចបន្តតទៅទៀតបាន ត្រូវប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា មកពីអតីតស្វាមីរបស់នាងជាមនុស្សហិង្សា ដោយធ្លាប់វាយធ្វើបាបនាងរហូតមានស្នាមជាំសឹងពេញរាងកាយ។ ក្រោយលែងលះ Janie បានប្តូរនាមត្រកូលពី Asavahame មក Tienphosuwan វិញ។

លុះដល់ឆ្នាំថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ Janie បានរៀបការជាលើកទី២ ជាមួយអតីតបេក្ខភាពកម្មវិធី The Face Men Thailand លោក Mickey Allapach Na Pombhejara ដែលស្វាមីក្រោយនេះមានអាយុប្អូននាងជាង ១០ឆ្នាំ។ បច្ចុប្បន្នគូស្វាមីភរិយាអ្នកទាំងពីរ ទទួលបានចំណងដៃកូនស្រីជាទីស្រឡាញ់ម្នាក់ ដែលនាងមានអាយុ ៣ឆ្នាំហើយ។

ដោយឡែកចំពោះទ្រព្យសម្បត្តិវិញ បើយោងតាមការប៉ាន់ស្មានពី Wikipedia ក្នុងឆ្នាំ២០២២ នេះ Janie Tienphosuwan មានទ្រព្យសម្បត្តិកាន់កាប់ប្រមាណ ៤លានដុល្លារអារមេរិក សុទ្ធសឹងជាប្រាក់ដែលរកដោយដៃឯងទាំងអស់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិតារារៀមច្បង Anne Thongprasom ពីតួរាយរង ក្លាយជាផលិតករភាពយន្ត
ចុចអាន៖ ប្រវត្តិរបស់ Kwan តស៊ូសម្ដែងតាំងពីតួជំនួស រហូតក្លាយជាកំពូលតារាប្រចាំប្រទេស

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ