ការកសាងអំណាចខាងក្នុង គឺជាអាថ៌កំបាំងដែលយើងមានភាពជាអ្នកដឹកនាំខ្លួនឯង មានមកតាំងពីកំណើត។ ពួកគេនិយមដឹកនាំជីវិតដោយការបញ្ជាខ្លួនឯងនិងទីពឹងលើថាមពលខ្លួនឯង។ ចំពោះស្ត្រីវិញ ការបង្កើតអំណាចពីខាងក្នុង ជៀសវាងរង់ចាំអំណាចពីក្រៅនេះរឹតតែសំខាន់។
មានស្ត្រី៣១% ប៉ុណ្ណោះដែលហ៊ាននិយាយថា ពួកគេមានមោទនភាពក្នុងការហៅខ្លួនឯងថា មានមហិច្ឆតាខណៈគ្រប់គ្នាកើតមកត្រូវមានមហិច្ឆតា ដើម្បីឈានទៅមុខ។
ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រមួយចំនួនដែលយើងអាចប្រើ ដើម្បីយកភាពជាម្ចាស់នៃមហិច្ឆតារបស់យើង ក្នុងនាមជាស្ត្រីរឹងមាំម្នាក់ (មានអំណាចពីខាងក្នុងបេះដូងមក)។
១. កំណត់អត្តសញ្ញាណមហិច្ឆតា
ទោះបីគោលដៅច្រើនជំរុញដោយផលប្រយោជន៍និងគុណតម្លៃបុគ្គលក៏ដោយ ការធ្វើឲ្យពួកគេស្របតាមលក្ខខណ្ឌរួម ពោលគឺថា តើពួកគេអាចផ្ដល់ផលប្រយោជន៍ដល់ក្រុមហ៊ុនឬបុព្វហេតុទាំងមូលបានយ៉ាងដូចម្ដេច ? នេះក៏អាចជួយយើងឱ្យមានអារម្មណ៍រីករាយ ក្នុងការចែករំលែក និងស្វែងរកខ្លួនឯងឃើញជាមួយពួកគេ។
២. ចែករំលែកគោលដៅ
ទោះបីជាយើងជួបប្រទះ ផលប៉ះពាល់ដោយការចែករំលែកមហិច្ឆតាជាសាធារណៈក៏ដោយ ការទុកចិត្តលើសម្ព័ន្ធមិត្តដែលទុកចិត្តមួយចំនួន អាចផ្ដល់ឲ្យយើងនូវប្រព័ន្ធគាំទ្រដ៏មានតម្លៃ។
បុគ្គលទាំងនេះអាចដើរតួជាអ្នកលើកទឹកចិត្ត ដោយជំរុញ ការជឿនលឿន និងអ្នកតស៊ូមតិរបស់យើង ដោយអំពាវនាវឲ្យមានប្រតិកម្មលំអៀង ទៅនឹងមហិច្ឆតារបស់យើង។
៣. អបអរសាទរខ្លួនឯង
ការទទួលស្គាល់សមិទ្ធផលរបស់យើងជាសាធារណៈ អាចជាការមិនស្រួល ប៉ុន្តែការមានទម្លាប់អបអរសមិទ្ធផលរបស់យើងមកជាលក្ខណៈឯកជន អាចជួយយើងឱ្យមានភាពជាម្ចាស់លើវាបាន។
ចាប់ផ្ដើមដោយតាមដានស្នាដៃរបស់យើងនៅក្នុងទិនានុប្បវត្តិប្រចាំថ្ងៃ ហើយត្រូវប្រាកដថាពេញចិត្តនឹងមហិច្ឆតាផ្ទាល់ខ្លួន។ នៅពេលយើងចាប់ផ្ដើមមានអារម្មណ៍សុខស្រួលជាងមុនជាមួយដំណើរការ សូមព្យាយាមចែករំលែកការឈ្នះខ្លះរបស់យើង ជាមួយសម្ព័ន្ធមិត្តជុំវិញខ្លួនយើងម្ដង។
៤. តស៊ូមតិសម្រាប់អ្នកដទៃ
យោងតាមការស្ទង់មតិឆ្នាំ ២០២០ មានត្រឹមតែ ២៧% នៃស្ត្រីដែលមានអ្នកតស៊ូមតិជួយពួកគេក្នុងអាជីព។ ប្រសិនបើយើងរកឃើញខ្លួនឯងនៅក្នុងជំហរនៃអានុភាព ឬភាពជាអ្នកដឹកនាំ សូមប្រើឱកាសនោះ ដើម្បីតស៊ូមតិជំនួសអ្នកដទៃ។
ការអនុវត្តធម្មតាដូចជាការលើកកម្ពស់ខ្លួនឯងពីនិយោជិកទាំងអស់ ការទទួលស្គាល់ភាពលំអៀងខាងយេនឌ័រ និងការធ្វើសិក្ខាសាលាស្ដីពីវិធីដើម្បីទទួលស្គាល់និងប្រឆាំងនឹងផលប៉ះពាល់ គឺជាយុទ្ធសាស្ត្រដែលអាចគាំទ្រមហិច្ឆតាទាំងអស់ នៅក្នុងកន្លែងការងារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មេរៀនមានតម្លៃពីជីវិត សហគ្រិនផ្នែកបច្ចេកវិទ្យាទាំង ៥ រូបនៅម៉ាឡេស៊ី
ចុចអាន៖ជីវិតមនុស្សចេះ ខ្លាច ៦យ៉ាងនេះទើបអាចប្រឹងប្រែងជម្នះឧបសគ្គបាន