ជីវិត​មនុស្ស​ចេះ ខ្លាច ៦យ៉ាងនេះ​ទើប​អាច​ប្រឹងប្រែង​ជម្នះ​ឧបសគ្គ​បាន
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ជីវិត​មនុស្ស​ចេះ ខ្លាច ៦យ៉ាងនេះ​ទើប​អាច​ប្រឹងប្រែង​ជម្នះ​ឧបសគ្គ​បាន

Published

on

សេចក្ដី​ភ័យ​ខ្លាច​មិន​សុទ្ធ​តែ​ឥតប្រយោជន៍​ទាំងអស់​នោះ​ទេ ប្រសិន​បើ​មនុស្ស​អាច​យក​សេចក្ដី​ភ័យខ្លាច​មក​ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ខ្លួនឯង​ដោយ​ខំ​ជម្នះ​វា នោះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​អាច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ទ្រព្យសម្បត្តិ​រហូត​មាន​បាន។

ខាងក្រោម​នេះ​ជា​សេចក្ដី​ភ័យ​ខ្លាច​មួយ​ចំនួន​ដែល​បង្រៀន​មនុស្ស​ឲ្យ​ចេះ​តស៊ូ​នឹង​ជីវិត៖

១. ភ័យ​ខ្លាច​ភាព​ក្រីក្រ៖ នៅ​ពេល​មនុស្ស​ចេះ​ខ្លាច​ភាព​ក្រីក្រ ខ្លាច​ភាព​ខ្វះខាត នោះ​ពួកគេ​នឹង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ការងារ រកស៊ី​ជួញដូរ ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​អាច​គេច​ចេញ​ពី​ភាព​ក្រ​នោះ។ នៅ​ពេល​ដែល​មនុស្ស​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ឲ្យ​អស់​ពី​កម្លាំងកាយ​ចិត្ត ច្បាស់​ណាស់​ថា​ពួកគេ​នឹង​អាច​រក​បាន​លុយ​កាក់​និង​ទ្រព្យសម្បត្តិ​ជាក់ជា​មិន​ខាន។

២. ភ័យខ្លាច​គេ​រិះគន់៖ ជា​ធម្មតា​មនុស្ស​យើង​តែង​មាន​និស្ស័យ​ចង់​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​គោរព​កោតសរសើរ ជា​ជាង​ការ​រិះគន់​និង​ស្ដី​បន្ទោស។ ហេតុនេះ​ដើម្បី​អាច​ចៀស​ផុត​ពី​ការ​រិះគន់ មនុស្ស​ព្យាយាម​ធ្វើ​រឿង​ល្អៗ​និង​ខំប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវិត​ថ្កុំថ្កើង។

៣. ភ័យ​ខ្លាច​ឈឺ៖ ដូច​ដែល​យើង​បាន​ដឹង​ថា សុខភាព​សំខាន់​ជាង​អ្វី​ទាំងអស់ ព្រោះ​បើ​គ្មាន​សុខភាព​ល្អ​ទេ អ្វីៗ​ក៏​មិន​អាច​កើត​មាន​បាន​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​ត្រូវ​ថែរក្សា​សុខភាព​របស់​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត ដោយ​ការ​ហាត់ប្រាណ ហូបចុក​ត្រឹមត្រូវ គេង​ឲ្យ​គ្រប់គ្រាន់​ជាដើម។ នៅ​ពេល​មនុស្ស​ចេះ​ព្រួយ​រឿង​ឈឺ​ថ្កាត់ ពួកគេ​ក៏​ចាប់ផ្ដើម​ចេះ​ថែទាំ​ខ្លួនប្រាណ​និង​ក្រុម​គ្រួសារ​បាន​ប្រសើរ​ឡើង​ដូចគ្នា។

៤. ភ័យខ្លាច​បាត់បង់​ក្ដី​ស្រឡាញ់៖ សេចក្ដី​ស្រឡាញ់​ចំពោះ​ស្វាមី​ភរិយា ឪពុកម្ដាយ កូន​ៗ មិត្តភ័ក្ដិ សាច់ញាតិ និង​មនុស្ស​ជុំវិញ​ខ្លួន គឺ​អាច​និយាយ​បាន​ថា មនុស្ស​ខ្លាច​បាត់បង់​បំផុត។ ដោយ​ហេតុ​យ៉ាង​នេះ​បាន​ជា​មនុស្ស​ខំ​ធ្វើ​ល្អ​ដាក់​គ្នា​ដោយ​ការ​យកចិត្តទុកដាក់​ចំពោះ​គ្នា ចេះ​ជួយ​អាសា  និង​ធ្វើ​រឿង​ជា​ច្រើន​ទៀត​ដើម្បី​រក្សា​នូវ​សេចក្ដី​ស្រឡាញ់​នោះ។

៥. ភ័យ​ខ្លាច​ចាស់៖ ភាព​ភ័យខ្លាច​ដោយសារ​ចាស់ជរា វា​ជា​រឿង​ធម្មតា​របស់​មនុស្ស​ទូទៅ​ទៅ​ហើយ។ បែបនេះ​ហើយ​បាន​ជា​មនុស្ស​មួយ​ចំនួន​ធំ​ខិតខំ​សន្សំ​ទ្រព្យ​ដើម្បី​ទុក​ចិញ្ចឹម​​ជីវិត​នៅ​ពេល​ខ្លួន​ចាស់​ទៅ។

៦. ភ័យ​ខ្លាច​ស្លាប់៖ និយាយ​ពី​សេចក្ដី​ស្លាប់ គ្មាន​មនុស្ស​ម្នាក់​ណា​អាច​ចៀស​រួច​នោះ​ឡើយ។  ទោះបី​មនុស្ស​យើង​កើត​មក​ផែនដី​គ្មាន​អ្វី​មក​ជាមួយ​ក៏ដោយ ប៉ុន្តែ​ពួកគេ​ពិត​ជា​មិន​ចង់​ស្លាប់​ទៅ​វិញ​ដោយ​មិន​បន្សល់​អ្វី​សោះ​នោះ​ទេ។ ដូច្នេះ​បាន​ជា​ការ​ភ័យ​ខ្លាច​មួយ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ខំ​សាង​ស្នាដៃ កេរមរតក និង​កេរ្តិ៍ឈ្មោះ​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ចងចាំ​ពួកគេ៕

ប្រែសម្រួល៖ សន្យា 

ប្រភព៖ Businessconsider

ចុចអាន៖ហេតុអ្វី​បាន​ជា​ការ​ក្រោក​ពី​គេង​នៅ​ម៉ោង ៥ ព្រឹក​គឺ​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ?

ចុចអាន៖ស្រីៗ​គិតរឿងសិចកម្រិតណា?សំនួរដែលប្តីជាច្រើនគិតមិនយល់!

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ23 mins ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ57 mins ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ1 hour ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

អ្នកជំនាញ​អះអាង​ថា តម្លៃ​ដំឡូង​មី​នៅ​ឆ្នាំនេះ​ខ្ពស់​ជាង​ឆ្នាំមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services