សន្តិសុខសង្គម
ម្ចាស់ជ័យលាភី៖ កម្មវិធីជជែកដេញដោលជួយពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងបន្ថែមដល់យុវជន
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ និស្សិត៤នាក់ដែលមានបានបង្កើតក្រុមឈ្មោះ ពុទ្ធនារីឬទ្ធិ មកពីក្រុមបដិសេធ ទទួលបានជ័យលាភីលេខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រលើប្រធានបទ “ចំណាកស្រុកជាកត្តាជំរុញឱ្យស្ត្រីមានការអភិវឌ្ឍ ខ្លួនឯង គ្រួសារ និងសង្គមជាតិ” សម្រាប់កម្មវិធីជជែកដេញដោល រដូវកាលទី៥ របស់ទស្សនៈយុវជន ក្រោមមូលបទ “ស្រ្តីនិងសកលភាវូបនីយកម្ម”។ តំណាងក្រុមខាងលើ បានឱ្យ កម្ពុជាថ្មី ដឹងថា កម្មវិធីជជែកដេញដោលនេះបានជួយពង្រឹងសមត្ថភាព កិច្ចសហការជាក្រុម និងបង្កើនចំណេះដឹងបន្ថែមដល់រូបគេ រួមទាំងបេក្ខជនដទៃទៀតផង។

កញ្ញា ស៊ីថង រេតធីតា និស្សិតឆ្នាំទី៤ ជំនាញនីតិសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាសមាជិកក្រុម ពុទ្ធនារីឬទ្ធិ បានប្រាប់ កម្ពុជាថ្មី ថា៖ “តាមរយៈការប្រកួត បានផ្ដល់ឱ្យខ្ញុំនូវចំណេះដឹងទាក់ទងនឹងវិធីសាស្រ្តក្នុងការជជែកដេញដោល ដែលពីមុនមកខ្ញុំមិនធ្លាប់មានបទពិសោធន៍ទាល់តែសោះ ជួយបង្កើនចំណេះដឹងទូទៅពីសង្គមពិសេសទាក់ទងនឹងស្រ្តីនៅក្នុងសម័យសកលភាវូបនីយកម្ម ជំនាញទន់ជាច្រើនដូចជាការត្រិះរិះពិចារណា ការវិភាគ ការធ្វើការធ្វើជាក្រុម។ ជាពិសេសនោះ គឺទទួលបានមិត្តភាពដែលលើសពីពាក្យថា គូប្រកួត”។
ចំពោះការត្រៀមលក្ខណៈមុនប្រកួត រេតធីតា បានឱ្យដឹងថា មុននឹងប្រកួត គឺសិក្សាស្វែងយល់ដោយខ្លួនឯងតាមបណ្តាញអ៉ីនធឺណេត ពីតិចទិច និងមូលដ្ឋានគ្រឹះជជែកដេញដោល ព្រមទាំងសួរនាំទៅកាន់អ្នកណែនាំបន្ថែមឱ្យខ្លួន និងក្រុម យល់កាន់តែច្បាស់។ បន្ទាប់មក អំឡុងពេលប្រកួត ក្រុមបានប្រមូលឯកសារពាក់ព័ន្ធចាំបាច់នានាទុកនៅពេលមានតម្រូវការ និងព្យាយាមណាត់ជួបក្រុមឱ្យបានច្រើនតាមរយៈជួបផ្ទាល់ និងអនឡាញ ដើម្បីភាក្សាគ្នាឱ្យបានច្រើន លើសពីនេះ គឺការថែរក្សាសុខភាពឱ្យបានល្អ ចៀសវាងកុំឱ្យមានបញ្ហាសុខភាពកើតឡើងនៅពេលឡើងប្រកួត។

និស្សិត រេតធីតា បន្តថា៖ “បើនិយាយពី ចំណុចដែលជាចំណុចខ្លាំងពិសេសរបស់ក្រុមខ្ញុំ ខ្ញុំយល់ថា ពួកខ្ញុំទាំង៤នាក់ ហាក់ដូចជារូបផ្គុំ ដែលម្នាក់ៗមានចំណុចខ្លាំងរៀងខ្លួន ហើយមកបំពេញចន្លោះខ្វះខាតឱ្យគ្នា ដែលបង្កើតបានជាក្រុមមួយដែលមានគ្រប់លក្ខណៈសម្បត្តិ និងមានសក្តានុពល ដែលអាចយកឈ្នះមិត្តប្រកួតបាន”។
ក្នុងនាមខ្លួនជាបេក្ខជនមួយរូម និងជាអ្នកទទួលបានជ័យលាភីផងនោះ កញ្ញា រេតធីតា បានជំរុញទឹកចិត្តដល់យុវជនឯទៀត ចុះឈ្មោះក្នុងកម្មវិធីជជែកដេញដោលឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹង និងភាពក្លាហានបន្ថែម។ មួយវិញទៀត កញ្ញាលើកទឹកចិត្តឱ្យយុវជនមានភាពតស៊ូ កុំបោះបង់ចោលនូវភាពបរាជ័យ ពោល គឺត្រូវតែហ៊ានសាកល្បង ព្រោះនេះជាឱកាសដ៏ល្អ ប្រសិនជាទទួលបានជោគជ័យគឺជាលទ្ធផលមួយដ៏ល្អ ប៉ុន្តែ ប្រសិនជាមិនទទួលបានជោគជ័យ អាចចាត់ទុកជាបទពិសោធសម្រាប់រៀនសូត្រ និងពង្រឹងសមត្ថភាពនាឱកាសក្រោយទៀត។

សូមជម្រាបថា សមាជិកក្រុម ពុទ្ធនារីឬទ្ធិ មានសមាជិក៤នាក់ គឺ កញ្ញា ស៊ីថង រេតធីតា និស្សិតឆ្នាំទី៤ ជំនាញនីតិសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, លោក នី ពិសិដ្ឋពង្ស និស្សិតឆ្នាំទី៤ ជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ, កញ្ញា ខុន សិរីវឌ្ឍនា ជានិស្សិតឆ្នាំទី២ ជំនាញ English for Business Communication នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត និងកញ្ញា ឈាង ម៉ីនាង ជានិស្សិតឆ្នាំទី១ ជំនាញវិស្វករ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
គួររម្លឹកថា ការប្រកួតជជែកដេញដោល«ទស្សនៈយុវជន» រដូវកាលទី៥នេះ ត្រូវបានសហការរៀបចំឡើងដោយ NGO-CEDAW និង RULErs។ មុននឹងឈានមកដល់វគ្គនេះ បេក្ខជនបានឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកជំនាញទាំងផ្នែកនិយាយជាសាធារណៈ និងការជជែកដេញដោល ព្រមទាំងប្រធានបទដែលពាក់ព័ន្ធនឹងស្រ្តី៕



-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


