Connect with us

ព័ត៌មានជាតិ

ស្រ្តីជនជាតិដើមភាគតិច ស្ម័គ្រធ្វើប្រជាការពារដើម្បីរក្សាសសន្តិសុខក្នុងឱកាសចូលឆ្នាំខ្មែរ

បានផុស

នៅ

ដើម្បីចូលរួមចំណែកជាមួយសង្គម និងភូមិឃុំមានសុវត្ថិភាព  ស្ត្រីជាជនជាតិដើមភាគតិចព្នងម្នាក់បានស្ម័គ្រចិត្តចូលបម្រើការងារជាប្រជាការពារដើម្បីចង់ជួយថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តមណ្ឌលគិរី នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ខ្លុល ក្រាក់ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅបច្ចុប្បន្នភូមិឡៅកាសង្កាត់សុខដុមក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីបានប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះថា ដោយការស្រឡាញ់ និងចង់ចូលរួមថែរក្សា សន្ដិសុខសណ្ដាប់ធ្នាប់ និងភូមិឃុំមានសុវត្ថិភាព ក្នុងមូលដ្ឋានរបស់ខ្លួន បើទោះបីជាខ្លួនជានារីភេទក៏ដោយ។ រូបគេបន្ថែមថា អ្វីដែលធ្វើឲ្យគេសម្រេចចិត្តចូលបម្រើការងារជាប្រជាការពារ នៅប៉ុស្តិ៍រដ្ឋបាលសុខដុមនៅពេលនេះ ព្រោះកន្លងទៅ សង្កេតឃើញ ប្រជាការពារភាគច្រើនជាសុទ្ធសឹងតែជាបុរស មិនសូវមានប្រជាការពារ ជានារីភេទឡើយ ដើម្បីបញ្ជាក់ឲ្យឃើញថា បុរសក៏អាចធ្វើបាននារីក៏អាចធ្វើបាន ហើយដើម្បីចូលរួមចំណែកថែរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិឃុំរបស់ខ្លួន ក៏ដូចជាចូលរួមចំណែកជាមួយសង្គមជាតិថែមទៀតផង។

ជាចុងក្រោយរូបគេក៏បាន អំពាវនាវទៅដល់ស្ត្រីគ្រប់រូបទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវអង់អាចក្លាហានឡើងបន្ថែមទៀត ព្រោះការចូលរួមចំណែកជាមួយសង្គមត្រូវការពួកយើងទាំអស់គ្នា ដូច្នេះស្រ្តីគ្រប់រូបអាចស្ម័គ្រចិត្តចូលរួម ថែរក្សាសុខសុវត្ថិភាព តាមតំបន់ភូមិឃុំរបស់ខ្លួនរឲ្យបានល្អប្រសើរថែមទៀតផង៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម