ព័ត៌មានជាតិ
និស្សិត២ក្រុម ឈានដល់វគ្គផ្តាច់ព្រ័ត្រជជែកដេញដោល «ស្ត្រី និងសកលភាវូបនីយកម្ម» នៅខែក្រោយ
និស្សិតពីរក្រុម កាលពីថ្ងៃទី ២៥ ខែឧសភា ២០២៥ បានឆ្លងកាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតជជែកដេញដោលទស្សនៈយុវជនរដូវកាលទី៥ ស្តីពី «ស្រ្តី និងសាកលភាវូបនីយកម្ម» ក្រោយប្រកួតជាមួយនឹងបេក្ខជនពីរក្រុមផ្សេងទៀត។ និស្សិតជ័យលាភីពីរក្រុមនេះ នឹងឈានទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៅខែមិថុនា ខាងមុខ ដើម្បីស្វែងរកជ័យលាភីលេខ១ និងជ័យលាភីលេខ២។

សូមជម្រាបថា និស្សិត៤ក្រុម កាលពីថ្ងៃទី ២៥ ឧសភា ២០២៥ បានប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមប្រធានបទពីរផ្សេងគ្នាគឺ ប្រធានបទទី១ «ការមិនអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានជាកត្តាជំរុញឱ្យកើនឡើងនូវវប្បធម៍ស្តីបន្ទោសជនរងគ្រោះ» និងប្រធានបទទី២ «ការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គមជាកត្តាជំរុញនាំឱ្យមានផលប៉ះពាល់ដល់ស្ត្រីជាជាងជួយស្ត្រី» ។ ការប្រកួតនេះ មានការចូលរួមពីអាណាព្យាបាលនៃបេក្ខជន អតីតបេក្ខជននៃ«ទស្សនៈយុវជន» រដូវកាលមុនៗ ព្រមទាំងសាធារណៈជនទូទៅ ដែលភាគច្រើនជាសិស្សវិទ្យាល័យ និងនិស្សិត។

លោក ឯក ពុទ្ធពិសិដ្ឋ ដែលជាប្រធានគម្រោងទស្សនៈយុវជនរដូវកាលទី៥ បានប្រាប់ កម្ពុជាថ្មី ថា បេក្ខជនទាំង៤ក្រុម បានបញ្ចេញសមត្ថភាព និងចំណេះដឹងពីការស្រាវជ្រាវលើប្រធានបទបានយ៉ាងសកម្ម ដែលធ្វើឱ្យទស្សនិកជនទាំងក្នុងការផ្សាយផ្ទាល់ និងសាធារណជនដែលចូលរួមផ្ទាល់នៅទីតាំង គាំទ្រនូវការបញ្ចេញសម្លេងរបស់ពួកគេ ដែលពោរពេញទៅដោយភាពក្លាហាន និងប្រើប្រាស់ទឡ្ហីករណ៍ដោយមានឯកសារយោងជាច្រើន។

លោកបន្តថា ក្រោយការបញ្ចេញសមត្ថភាពរវាងក្រុមទាំង៤ និងការវាយតម្លៃរបស់គណៈកម្មការដែលមានបទពិសោធន៍ទាំងបីរូប ជាលទ្ធផលនៃការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុម ពុទ្ធនារីឬទ្ធី និងក្រុម មេរ៉ាសម្បយោគបញ្ច បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមិថុនា ២០២៥។
គួររម្លឹកថា ការប្រកួតជជែកដេញដោល«ទស្សនៈយុវជន» រដូវកាលទី៥នេះ ត្រូវបានសហការរៀបចំឡើងដោយ NGO-CEDAW និង RULErs។ មុននឹងឈានមកដល់វគ្គនេះ បេក្ខជនបានឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកជំនាញទាំងផ្នែកនិយាយជាសាធារណៈ និងការជជែកដេញដោល ព្រមទាំងប្រធានបទដែលពាក់ព័ន្ធនឹងស្រ្តី។ ក្រោយការបានប្រធានបទជជែកដេញដោល បេក្ខជនបានទទួលបានការណែនាំពីអ្នកណែនាំរបស់ខ្លួន ដែលជាអតីតជ័យលាភីប្រកួតនាឆ្នាំកន្លងមកផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


