Connect with us

KPT+

មេរៀន​មានតម្លៃ​ពី​ជីវិត សហគ្រិន​ផ្នែក​បច្ចេកវិទ្យា​ទាំង ៥ រូប​នៅ​ម៉ាឡេស៊ី​

បានផុស

នៅ

នៅ​ទី​នេះ​ជា​បញ្ជី​សហគ្រិន​បច្ចេកវិទ្យា​ទាំង ៥ ដែល​មាន​គំនិត​ផ្ដួច​ផ្ដើម​កសាង​អាជីវកម្ម​ដោយ​ខ្លួនឯង​រហូត​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ឆាក​អន្តរជាតិ​!

១. លោក Patrick Grove

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Patrick Grove ត្រូវ​បាន​ចុះបញ្ជី​ក្នុងចំណោម​មហាសេដ្ឋី​ទាំង ៥០ របស់​ប្រទេស​ម៉ាឡេស៊ី​ដោយ​ទស្សនាវដ្ដី Forbes កាល​ពី​ពេល​ថ្មីៗ​នេះ​។ លោក​ជា​សហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Catcha Group ដែល​មាន​កម្មវិធី​ឈ្មោះ iFlix​។ iFlix ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ស្ទ្រីម​អនឡាញ​ប្រជែង​ខ្លាំង​ជាមួយ Netflix​។​

​ជាមួយ​នឹង​ទឹកប្រាក់​សុទ្ធ​ចំនួន ៥៨៧ លាន​ដុល្លារ លោក Patrick បាន​ដឹកនាំ​ក្រុមហ៊ុន​សរុប​ចំនួន ៥ ទទួលជោគជ័យ​។ បច្ចុប្បន្ន iFlix មាន​អ្នកប្រើប្រាស់​ច្រើនជាង​មួយ​លាន​នាក់​។​

តាម​របាយការណ៍​ពី Asian Financial Review មហាសេដ្ឋី Patrick បាន​ចាប់ផ្ដើម​បណ្ដាក់​ទុន​រកស៊ី​តាំងពី​ខ្លួន​អាយុ ១៦ ឆ្នាំ​មក​ម្លេះ ហើយ​តែងតែ​ជឿ​លើ​ទស្សនវិជ្ជា​របស់​លោក Warren Buffet ។​

២. លោក Anthony Tan

លោក​ជា​កូនពៅ​ក្នុងចំណោម​បងប្អូន ៣ នាក់​នៃ​ក្រុម​គ្រួសារ​។ ពី​ដើម​មក​លោក​រមែង​ប្រកាន់​យកគំនិត​រកស៊ី​ផ្ទាល់ខ្លួន បើទោះបី​គ្រួសារ​មាន​អាជីវកម្ម​រឹងមាំ​មួយ​ហើយ​ក្ដី​។ លុះដល់​ឆ្នាំ ២០១២ លោក Anthony Tan បាន​បង្កើត​សេវា​ដឹក​ជូន​ជញ្ជូន Grab តាក់ស៊ី​។​

បច្ចុប្បន្ន Grab មាននៅ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម កម្ពុជា និង​ហ្វីលីពីន ជាមួយ​នឹង​ការ​ទាញ​យក​ប្រើ​ជាង ១៣៩ លាន​នាក់ និង​អ្នក​បើកបរ​ជា ៧១ ម៉ឺន​នាក់​។ គិត​ត្រឹម​ខែ មីនា ឆ្នាំ ២០១៩ តាក់ស៊ី Grab ប្រមូល​ប្រាក់​ចំណូល​បាន​ប្រមាណ ៧.៥ ប៊ី​លាន​ដុល្លារ​។​

​ចំពោះ Anthony គំនិត​រកស៊ី​នេះ​បាន​មក​ពី​តម្រូវការ​សុវត្ថិភាព​នៅ​​ក្នុង​ឧស្សាហកម្ម​ដឹកជញ្ជូន​។ ចាប់តាំង​ពី​បាន​បង្កើត​ឡើង​ជិត ៨ ឆ្នាំ​មក​ហើយ Grab ក្លាយ​ជា​អ្នក​ផ្ដល់​សេវា​នាំមុខ​ខាង​ដឹក​ភ្ញៀវ​តាក់ស៊ី​នៅ​លើ​ទីផ្សារ​អាស៊ី​។​

៣. លោក Chan Kee Siak

នៅ​អាយុ ១៩ លោក Chan Kee Siak បាន​ចាប់ផ្ដើម​អាជីវកម្ម​តាម​អ៊ីនធឺណិត​ផ្ទាល់ខ្លួន​។ Exabytes Network Sdn Bhd ជា​សេវា​អ្នកផ្គត់ផ្គង់​បណ្ដាញ​អ៊ីនធឺណិត​និង​ដោះស្រាយ​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​។ លោក​បង្កើត​អាជីវ​កម្ម​នេះ​ដំបូង​ខណៈ​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ ដោយ​ឲ្យ​ឈ្មោះថា hostkaki.com​។​

​បច្ចុប្បន្ន Exabytes ទទួល​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ពី ៩-១០ លាន​ដុល្លារ​អាមេរិក ដោយ​ប្រតិបត្តិការ​របស់ខ្លួន​មាននៅ​សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី​។ កាលពីពេល​ថ្មីៗ​នេះ លោក Chan បានទទួល​ពានរង្វាន់ “The Star Business Awards (SOBA)”​។ វា​ជា​ពានរង្វាន់​មួយ​ផ្តល់​កិត្តិយស​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​លេចធ្លោ​ក្នុងចំណោម​ដៃគូ​ប្រកួតប្រជែង​។​

៤. អ្នកស្រី Vivy Yusof

ជា​អ្នក​សរសេរ​ប្លក់ ជា​ភរិយា និង​ជា​ម្ដាយ​ដែល​មាន​កូន​ពីរ​នាក់ អ្នកស្រី Vivy Yusof កំពុង​ជំរុញ​សក្ដានុពល​ស្ត្រី​តាមរយៈ​វេទិកា​ទិញ​ទំនិញ​អន​ឡាញ​របស់​នាង​គឺ Fashion Valet​។​

​ដំបូង​ឡើយ អ្នកស្រី​កសាង Fashion Valet ដោយមាន​ដើមទុន ១០០,០០០ រីង​ហ្គី​ដ​(​ជាង ២៣ ០០០ ដុល្លារ​)​។ ក្រៅពីនោះ ស្វាមី​របស់​នាង​បានចេញ​មុខ​ខ្ចី​ថវិកា​ចំនួន ៣២០,០០០ ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​សេវាកម្ម​អេឡិចត្រូនិក​របស់​រដ្ឋាភិបាល និង​មូលនិធិ​ផ្សេងទៀត​។​

​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​លើ​ការបណ្តាក់ទុន​លើកដំបូង Vivy បន្ត​បើក​លក់​កន្សែង​មួយ​មុខ​បន្ថែមទៀត ដើម្បី​បង្ហាញ​សារ​ថា ការពាក់​កន្សែង​ក្បាល​គឺជា​ទង្វើ​ដ៏​ល្អ​ក្នុងចំណោម​ស្ត្រី​មិន​ថា​អ្នកនោះ​ជា​មូស្លីម​ឬ​អត់​នោះទេ​។​

​អ្នកស្រី Vivy បានឈ្នះ​ពានរង្វាន់​ជាច្រើន​រួមមាន ពានរង្វាន់ Bella Business Award ឆ្នាំ ២០១៣ និង​ពានរង្វាន់ Ikon Wanita Puteri UMNO ឆ្នាំ ២០១៤​។ នៅ​ខែមេសា ឆ្នាំ ២០១៧ អ្នកស្រី​ត្រូវបាន​ចុះបញ្ជី​នៅលើ​ទស្សនា​វ​ដ្តី Forbes ថា ស្ត្រី​ម្នាក់​ក្នុងចំណោម​អ្នកមាន​បំផុត​ទាំង ៣០ នាក់​នៅ​អាស៊ី​ដែលមាន​អាយុ​ក្រោម ៣០ ឆ្នាំ​។​

៥. លោក Karl Loo

​លោក Karl Loo បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ពី​សកល​វិទ្យាល័យ Oxford Business School ក្នុង​ឆ្នាំ ២០១៤ ។​

​លោក​ជា​ស្ថាបនិក​សេវាកម្ម​អន​ឡាញ​ឈ្មោះ ServisHero ដែលជា​កម្មវិធី​ទូរ​សព្ទ​ចល័ត​មួយ​ភ្ជាប់​ទំនាក់ទំនង​រវាង​អតិថិជន​ជាមួយ​អ្នកផ្តល់​សេវា​ក្នុងស្រុក​ដូចជា ជាង​អគ្គិសនី អ្នក​បោសសម្អាត និង​ជាង​ធ្វើ​បំពង់​ទឹក​។​

​ស្ថាបនិក​រូប​នេះ​មានប្រសាសន៍ថា គំនិត​ផ្ដួចផ្ដើម​ទាំងអស់​បាន​មក​ដោយសារ​ពេល​មួយ​នោះ​លោក​ត្រូវការ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ ប៉ុន្តែ​លោក​មិន​អាច​រក​ឃើញ​ជំនួយ​នៅ​លើ​បណ្ដាញ​ទាល់តែសោះ​។ ដោយ​មើល​ឃើញ​ថា​នេះ​ជា​ឱកាស​ល្អ​មួយ លោក​ក៏បាន​បង្កើត ServisHero ។ សព្វថ្ងៃ​សេវាកម្ម​នេះ​មាន​ប្រតិបត្តិការ​នៅ​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី​៕

ប្រែ​សម្រួល ​៖ សន្យា

ប្រភព ​៖ skale

ចុចអាន៖ហេតុអ្វី​បាន​ជា​ការ​ក្រោក​ពី​គេង​នៅ​ម៉ោង ៥ ព្រឹក​គឺ​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ?

ចុចអាន៖​នរណា​ជា​អ្នក​បង្កើត​កម្មវិធី​ MASTERCHEF ​ដំបូង​គេ​បង្អស់​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ១៦ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២២ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២៣ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ២៧ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម