Connect with us

KPT+

រឿងរ៉ាវ ៥ យ៉ាង ពីរាជបុត្រា Abdul Rahman ស្តេចប្រណាំងរថយន្តដ៏ខ្លាំងក្លា របស់ ម៉ាឡេស៊ី

បានផុស

នៅ

ក្នុងនាមជាព្រះរាជបុត្រាទី៥ របស់ស្តេច ស៊ុលតង់ Ibrahim Ismail ព្រះរាជបុត្រ Tunku Abdul Rahman Hassanal Jeffri មានព្រះកិត្តិនាមល្បីល្បាញខ្លាំង ប៉ុន្តែក៏ពុំសូវជាមានសារព័ត៌មាន​ណាចុះផ្សាយពីក្សត្រអង្គនេះដូចគ្នា។

ត្បិតថាព្រះរាជបុត្រ Tunku Abdul នៅឆ្ងាយពីបន្ទុកនៃមកុដរាជទាយាទក្ដី ប៉ុន្តែ​​ទិដ្ឋភាព​នៃ​ការ​រស់​នៅ​របស់​ព្រះអង្គម្ចាស់​អង្គនេះ​ គឺជាស្ដេចកីឡាករដ៏​ក្លាហាន និង​ស្ថិតក្នុង​ចំណោម​បញ្ជី​រាជា​ដែល​មាន​ប្រជាប្រិយ​បំផុតលើបណ្ដាញសង្គមផងដែរ។ ខាងក្រោមនេះគឺជារឿងរ៉ាវដ៏សំខាន់៥យ៉ាងរបស់ព្រះរាជបុត្រ Tunku Abdul Rahman Hassanal Jeffri រហស្សនាម​ស្ដេច​កីឡា​ខាង​ប្រណាំង​រថយន្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ទ្រង់​ជា​អ្នក​បើកឡាន​ប្រណាំង ដូចជីតារបស់​ទ្រង់​ដែរ

ត្រកូល​រាជវង្ស​ហាក់​បី​ដូចជា​មាន​ទំនាក់ទំនង​នឹងរថយន្តប្រណាំង ហើយរាជបុត្រ Tunku Abdul Rahman បាន​ទទួល​មរតក​ដែលចាំបាច់ត្រូវដើរពីក្រោយជីតារបស់ទ្រង់ដែលជាបុគ្គលស្នេហាកីឡាដ៏ងប់ងុល​។ នៅខែមីនា ឆ្នាំ ២០១៩​ បុត្រា​អង្គនេះ​បាន​បង្ហាញ​ខ្លួន​ដំបូង​​ក្នុងនាម​ជាអ្នក​បើកបរ​ប្រណាំង អំឡុង​ពេល​ចាប់ផ្ដើម​ក្រុម​ប្រណាំង​របស់ទ្រង់លើកដំបូង។ ដូច​ជីតា​ទ្រង់​ដែរ​គឺ Iskandar នៃ Johor ទ្រង់​បាន​ជ្រើសរើស​ប្រកួត​ប្រជែង​ក្នុង​រថយន្ត Mercedes-Benz ។

២ ទ្រង់មានព្រះ​កិត្តិនាម​ថា ជាបិសាចល្បឿនដ៏ប៉ិនប្រសប់

ព្រះរាជបុត្រា Tunku Abdul Rahman ទ្រង់​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា ​ពូកែ​ខាងកីឡាយ៉ាងហ្វាហាប់ដូចជា ​ជិះ​ទូក​ក្ដោង ប្រណាំង​ម៉ូតូ និង​ថែម​ទាំង​អាច​គ្រប់គ្រងលើ​ខ្នង​សេះ​បានយ៉ាងស្ទាត់ជំនាញពេលកំពុង​ប្រកួត​កីឡា​ប៉ូឡូ​ផង​ដែរ។​ ទ្រង់ក៏ជាអ្នកបើកបររថយន្តដ៏មានជំនាញយ៉ាងប៉ិនប្រសប់ ជារឿយៗតែងតែយកឈ្នះលើការប្រកួតជានិច្ច។

៣ ទ្រង់​មាន​អ្នក​តាម​ដាន​លើ​បណ្ដាញ​សង្គម​មិនធម្មតានោះទេ

ព្រះអង្គ​មិនមែនជាបុគ្គលដែល​លាក់លៀម​ខ្លួន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមដូច​ក្សត្រ​ដ៏ទៃទេ។ ទ្រង់​តែង​រក្សា​អ្នក​តាមដានលើបណ្ដាញសង្គម Instagram ជិត ៥០០,០០០នាក់ ឲ្យ​មាន​ភាព​សប្បាយ​រីករាយ​ជាមួយ​នឹង​ការ​បង្ហោះ​នៅ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​ទ្រង់ទៅកាន់ហ្វេន។ ដូច​អ្នកគាំទ្រ​ទូទៅដែរ បុត្រា​អង្គ​នេះ​តែង​តែ​ចែករំលែក​រូបថត​ដើរលេង​ជាមួយ​តារា​ល្បី​ៗ​ដូចជា​ម្ចាស់​ជើងឯក MotoGP Marc Marquez នៃ​ប្រទេស​អេស្ប៉ាញ និង Mick Doohan ប្រទេស​អូស្ត្រាលី។

៤ ទ្រង់​ត្រូវ​បាន​បង្រៀន​ឲ្យ​ស្គាល់ព្រះរាជកិច្ច​តាំង​ពីក្មេង

ក្រៅពីត្រូវបានគេស្គាល់ជាផ្លូវការថា Tunku Panglima នៃ Johor ព្រះរាជបុត្រ Tunku Abdul Rahman ត្រូវ​បាន​តែងតាំងជាអ្នកគ្រប់គ្រង និងជា​មេបញ្ជាការ Grand Order of the Crown of Johor កាល​ពីនៅក្មេង ក្នុង​ឆ្នាំ ២០០៩ ហើយត្រូវបានតែងតាំងជាមេទ័ព​នៅឆ្នាំ ២០១៥ ​ពេល​ទ្រង់​មាន​ព្រះជន្ម​ត្រឹម​តែ ២២ វស្សា​ប៉ុណ្ណោះ។ ទ្រង់​បាន​ស្លៀក​ពាក់​ឯកសណ្ឋាន​យោធា​ដោយ​មោទនភាព​ជំនួស​ឲ្យ​សំលៀកបំពាក់​ស៊ីវិល។ ទ្រង់​ធ្លាប់​បានមាន​ព្រះ​រាជបន្ទូល​នៅលើ Instagram ថា “ខ្ញុំពាក់​ឯកសណ្ឋាន​របស់ខ្ញុំ​ដោយ​មោទនភាព ព្រោះ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​កងវរសេនាធំ​ដែល​ខ្ញុំ​កំពុង​បម្រើ ហើយ​ក៏​ដោយសារ​តែ​ខ្ញុំ​ទទួល​បាន​ស្លាប និង​ផ្លាក​សញ្ញា​ដែល​ខ្ញុំ​មាន​នៅ​លើ​ទ្រូង​របស់ខ្ញុំ – ខ្ញុំ​មិន​ពាក់​វា​គ្រាន់​តែ​ជា​ការ​តុបតែង​នោះ​ទេ”។

៥ ទ្រង់​រក្សារបៀបរស់នៅ​សកម្ម​ខ្លាំង

ដោយក្តីស្រឡាញ់របស់ទ្រង់​ចំពោះកីឡា​ប៉ូឡូ និងការ​ប្រណាំង​រថយន្ត វាមិនមែនជារឿង​ភ្ញាក់ផ្អើល​ទេ​ ដែល​ព្រះរាជបុត្រ Abdul Rahman មាន​ផាសុកភាព​និង​ជឿជាក់​ពេល​នៅខាងក្រៅ។ ទ្រង់​បាន​ចំណាយពេលចុង​សប្ដាហ៍​នៅលើទីលានវាយកូនហ្គោល និង​ហែលទឹក​ក្នុងអាង​មួយ​នៅ​ឯ​គេហដ្ឋាន​ផ្លូវការរបស់គ្រួសារ Istana Bukit Serene។

លើសពីនេះ ព្រះ​អង្គ​ម្ចាស់​វ័យ​ក្មេង​រូប​នេះ​មាន​ចរិត​ក្លាហាន និង​មាន​ការ​ប្រកួត​ប្រជែងដ៏ខ្លាំងក្លា ព្រះអង្គម្ចាស់ស្រឡាញ់កីឡាដែលមានការប្រកួតប្រជែងជាច្រើនដូចជា ប៉ូឡូ វាយកូនហ្គោល ហែលទឹក ជិះកង់ បើកយន្តហោះ បើកបរទូកក្តោង ចូលរួមក្នុងការប្រកួតម៉ូតូថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សែរាជវង្សអាស៊ី ៥ អង្គ កំពុងល្បីល្បាញព្រះកិត្តិនាម លើបណ្ដាញសង្គមយ៉ាងខ្លាំងក្លា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម