Connect with us

KPT+

សែរាជវង្សអាស៊ី ៥ អង្គ កំពុងល្បីល្បាញព្រះកិត្តិនាម លើបណ្ដាញសង្គមយ៉ាងខ្លាំងក្លា

បានផុស

នៅ

លើប្រព័ន្ធផ្សព្វផ្សាយសង្គម ច្រើនតែជាតារាឬសេដ្ឋីៗដែលជាអ្នកមានទ្រព្យ​បង្អួត​ពី​កេរ្តិ៍ឈ្មោះ​ដល់​មនុស្ស​លើ​ពិភពលោក ខណៈបុគ្គល​ខ្លះ​បាន​ប្រើ​ជីវិតដ៏អាថ៌កំបាំង ​មិន​ចង់​ឲ្យ​អ្នកណា​ដឹង​ឡើយ។

ដោយឡែក​សែ​រាជវង្ស​អាស៊ី​វ័យក្មេង​ទាំង៥អង្គ​ បានប្រើ​​ទេពកោសល្យនិង​មន្តស្នេហ៍ ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​នូវ​ទិដ្ឋភាព​នៃ​ជីវិត​ចម្រុះ​ពណ៌​របស់​ពួក​ទ្រង់លើ​បណ្ដាញ​សង្គម ហើយមួយអង្គៗ​កំពុង​បំពេញ​ភារកិច្ច​រៀងៗ​ខ្លួនយ៉ាងខ្លាំងក្លាផងដែរ។

១ ព្រះអង្គម្ចាស់ Abdul Mateen ប្រទេស​ព្រុយណេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះអង្គម្ចាស់ Mateen តែង​បង្ហាញ​ពី​រូបរាងដ៏សង្ហា​របស់​ទ្រង់ រហូត​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំងនៅលើ Instagram ។ បុត្រា​របស់ស្តេចស៊ុលតង់ Hassanal Bolkiah អង្គនេះ ​គឺជា​រាជវង្ស​ដែលមានសិទ្ធិទទួលបានច្រើនជាងគេនៅអាស៊ី ទាំងអត្តពលកម្ម ភាព​ទាន់សម័យឥតខ្ចោះ និងជាបុរស​ដ៏គួរឲ្យ​ស្រលាញ់​មួយ​រូប​របស់​ប្រទេស។ រាជបុត្រអង្គ Mateen ​ជាម្ចាស់​កូនខ្លាពណ៌ស និងសត្វខ្លាធំជាច្រើន​ ហើយ​ជារឿយៗ​ទ្រង់​តែង​បង្ហោះរូបថតសត្វចិញ្ចឹម​​នៅ​លើ​បណ្ដាញ​សង្គម។ លើស​ពីនេះ ទ្រង់​ចូលចិត្ត​កីឡា​គ្រប់ប្រភេទ​ និងជាកីឡាករប៉ូឡូដ៏ល្បីល្បាញថែមទៀតផង។

២ ព្រះនាង Sirivannavari Nariratana ប្រទេសថៃ

ព្រះនាង​​មាន​ងារ​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​ស្ថាបនិក និង​ជា​អ្នក​រចនា​ស្លាក​យីហោ​ឈ្មោះ Sirivannavari តារា​ម៉ូដែល សមាជិក​ក្រុម​ជិះ​សេះ​ជាតិ​របស់​ប្រទេស​ថៃ និង​អ្នក​មុជ​ទឹក​ដ៏ពូកែ។ សែរាជវង្ស​នាម​ជា​សហគ្រិន​រូប​នេះ ​គឺ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែលលេចធ្លោ ដោយ​ចង់​ទទួល​បាន​ការ​សរសើរ​ចំពោះ​ការងារ​រចនា​របស់​ទ្រង់​នៅ​លើ Instagram ។ ទ្រង់​បាន​​​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Chulalongkorn គឺ​ជា​រាជវង្ស​ម៉ូដ​ដ៏​ពូកែ។ ស្ទីល​ដ៏​ក្លាហាន និងរស់រវើករបស់ទ្រង់​បានធ្វើឲ្យ​ព្រះនាង​ឈរនៅជួរមុខនៅជួរ Fashion Weeks ជាច្រើន និង​រ៉ាដារចនាប័ទ្មតាម​ដងផ្លូវ​ជាញឹកញាប់។ ថ្វីត្បិតតែទ្រង់​ជាប់ចំណាត់ថ្នាក់លេខ ២ និងជា​លើរាជបល្ល័ង្កក៏ដោយ ក៏​ទ្រង់​តែង​រកចំណូលបានដោយខ្លួនឯង​ក្នុងនាមជាអ្នកច្នៃម៉ូដ​ដ៏ជោគជ័យម្នាក់ ខណៈទ្រព្យសម្បត្តិសុទ្ធរបស់ទ្រង់ មានប្រហែល៣០ លានដុល្លារ។

៣ ព្រះអង្គ Tengku Amir Shah រដ្ឋ Selangor ម៉ាឡេស៊ី

តាមរយៈ Instagram របស់ព្រះអង្គម្ចាស់ Tengku Amir អ្នក​ដែល​តាមដាន​ប្រាដក​ជា​ដឹងថា នេះ​គឺជារាជវង្សវ័យក្មេង​របស់ម៉ាឡេស៊ីដែលកំពុងរីកចម្រើន។ បុត្រា​របស់ស្តេចស៊ុលតង់ Sharafuddin Idris Shah មានចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះបរិស្ថាន យុវជន និងការអប់រំ ដែលជំរុញឲ្យ​ទ្រង់​បន្តការសិក្សាថ្នាក់វិទ្យាសាស្ត្រផ្នែកបរិស្ថានវិទ្យា និងជីវវិទ្យាបរិស្ថាន។ ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​ក្នុង​ព្រះរាជ​កិច្ច​​យ៉ាង​ហ្មត់ចត់ ដោយ​ត្រូវ​កំណត់​ពេល​វេលា​នៅ​រាជបណ្ឌិត​សភា​យោធា Sandhurst ក្នុង​ក្រុង Surrey។ ក្រៅ​កាតព្វកិច្ច​មនុស្ស​ជាច្រើន ​ព្រះរាជបុត្រ​ Tengku Amir តែងជិះ​កង់ រត់ និង​លេង​បាល់​ទាត់​ដូច​សាមញ្ញជន​ទូទៅ។

៤ ព្រះនាង Tengku Iman Afzan រដ្ឋ Pahang ម៉ាឡេស៊ី

កូនស្រី​របស់ស្ដេច Tengku Mahkota នៃ Pahang Tengku Abdullah Sultan Ahmad Shah តែង​បង្ហាញ​សម្រស់​ដ៏​ស្រទន់​របស់​ទ្រង់​ និងរូបតារា​បង្ហាញម៉ូដលើ​បណ្ដាញ​សង្គម​ជានិច្ច។​ មុនពេលទ្រង់​​ត្រឡប់​ទៅម៉ាឡេស៊ី​ដើម្បី​ធ្វើ​ការ​ក្នុង​ពិភព​សាជីវកម្ម​ ទ្រង់តែងបង្ហាញពីជីវិត​រស់​នៅ និង​សិក្សា​នៅ​ប្រទេស​អង់គ្លេស ដែល​ទ្រង់ពេញ​ចិត្ត​ហៅ​ថា “ផ្ទះ”។ ជាញឹកញាប់ព្រះនាងតែងតែ​បង្ហាញរូបថតគ្រួសារ ហើយព្រះនាង​មានមោទនភាពយ៉ាងខ្លាំងចំពោះទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយជីតា Sultan Ahmad Shah ក៏ដូចជាបងប្អូនប្រុសស្រីដ៏ស្រស់ស្អាតរបស់ទ្រង់។

៥ ព្រះរាជបុត្រ Tunku Abdul Rahman Sultan Ibrahim រដ្ឋ Johor ម៉ាឡេស៊ី

សមាជិកនៃគ្រួសាររាជវង្ស Johor អង្គ​នេះ​មាន​ព្រះជន្ម​ស្មើ​នឹងព្រះអង្គម្ចាស់ Mateen របស់​ប្រទេស​ព្រុយណេ ទាំង​កម្ពស់ សម្បុរ និង​រូបរាង​សង្ហា។ ព្រះអង្គម្ចាស់ ​តែង​បង្ហាញ​ឲ្យ​ឃើញពី​ភាព​លេចធ្លោ​នៃ​រូបរាង​របស់​រាជវង្ស និង​ក្នុងនាម​ជាអ្នកបើកបរ​រថយន្ត​ប្រណាំង​អាជីព​នៃ​ជនជាតិ​ម៉ាឡេស៊ី។

ព្រះអង្គម្ចាស់ Johor នេះមិនត្រឹមតែរស់នៅលើផ្លូវល្បឿនលឿនប៉ុណ្ណោះទេ នៅពេលដែលទ្រង់មិនប្រណាំងនៅលើទីលាន ឬជិះរថយន្តស្ព័រ ទ្រង់ក៏ចូលចិត្តបើកយន្តហោះជិះយន្តហោះផ្ទាល់ខ្លួនផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ ចំណុចពីរាជបុត្ររបស់ស្ដេចថៃ មហា វ៉ាជីរ៉ាឡុងកន អាចស្នងរាជ្យបន្តពីបិតាទ្រង់

ចុចអាន៖នាវាកម្សាន្តតម្លៃ ៤០០ លានដុល្លាររបស់រាជវង្ស កាតា ជាវាំងបណ្ដែតទឹកដ៏អាថ៌កំបាំងលើផ្ទៃសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៧ វិនាទី មុន

ពែកមី ហួសចិត្ត ខណៈបុគ្គលម្នាក់ចោទថា ពិធីកាត់សក់ និងបុកល័ក្សក្នុងមង្គលការជារឿងចង្រៃ

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលជំនាញទន់ដល់ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ

ព័ត៌មានជាតិ៨ នាទី មុន

គម្រោងស្ដីពី“ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” បានបិទបញ្ចប់

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋមន្ត្រី កត់សម្គាល់ឃើញ វិស័យសុខាភិបាលខេត្តព្រៃវែង មានការរីកចម្រើន

ព័ត៌មានជាតិ១៩ នាទី មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ជំរុញមន្ត្រីធ្វើបណ្ណ ប.ស.ស ឱ្យបានគ្រប់ៗ គ្នា

សន្តិសុខសង្គម១៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ ជំរុញ​អាមេរិក​​កម្ចាត់​អ៊ីរ៉ង់​ឲ្យ​ផុត​ពូជ​ពី​ផែនដី បើ​ប្រទេស​នេះ​ហ៊ាន​គ្រោង​​ធ្វើ​ឃាត​លោក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាហារថៃនិងឡាវមួយប្រភេទ ក្លាយជាឃាតកលាក់មុខ សម្លាប់មនុស្សសឹងរាល់ឆ្នាំ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីភ្នាក់ងារ AFD ចុះពិនិត្យគម្រោងត្រៀមជួសជុលដែលខូចខាតដោយទឹកជំនន់នៅខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លើកដំបូង! យន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី-ចិន ល្បាតរួមគ្នាកៀក អាមេរិក ដុតបញ្ឆេះស្ថានការណ៍ 

Sokha Hotels

ព័ត៌មានពេញនិយម