KPT+
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
បើនិយាយាពី កោះកុង ទេសចរជាតិ-អន្តរជាតិ នឹងនឹកឃើញដល់ ការកម្សាន្តដ៏ពេញនិយម នៅតំបន់រមណីយដ្ឋាន ប្រជុំកោះនៃខេត្តនេះ មានការជួលទូកជិះស្ទូចត្រី មុជទឹកសមុទ្រ មើលផ្កាថ្ម និងប្រព័ន្ធជីវចម្រុះ នៅបាតសមុទ្រ ព្រមទាំង ការជិះទូកទស្សនាតំបន់កោះនានា ស្ថិតនៅប្រជុំកោះក្បែរៗនោះ។

ខាងក្រោមនេះ សុទ្ធសឹងជាកន្លែងពេញនិយម និងស្រស់ស្អាតបំផុតនៃទឹកដីខេត្តកោះកុង៖
១. កោះស្តេច
ជារមណីយដ្ឋានកោះធម្មជាតិ ដ៏ពេញនិយមរបស់ទេចរ ស្ថិតនៅក្នុងភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ចម្ងាយប្រមាណជាង ៨១ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។ រមណីយដ្ឋានកោះស្ដេច មានឆ្នេរខ្សាច់សស្អាត មានផ្ទះសំណាក់ និង ទេសភាពស្រស់ស្អាតសម្រាប់លំហែកាយ ព្រោះមានកោះជាច្រើននៅជុំវិញ និងព្រៃធម្មជាតិ។
ក្រៅពីនោះ ទេសចរ ក៏អាចគយគន់សម្រស់ថ្ងៃរៀបលិចដ៏ស្រស់ស្អាត មុននឹងបញ្ចប់ការកម្សាន្តលើសមុទ្រពេញមួយថ្ងៃ។


២. កោះខ្មោច ឬកោះរីករាយ
ជាកោះដ៏ស្រស់ស្អាតមួយរបស់កម្ពុជា និងនៅមិនឆ្ងាយប៉ុន្មាននោះទេ ពីកោះស្តេច ។ កោះខ្មោច ឬកោះរីករាយ សម្បូរទៅដោយផ្កាថ្មចម្រុះពណ៌។ ដោយសារតែពុំមានមនុស្សរស់នៅ កោះនេះបានក្លាយជាឋានស្ងប់មួយ សម្រាប់ធម្មជាតិលាក់ពួន សំងំកាយ រក្សាភាពល្អ ប្លែករបស់ខ្លួន សម្រាប់បង្អួតទេសចរ ដែលបានមកស្នាក់នៅទីនេះមួយគ្រាៗ។ ទេសចរអាច រំសាយនូវទុក្ខកង្វល់ ជាមួយនឹងការគយគន់ផ្ទៃទឹកសមុទ្រ ដែលថ្លាឆ្លុះចាំងដល់ផ្កាថ្មចម្រុះពណ៌ជ បង្កើតបានជាអារម្មណ៍ម៉្យាងដែល ពិបាកនឹងពណ៌នា។


៣. កោះម្នាស់
កោះម្នាស់មានចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេរតារាសាគរ មានទឹករាក់ថ្លាគួរជាទីរម្យនា មានផ្កាផ្មចម្រុះពណ៌ ដែលជាទីកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយសារទីនេះនៅដាច់ស្រយាលបន្តិច ទើបទេសចរភាគច្រើនមិនសូវមកកម្សាន្តច្រើនដូចតំបន់ផ្សេងនៃខេត្តកោះកុង។ ប៉ុន្តែវាក៏បានផ្តល់នូវការសម្រាកដ៏ស្ងប់ស្ងាត់មួយដែលបង្កើតបរិយាកាសខុសឆ្ងាយពីភាពអូរអរនៅទីប្រជុំជនមួយសម្រាប់យើងផងដែរ។ យើងអាចស្វែងរកទូកជិះកំសាន្ត ដោយមុជទឹកមើលផ្កាថ្ម នេសាទសត្វសមុទ្រ និងបោះតង់គយគន់ថ្ងៃរះយ៉ាងមានក្តីសុខបំផុត។


៤. កោះកុងក្រៅ
កោះកុងក្រៅ ជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដែលហ៊ុំព័ន្ធដោយធម្មជាតិនៃដើមឈើទាបខ្ពស់គ្រប់ប្រភេទ ដុះឡោមឆ្នេរខ្សាច់សក្បុស ជាប់នឹងផ្ទៃសមុទ្រពណ៌ខៀវចាំងឆ្លុះពីផ្ទៃមេឃល្វឹងល្វើយ។ លោកអ្នកអាចធ្វើដំណើរទៅកាន់តំបន់នេះបាន តាមរយៈទូកជួល ដោយចំណាយពេលប្រមាណ ៥០នាទី ទើបដល់កោះដ៏ធំមួយនេះ។ កោះកុងក្រៅ គឺជាផ្នែកមួយនៃឧទ្យានជាតិបុទុមសាគរ មានផ្ទៃដីប្រមាណជា ៨០ គីឡូម៉ែត្រ និងកម្ពស់ប្រហែល ៤១០ ម៉ែត្រពីនីវូទឹក ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ មានឆ្នេរខ្សាច់ សម្រាប់កម្សាន្តដល់ទៅ ៥ កន្លែងផ្សេងទៀត។



៥. កោះខ្យង
កោះខ្យង ជាប្រជុំកោះតូចៗចំនួន៣ជាប់ៗគ្នា ដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាង ស្រស់ស្អាត មានដើមដូងខ្ពស់ទាបជាច្រើន ដុះដេរដាសនៅលើកូនកោះទាំងនេះ អមដោយទិដ្ឋភាពនៃទឹកសមុទ្រថ្លាឈ្វេង និងខ្យល់អាកាសបរិសុទ្ធ ។ កោះមានទីតាំងក្នុងភូមិ ខ្សាច់ ក្រហម ឃុំជីខក្រោម ចម្ងាយជាង១០គីឡូម៉ែត្រ ពីទីរួមស្រុកស្រែអំបិល ខេត្តកោះកុង។




៦. កោះអំពិល
ជាដែនកោះដ៏ស្រស់ស្អាតមួយ និងមានជារីស្សត ដែលវិនិយោគដោយកូនខ្មែរ មានទីតាំងស្ថិតនៅប្រជុំកោះអំពិល ទល់មុខនឹងកោះស្តេច ជាតំបន់ដែលពោពេញដោយសក្តានុពលធម្មជាតិបែបសមុទ្រ ងូតទឹក មើលផ្កាថ្ម ស្ទូចត្រី មើលថ្ងៃរៀបលិច និងគ្រឿងសមុទ្រស្រស់ៗ។



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


