KPT+
គួរយល់ដឹង! ត្រូវបណ្តើរឆ្កែចេញក្រៅឱ្យបានញឹកញាប់ ដើម្បីសុខភាពរបស់ពួកវា
អ្នកដែលស្រឡាញ់ និងចិញ្ចឹមសត្វឆ្កែ ត្រូវយកចិត្តទុកដាក់ចំពោះពួកវាឱ្យបានច្រើន។ ទោះបីជាអ្នកចិញ្ចឹមឆ្កែប្រភេទណាក៏ដោយ ជាពិសេស គឺអ្នករស់នៅទីក្រុង បន្ទាប់ពីសម្រាកពីការងារ គួរឆ្លៀតពេលទំនេរខ្លះបណ្តើរពួកវាចេញក្រៅផ្ទះ ដើម្បីឱ្យពួកវាស្រស់ស្រាយ។

សត្វក៏មានអារម្មណ៍ដូចមនុស្សដែរ ពួកវាមិនអាចនៅតែក្នុងផ្ទះបានឡើយ ព្រោះសត្វឆ្កែក្រុង មិនអាចដើរលេងសប្បាយដូចឆ្កែនៅជនបទទេ។ ភាគច្រើនឆ្កែនៅទីក្រុងនៅតែក្នុងផ្ទះ ឬ ក្នុងរបងប៉ុណ្ណោះ ដូច្នេះ ពួកវា អាចនឹងឯកោមិនខុសពីពាក្យដែលពោលថា រស់នៅដូចកង្កែបក្នុងអណ្តូងឡើយ ពោល គឺសត្វក៏ចង់ឃើញពិភពខាងក្រៅដូចមនុស្សដែរ។ តើនៅពេលដែលម្ចាស់នាំសត្វឆ្កែចេញទៅក្រៅផ្ ទះហុចផលល្អអ្វីខ្លះដល់ពួកវា?

សត្វឆ្កែគួរតែបានចេញក្រៅ ២ ទៅ៣ដងក្នុងមួយសប្តាហ៍ ឬ បើម្ចាស់មានពេលទំនេរគួរបណ្តើរពួកវាចេញក្រៅ១ថ្ងៃម្តង។ តាមការស្រាវជ្រាវមួយរបស់គេហទំព័រ BetterHealth បង្ហាញថា អត្ថប្រយោជន៍រួម គឺធ្វើឱ្យប្រសើរឡើងនូវកាយសម្បទាសរសៃឈាមបេះដូង បន្ថយសម្ពាធឈាម សាច់ដុំ និងឆ្អឹងកាន់តែរឹងមាំ និងកាត់បន្ថយភាពតានតឹងរបស់សត្វ។ ការដើរអាចនឹងធ្វើឱ្យពួកវាសប្បាយចិត្ត ព្រោះសត្វឆ្កែចូលចិត្តមើលទេសភាព ហិតក្លិន ហើយទន្ទឹងរង់ចាំចំណាយពេលលេងជាមួយអ្នក។ នៅពេលដែលអ្នកចំណាយពេលជាមួយសត្វចិញ្ចឹមអ្នក អ្នកត្រូវឱ្យគេរត់លេងក្នុងចម្ងាយមួយដែលអ្នកអាចគ្រប់គ្រង មើលឃើញ និងស្រែកហៅបាន ដើម្បីធានាពីសុវត្ថិភាពរបស់ពួកវា។

នៅពេលដែលអ្នកបណ្តើរឆ្កែ ក្នុងនាមជាម្ចាស់អ្នកត្រូវមានទំនួលខុសត្រូវ និងមើលការខុសត្រូវចំពោះសត្វចិញ្ចឹមរបស់អ្នកឱ្យបានខ្ពស់។ អ្នកត្រូវប្រយ័ត្នសត្វចិញ្ចឹមរបស់អ្នកជាមួយនឹងកូនក្មេង និងមនុស្សផ្សេងៗ ចៀសវាងឆ្កែរបស់អ្នកខាំទៅអ្នកដទៃ។ មួយវិញទៀត អ្នកត្រូវមើលការខុសត្រូវ កុំឱ្យឆ្កែរបស់អ្នកចូលទៅក្នុងតំបន់ដែលត្រូវបានហាមឃាត់។ កំឡុងពេលបណ្តើរឆ្កែ អ្នកត្រូវកាន់ថង់ប្លាស្ទិកមួយជាប់ជានិច្ចសម្រាប់កើបលាមករបស់វានៅពេលបន្ទោបង់ម្តងៗ កុំឱ្យមានលាមកនៅតាមសួនច្បារ ឬ ទីសាធារណៈ។ មុននឹងសម្រេចចិត្តថាយកឆ្កែដើរម្តងៗ អ្នកត្រូវមើលទីតាំង និងបរិស្ថាននៅជុំវិញនោះ ដើម្បីធានាឱ្យបាននូវការគោរពបរិស្ថាន និងសិទ្ធិមនុស្សផ្សេងទៀត។
ការចិញ្ចឹមឆ្កែនៅក្នុងទីក្រុង តម្រូវឱ្យអ្នកយកចិត្តទុកដាក់ខ្ពស់ចំពោះសត្វចិញ្ចឹម និងបរិស្ថាននៅជុំវិញខ្លួន។ មុននឹងសម្រេចចិត្តថាចិញ្ចឹមឆ្កែ ក្នុងនាមជាម្ចាស់ត្រូវពិចារណថាអាចមើលថែពួកវាបានគ្រប់គ្រាន់ឬទេ? អ្នកត្រូវជ្រើសរើសពូជឆ្កែណាដែលសមស្របជាមួយនឹងបរិបទរស់នៅរបស់អ្នកទើបជាការប្រសើរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


