KPT+
ប្រវត្តិនៃការទុកសក់វែងរបស់បុរសជនជាតិ ចិន ពីសម័យដើម
នៅក្នុងរឿងចិនបុរាណ អ្នកប្រាកដជាបានឃើញហើយថា បុរសជនជាតិចិនពីដើម គឺនិយមទុកសក់វែងចងជាកំប៉ោយឡើងលើ និងក្រងទៅក្រោយដោយមិនកាត់ចេញនោះឡើយ ។

តើអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជាជនជាតិចិនបុរាណនិយមទុកសក់វែងបែបនេះ?
នៅសម័យរាជវង្សហាន ខ្លួនប្រាណបុរស គឺជាអំណោយដ៏មានតម្លៃពីឪពុកម្តាយ ដូចនេះរាងកាយរបស់ពួកគេត្រូវតែថែរក្សាឲ្យបានល្អ ជាពិសេសគឺមិនត្រូវកាត់សក់ ឬមានការលាបស្បែកណាមួយឡើយ ប៉ុន្តែអាចកាត់ក្រចកដៃ ឬក្រចកជើង ក្នុងលក្ខខណ្ឌសមស្របណាមួយ ។
ចូលដល់អាយុ ២០ ឆ្នាំ បុរសជនជាតិហានត្រូវតែយកខ្សែបូ មកចងសក់របស់ពួកគេឡើង និងបន្ថែមជាមួយស្នៀតសក់ជាដើម ។ ជាមួយគ្នានោះ បុរសៗក៏អាចលាបសក់ជាមួយប្រេង ដើម្បីឲ្យវាមើលទៅរលោងជាងមុន ។ ទន្ទឹមនឹងនោះ នៅពេលចងសក់រួច ពួកគេក៏អាចពាក់មួក ឬក៏យកកូនកន្សែងមកគ្របពីលើសក់ដែលបានចងជាក្រពុំនោះ ដើម្បីរក្សាម៉ូដសក់ឲ្យនៅរូបរាងដដែលបានល្អ ។

ការទុកសក់នេះ គឺពាក់ព័ន្ធទៅនឹងការគោរព និងដឹងគុណឪពុកម្តាយ ដូច្នេះបុរសជនជាតិចិនក្នុងរជ្ជកាលមហាហាន មិនត្រូវកាត់សក់តាមចិត្តចង់នោះទេ លុះត្រាតែមានសារៈសំខាន់ណាមួយ ទើបពួកគេអាចសម្រេចចិត្តកាត់វាបាន ។
ប៉ុន្តែចំពោះព្រះសង្ឃនៅសម័យនោះវិញ គឺតម្រូវឲ្យកោរព្រះកេសាទាំងអស់ ដើម្បីបង្ហាញថា ព្រះសង្ឃបានផ្ដាច់ព្រះកាយានៃលោកិយទាំងអស់ រួមទាំងគ្រួសារ និងចំណងផ្សេងៗជាដើម ។

បន្ទាប់ពីរាជវង្សហានដួលរលំ ក្រោមស្នាដៃជនជាតិម៉ាន់ជូ, ពួកគេបានបង្កើតរាជវង្សថ្មីឡើងនៅឆ្នាំ ១៦៤៤ ដែលមានឈ្មោះថា រាជវង្សឆេង ។ សម័យរាជវង្សឆេង ពួកគេបង្ខំឲ្យជនជាតិហានប្តូរម៉ូដសក់ដោយយកគំរូតាមជនជាតិម៉ាន់ជូវិញ ដោយត្រូវកោរសក់ពាក់កណ្តាលក្បាលខាងមុខ ហើយត្រូវក្រងសក់វែងទម្លាក់ទៅក្រោយ ។
សម័យរាជវង្សឆេង គឺតឹងរ៉ឹងបំផុត ជាពិសេសប្រសិនបើប្រជាជនណាមិនព្រមក្រងសក់ទេនោះនឹងត្រូវប្រហារជីវិតចោលតែម្តង ។ ម្យ៉ាងទៀត ប្រជាជនមិនគ្រាន់តែកោរសក់ឡើយ គឺត្រូវកោរពុកមាត់ ពុកចង្ការផងដែរ ដើម្បីបង្ហាញពីភក្តីភាពចំពោះព្រះមហាក្សត្រ ។
ទោះជាយ៉ាងណា សម័យកាលដ៏តឹងរ៉ឹងនៃរាជវង្សឆេងបានបញ្ចប់នៅឆ្នាំ ១៩១២ បន្ទាប់ពីបដិវដ្តន៍ដឹកនាំដោយលោក ស៊ុន យ៉ាតសេន ។ ចាប់តាំងពីពេលនោះមក រាជវង្សឆេង ក៏លែងមានឥទ្ធិពល ហើយប្រជាជនចិនចាប់ផ្តើមផ្លាស់ប្តូរម៉ូដសក់កាត់ខ្លីទៅតាមស្តាយ៍ពួកលោកខាងលិចវិញរហូតមកដល់បច្ចុប្បន្ននេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ SCMP
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


