KPT+
អាថ៌កំបាំងនាំឱ្យលោកយាយជនជាតិហ្វីលីពីន រស់នៅដល់អាយុ ១០៦ឆ្នាំ
លោកយាយជនជាតិហ្វីលីពីន វ័យ ១០៦ឆ្នាំម្នាក់ បានក្លាយជាបុគ្គលល្បីល្បាញ និងមានឥទ្ធិពលក្រោយពេលគាត់ត្រូវគេចាត់ទុកជាស្ត្រីចំណាស់បំផុត ដែលបានបង្ហាញខ្លួនជាតារាម៉ូដែល នៅលើក្របទស្សនាវដ្តីដ៏ល្បីល្បាញលំដាប់ពិភពលោក។

លោកយាយ Apo Whang-Od អាយុ ១០៦ឆ្នាំ គឺជាអ្នកសាក់រូបដ៏ល្បីម្នាក់ ដោយធ្លាប់ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលបង្ហាញខ្លួនលើក្របទស្សនាវដ្តីអន្តរជាតិ Vogue ។ ថ្វីត្បិតរស់នៅជាងមួយសតវត្សមកហើយក្ដី ប៉ុន្តែលោកយាយនៅតែស្វាហាប់ និងរឹងមាំ ដូច្នេះហើយបានជាគាត់ត្រូវបានចាត់ទុកជារតនៈមានជីវិតរបស់ប្រទេសជាតិ។
វិចិត្រករសាក់រូបចំណាស់ជាងគេនៅហ្វីលីពីន Apo Whang-Od ត្រូវបានគេស្គាល់ថា Maria Oggay ដែលគាត់បានធ្វើការសាក់រូបប្រពៃណី (Kalinga) តាំងពីនៅក្មេងៗមកម្ល៉េះ ដែលជំនាញនេះបង្រៀនដោយឪពុករបស់គាត់។ ការសាក់ត្រូវបានគេចាត់ទុកជាសម្រស់មួយដែលជាទំនៀមទម្លាប់យូរលង់មកមកហើយនៅភូមិភ្នំ Buscalan ជាកន្លែងដែលលោកយាយរស់នៅ។ ដំបូងឡើយ ស្ត្រីចំណាស់រូបនេះ ជាអ្នកចាក់សាក់សម្រាប់តែអ្នកស្រុកប៉ុណ្ណោះ ប៉ុន្តែក្រោយមានគេស្គាល់ច្រើន គាត់កាន់តែមានភាពមមាញឹកជាមួយភ្ញៀវអន្តរជាតិ។

ក្រៅពីរបរជាវិចិត្រករសាក់រូប លោកយាយ Apo ជាអ្នកធ្វើការស្រែចម្ការ មើលថែចៅ ជាពិសេសជាអ្នកស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ។ ទោះបីអាយុច្រើនពិតមែន តែលោកយាយហាក់នៅមាំទាំ ហើយតែងមានសកម្មភាពរស់រវើក ដែលប្រការនេះធ្វើគេឯងចង់ដឹងពីអាថ៌កំបាំងរបស់គាត់គ្រប់គ្នា។
ចែករំលែកជាមួយសារព័ត៌មាន CNN លោកយាយធ្លាប់បាននិយាយថា អាថ៌កំបាំងដែលគាត់មានអាយុវែង និងសុខភាពល្អ គឺទម្លាប់ហូបអាហារសរីរាង្គជាប្រចាំ។ ភូមិដែលលោកយាយរស់នៅ សុទ្ធសឹងតែជាអ្នកធ្វើស្រែ និងច្រូតកាត់។ ក្រៅពីនេះប្រជាពលរដ្ឋនាំគ្នាដាំបន្លែ និងផ្លែឈើធម្មជាតិបន្ថែមទៀត ដោយមិនប្រើសារធាតុគីមី និងជីនោះទេ។ ដូច្នេះហើយ ទើបស្ត្រីចំណាស់រូបនេះ បរិភោគតែអាហារសរីរាង្គ បន្លែ និងផ្លែឈើធម្មជាតិ ដោយមិនប៉ះពាល់សារធាតុគីមីបន្តិចឡើយ។

លើសពីនេះ គាត់បានដាក់កម្រិតលើការទទួលទានសាច់ផងដែរ ដែលភាគច្រើនផ្តោតតែលើអាហារបួស និងរុក្ខជាតិសុទ្ធ។ ទោះយ៉ាងណា ម្ដងម្កាលគាត់ហូបត្រី ឬសាច់មាន់ ដើម្បីបន្ថែមសារធាតុចិញ្ចឹម ប៉ុន្តែមិនហូបច្រើនពេកទេ។ ក្រៅពីនេះ ពេលធ្វើម្ហូប គាត់យកចិត្តទុកដាក់កាត់បន្ថយជាតិប្រៃ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពបេះដូង។
លោកយាយ Apo ធំធាត់នៅក្នុងបរិយាកាសព្រៃភ្នំ ដូច្នេះខ្យល់ដែលគាត់រស់នៅគឺស្រស់ស្រាយ និងមិនសូវបំពុលឡើយ។ កន្លែងនេះគ្មានផ្សែង គ្មានការកកស្ទះចរាចរណ៍ និងស្ទើរតែគ្មានការជក់បារី ឬគ្រឿងស្រវឹងសោះ។ ដោយសារការនៅឲ្យឆ្ងាយពីកត្តាអវិជ្ជមាន វាក៏ជាផ្នែកមួយជួយឲ្យគាត់មានសុខភាពល្អដូចបច្ចុប្បន្ន។

រឿងមួយទៀតដែលមិនអាចមើលរំលងបាន ដើម្បីមានសុខភាពល្អ និងអាចនៅរស់រហូតអាយុលើស ១០០ឆ្នាំ គឺការព្យាយាមធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ។ ថ្វីត្បិតមិនបានអនុវត្តវិធីហាត់ប្រាណតាមបែបសម័យទំនើប លោកយាយ Apo តែងតែរក្សាទម្លាប់ដើរ និងធ្វើស្រែចម្ការបញ្ចេញញើស ដើម្បីបង្កើនភាពសប្បាយរីករាយ និងពង្រឹងសុខភាព។
ការរៀបរាប់មកខាងលើសុទ្ធសឹងតែជាទម្លាប់ល្អៗ ដែលលោកយាយ Apo Whang-Od តែងតែអនុវត្តរហូតមក ដើម្បីមានអាយុ ១០៦ឆ្នាំដូចពេលនេះ។ ដូច្នេះ បើសិនប្រិយមិត្តចង់រស់ឱ្យបានអាយុវែងដូចលោកយាយ សូមព្យាយាមអនុវត្តតាមគាត់ តាមដែលអាចធ្វើបាន៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ លោកយាយជនជាតិ អេស្ប៉ាញ ចាស់ជាងគេលើពិភពលោកប្រាប់ពីគន្លឹះអាយុវែង
ចុចអាន៖ លោកយាយវ័យ ១២៨ឆ្នាំ ទម្លាយរបបអាហារ ២មុខ ជួយឱ្យរស់នៅមានអាយុវែង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


