Connect with us

KPT+

មកស្គាល់ទីតាំងកង្កែបធ្លាក់ពីលើមេឃ ៥ កន្លែងក្នុងប្រវត្តិសាស្ត្រពិភពលោក

បានផុស

នៅ

ហេតុការណ៍សត្វធ្លាក់ពីលើមេឃគឺបណ្ដាលមកពីខ្យល់កួច និងព្យុះធំៗដែលបក់ពួកវាទៅកាន់តំបន់ផ្សេងហើយធ្លាក់មកវិញ ។ ដូច្នេះព្រឹត្តិការណ៍នេះមិនមែនជាករណីកម្រឡើយ ទីតាំងកង្កែបធ្លាក់ពីលើមេឃ ៥ កន្លែងក្នុងប្រវត្តិសាស្ត្រពិភពលោកមាននៅ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ទីក្រុង Odzaci ប្រទេសស៊ែប៊ី

កាលពីឆ្នាំ ២០០៥ កង្កែបបានធ្លាក់ពីលើមេឃមកលើទឹកដីទីក្រុង Odzaci បន្ទាប់ពីទឹកកួចពួកវាមកពីតំបន់ក្បែរៗនោះ ។

២. ខេត្ត Ishikaya ប្រទេសជប៉ុន

យោងតាម Farmers Almanac បានឲ្យដឹងថាគេប្រទះឃើញត្រី កង្កែប និងកូនក្អាត់ធ្លាក់នៅខេត្ត  Ishikaya  កាលពីខែមិថុនា ឆ្នាំ ២០០៩ ហើយគេជឿថាពួកវាត្រូវទឹកកួចយកមក ។

៣. ទីក្រុង Dubuque រដ្ឋឡូវ៉ា នៃសហរដ្ឋអាមេរិក

កាលពីឆ្នាំ ១៨៨២ ខែមិថុនា ទី១៦ មានព្យុះមួយបោកបក់នៅទីក្រុង Dubuque និងធ្លាក់ដុំទឹកកកដែលផ្ទុកសត្វកង្កែបតូចៗមកជាមួយ ។

៤. ទីក្រុង Calgary ប្រទេសកាណាដា

ក្នុងថ្ងៃទី៤ ខែសីហា ឆ្នាំ១៩២១ នៅទីក្រុង Calgary មានសត្វជាច្រើនធ្លាក់ពីលើមេឃរហូតបង្កើតប្រវត្តិសាស្ត្រ ។ យោងតាម Global News បានពន្យល់ថាមូលហេតុពីក្រោយការធ្លាក់សត្វគឺព្យុះតូណាដូ ។

៥. ទីក្រុងឡុងដុងខាងត្បូង

ឆ្នាំ ១៩៩៨ ខែមីនា មានស្ត្រីម្នាក់បានរាយការណ៍អំពីករណីកង្កែបងាប់រាប់រយក្បាលនៅក្នុងសួនរបស់នាង ថែមទាំងមានបុរសម្នាក់ជាសាក្សីទៀតផង ។ យោងតាម BBC សន្និដ្ឋានថាជាព្យុះកួចព្រោះទីនោះមិនមានបឹង ឬប្រភពទឹកឡើយ ៕

ប្រភព ៖ natureworldnews

ចុចអាន ៖ ប្រវត្តិសាស្ត្រពិភពលោក ៦ រឿង ដឹងហើយទប់សំណើចមិនបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម