KPT+
មកដឹង មូលហេតុសម្លៀកបំពាក់នារីកាន់ស្លាកឈ្មោះប្រទេសប្រតិភូកីឡាស៊ីហ្គេម ស្លៀកខោ
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ពិធីបើកស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ឆ្នាំ នឹងប្រារព្ធនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ ជាមួយគ្នានេះ បន្ទាប់ពីមានលេចរូបភាពហាត់សមបើកព្រឹត្តិការណ៍ស៊ីហ្គេមនេះ មានមតិមួយចំនួនមិនពេញចិត្តចំពោះសម្លៀកបំពាក់នារីខ្មែរស្លៀកខោ កាន់ស្លាកប្រទេសក្នុងការដង្ហែក្បួនតំណាងកីឡាករទាំង ១១ប្រទេស។

ខណៈពេលនេះ មន្ត្រីពាក់ព័ន្ធកំពុងមមាញឹករៀបចំព្រឹត្តិការណ៍កាន់តែខិតជិតមកដល់នេះ មានមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមួយរូប សុំមិនបញ្ចេញឈ្មោះ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ឈុតនេះច្នៃឡើងដោយវត្ថុធាតុដើមរបស់ខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ ដែលត្រូវការភាពស្វាហាប់។

លោកមានប្រសាសន៍ថា៖ “តាមខ្ញុំគិត ទោះចេញច្រកណា ក៏មិនត្រូវចិត្តអ្នករិះគន់ដែរ សំខាន់យើងដឹងហើយ ហើយថ្នាក់ដឹកនាំក៏បានធ្លាប់ផ្ដល់មតិខ្លះដែរថា យើងគួរអភិរក្សកន្លែងគួរអភិរក្ស កន្លែងខ្លះអាចអភិវឌ្ឍ យើងត្រូវអភិវឌ្ឍ។ ដោយឡែក នេះជាព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកីឡា ត្រូវការភាពស្វហាប់។ ហើយឈុតនេះ យើងឃើញថា យើងអត់មានភាពស៊ីចស៊ីទេ គឺស្លៀកពាក់ជិត ហើយក្រណាត់សំពត់ របស់របរប្រើប្រាស់សុទ្ធតែជារបស់ខ្មែរទាំងអស់ សូម្បីផ្កាលើក្បាលក៏ជាផ្កាតំណាងឱ្យខ្មែរ។ បើយើងធ្វើជាសំពត គេអាចសួរទៀតហើយ ចុះអ្នកកីឡាទាត់បាល់ បោះប៊ូល ហែលទឹកផ្សេងៗ ត្រូវស្លៀកសំពត់ដែរទេ?”។

មន្ត្រីខាងលើ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ក៏លើកការបារម្ភចំពោះការស្លៀកខោរបស់ នារីកាន់ស្លាកប្រទេសប្រតិភូកីឡាអាស៊ាននេះដែរ ប៉ុន្តែសម្លៀកបំពាក់នេះនៅរក្សាបានភាពជិត មិនស៊ិចស៊ី។

មន្ត្រីខាងលើមានប្រសាសន៍ថា៖ “ក្នុងឱកាស រដ្ឋមន្ត្រីក្រសួងវប្បធម៌ អញ្ជើញពិនិត្យការហាត់សម លោកបានលើកឡើងថា ឈុតនេះស្អាត ប៉ុន្តែគ្រាន់តែដាក់ឱ្យស្លៀកខោ គាត់រាងស្ទាក់ស្ទើរ ប៉ុន្តែលោកថា តែយើងអភិវឌ្ឍតាមបច្ចុប្បន្នកាល សំខាន់កុំឱ្យតែស៊ិចស៊ី។ ជាក់ស្ដែងការអភិវឌ្ឍវប្បធម៌ដែលនឹងបង្ហាញក្នុងព្រឹត្តិការណ៍បើក បិទស៊ីហ្គេមនេះ នឹងមានចំណុចផ្សេងទៀតដែលខ្មែរយើងមិនធ្លាប់មាន គឺយើងបញ្ចូលសហសម័យ បើយើងមិនបើកចិត្តទូលាយ យើងមិនទៅមុខទេ។ ទស្សនីយភាពហ្នឹង បើយើងយកវប្បធម៌បុរាណយើងសុទ្ធពេក គឺអាចធ្វើឱ្យទស្សនិកជនធុញទ្រាន់ ព្រោះសិល្បៈបុរាណយើង កន្លែងខ្លះមានភាពទន់ភ្លន់ កាយវិការមួយៗ”។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រៀបចំឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមនេះ នឹងមានទស្សនីយភាពជាច្រើន ក្នុងនោះមានទស្សនីយភាពឈុតធំមួយនិយាយពីដំណើរជាតិកម្ពុជា ដែលសំដែងដោយសិល្បករប្រមាណ ៣ ២៩២ នាក់ ចែកចេញជា ៥វគ្គ វគ្គទី១ និយាយពីកំណើត នៃការកកើតទឹកដី មនុស្ស បុព្វបុរសកម្ពុជា។

វគ្គទី២ និយាយពី ភាពរុងរឿងនៃអរិយអង្គរ និយាយពីភាពអស្ចារ្យ ភាពល្បីល្បាញបុព្វបុរសខ្មែរជំនាន់ដើម ព្រមទាំងបង្ហាញសំលៀកបំពាក់បុរាណខ្មែរ វប្បធម៌ សិល្បៈខ្មែរច្រើនទម្រង់ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក។ វគ្គទី៣ គឺស្នាមញញឹមខ្មែរ និយាយពីភាពរីកលូតលាស់គ្រប់វិស័យនៃសង្គមខ្មែរ។ វគ្គ៤ អនាគតកម្ពុជា បង្ហាញពីសិល្បៈនៃការវាយស្គរ និងបង្ហាញឈុតសម្ដែងដែលមានស្គរចំនួនជាង ៤០០ស្គរ។ វគ្គ៥ គឺសហគមន៍ជោគវាសនាតែមួយនៃអាស៊ាន៕
អត្ថបទ៖ ច័ន្ទ វីរៈ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


