KPT+
កំពូលទស្សនវិជ្ជាពីព្រះសម្មាសម្ពទ្ធ ដែលនឹងផ្លាស់ប្ដូរជីវិតអ្នក
សុភាសិត និងទស្សនវិជ្ជាល្អៗ រមែងមានឥទ្ធិពលជំរុញមនុស្សឱ្យចាកឆ្ងាយពីកំហឹង ក៏ដូចជាអាចសម្រួលបញ្ហាជីវិតបានរលូនជាងមុន។ ក្នុងនោះទស្សនវិជ្ជារបស់ព្រះសម្មាសម្ពទ្ធជាម្ចាស់ ក៏ត្រូវបានទទួលយកមកអប់រំផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាពផងដែរ។

១. ខ្លួនអ្នក ក៏ដូចជាមនុស្សគ្រប់គ្នានៅក្នុងសកលលោក សក្តិសមនឹងទទួលបានសេចក្ដីស្រឡាញ់ ពីខ្លួនឯងជាចម្បង។
២. រឿងបីយ៉ាងមិនអាចលាក់បាំងបានយូរ គឺព្រះអាទិត្យ ព្រះចន្ទ និងសេចក្ដីពិត។
៣. មនុស្សគ្មានគំនិតអាក់អន់ស្រពន់ចិត្ត ប្រាកដជារកបានសេចក្ដីសុខជាក់ជាមិនខាន។
៤. ដើម្បីយល់គ្រប់យ៉ាង គឺត្រូវអត់ទោសឲ្យគ្រប់យ៉ាង។
៥. ការបរាជ័យពិតប្រាកដតែមួយគត់ក្នុងជីវិត គឺមិនរៀនទទួលស្គាល់ការពិត។
៦. អ្នកមិនអាចធ្វើដំណើរតាមផ្លូវបានទេ រហូតដល់អ្នកក្លាយជាផ្លូវនៃខ្លួនឯងជាមុនសិន។

៧. អ្នកធ្លាប់អានពាក្យបរិសុទ្ធជាច្រើន ហើយក៏និយាយមកច្រើន ចុះតើនឹងមានប្រយោជន៍អ្វី បើអ្នកមិនអនុវត្តវាផង?
៨. ផ្លូវមិននៅលើមេឃទេ ផ្លូវគឺស្ថិតនៅក្នុងបេះដូងអ្នកជានិច្ច។
៩. ចូរបង្រៀនសេចក្ដីពិតទាំងនេះដល់មនុស្សគ្រប់គ្នា ៖ ចិត្តសប្បុរស ការនិយាយស្ដីល្អ និងការអាណិតអាសូរ គឺជារឿងដែលជំរុញមនុស្សជាតិ។
១០. ការងាររបស់អ្នក គឺស្វែងរកភាពជាខ្លួនឯង ហើយខំប្រឹងជួយខ្លួនឯង ។ កុំពឹងផ្អែកលើអ្នកដទៃ ព្រោះគ្មាននរណាមកជួយសង្គ្រោះយើង ក្រៅពីខ្លួនយើងទេ។
១១. យកឈ្នះខ្លួនឯង ជាការងារដ៏ប្រសើរ ជាជាងយកឈ្នះអ្នកដទៃ។
១២. ពាក្យមួយល្អជាងពាក្យមួយពាន់ទៀត នោះគឺជាពាក្យមួយដែលនាំមកនូវសន្តិភាព។
១៣. រក្សារាងកាយឱ្យមានសុខភាពល្អ គឺជាកាតព្វកិច្ច បើមិនដូច្នេះទេ យើងនឹងមិនអាចធ្វើឱ្យចិត្តរបស់យើងរឹងមាំ និងច្បាស់លាស់បានទេ។

១៤. មនុស្សគ្រប់រូបសុទ្ធតែជាអ្នកនិពន្ធសុខភាពល្អ ឬជំងឺខ្លួនឯង។
១៥. ទៀនរាប់ពាន់ ត្រូវបានបំភ្លឺពីទៀនតែមួយ។ រីឯសុភមង្គលក៏ដូចគ្នា វាមិនដែលថយចុះ ដោយសារការចែករំលែកនោះទេ។
១៦. កុំរស់នៅក្នុងអតីតកាល កុំសុបិនពីអនាគត ផ្ដោតអារម្មណ៍គិតតែពីពេលបច្ចុប្បន្ន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ជាពុទ្ធបរិស័ទគួរអានជ្រួតជ្រាបពីលក្ខណៈពិសេសទាំង១០នៃព្រះពុទ្ធសាសនា
ចុចអាន៖ សម្រង់ឃ្លាលើកទឹកចិត្តល្អៗពីកំពូលកីឡាករបាល់ទាត់ David Beckham
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


