KPT+
៥ យ៉ាងរៀនបណ្ដុះបណ្ដាលចិត្តឲ្យរឹងមាំ បើទោះបីជាឧបសគ្គធំដូចភ្នំ
ជីវិតរួមបញ្ចូលការតស៊ូ ប៉ុន្តែប្រាកដណាស់ថា គ្រប់គ្នាមានអ្វីមួយដែលមករារាំងដំណើរការនេះ ដើម្បីសម្រេចបានជោគជ័យ។ ទន្ទឹមនោះ ខ្លះត្រូវប្រឹងប្រែងរហូតដល់ដំណក់ឈាមចុងក្រោយ ហើយខ្លះទៀត ប្រើថាមពលខ្លាំងពេកដើម្បីទៅដល់ទីនោះ។ ប៉ុន្តែទោះជាអ្នកប្រើវិធីណាក្ដី នេះគឺជារឿងមួយចំនួនដែលត្រូវតែបណ្តុះ សម្រាប់អ្នកដែលមានការលំបាក។ តើនោះជាអ្វី?
១ ជឿថាគោលដៅរបស់អ្នក នឹងត្រូវបានសម្រេច
អ្វីគ្រប់យ៉ាងគឺផ្ដោតលើចិត្ត ប្រសិនបើយើងគិតអំពីអ្វីមួយដែលយើងចង់បាន រាងកាយរបស់យើង នឹងព្យាយាមដោយស្វ័យប្រវត្តិដើម្បីប្រយុទ្ធនឹងអ្វីដែលខួរក្បាលគិត។ នេះគឺជាឥទ្ធិពលនៃការគិតជាមួយនឹងសកម្មភាព។ វាបង្កើតនូវអ្វីដែលកំពុងគិត។ ដូច្នេះយើងកំពុងតស៊ូដើម្បីអ្វីមួយ ចូររក្សាវានៅក្នុងចិត្ត ហើយជឿថា បំណងប្រាថ្នានឹងក្លាយជាការពិតមិនខាន។

២ ព្យាយាមឲ្យអស់ពីសមត្ថភាព
បន្ទាប់ពីជឿលើអ្វីដែលអ្នកចង់បានហើយ ជំហានបន្ទាប់គឺត្រូវព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីសម្រេចវាបាន។ ដូច្នេះមិនត្រឹមតែជឿលើវាទេ ប៉ុន្តែក៏ត្រូវប្រឹងប្រែងដើម្បីសម្រេចដែរ។ ដោយការព្យាយាមនិងការព្យាយាមឲ្យបានល្អបំផុត អ្នកនឹងអាចទទួលបាននូវអ្វីដែលអ្នកចង់បាន។ ព្រោះការខិតខំ មិនដែលក្បត់លទ្ធផលឡើយ។
៣ ធ្វើឲ្យបរាជ័យ តែជាផ្នែកមួយនៃការតស៊ូ
ចៀសមិនរួចទេ ពេលតស៊ូដើម្បីអ្វីមួយ យើងនឹងប្រឈមមុខនឹងបញ្ហាផ្សេងៗ ដើម្បីសាកល្បងថាតើការតស៊ូរបស់យើងខ្លាំងប៉ុណ្ណា។ លទ្ធភាពកាន់តែលំបាកក្នុងការសម្រេច វានឹងក្លាយជាឧបសគ្គកាន់តែច្រើនដែលឈរនៅក្នុងផ្លូវមួយនោះ។ នេះជាធម្មជាតិ ព្រោះសុភមង្គលដែលយើងចង់បានមកជាមួយនឹងការលំបាកដែលត្រូវតែរស់។ វិធីនោះ សូមកុំបោះបង់ដោយងាយ ចូរចាំថា បរាជ័យគឺជាផ្នែកមួយនៃការតស៊ូ។
៤ មិនខ្វល់ពីអ្វីដែលមនុស្សផ្សេងនិយាយ
មានមនុស្សមិនតិចទេ ដែលមើលស្រាលអ្នក នៅពេលដែលអ្នកមានក្តីសុបិនចង់តស៊ូ។ ជំនួសឲ្យការលើកទឹកចិត្ត ពួកគេព្យាយាមបំផ្លាញស្មារតីប្រយុទ្ធរបស់យើងឲ្យបាក់ស្បាត។ មនុស្សបែបនេះ ពួកគេភាគច្រើនគឺជាមនុស្សដែលនៅជិតយើងបំផុត។ ការមើលស្រាលសមត្ថភាពរបស់យើង ហើយមិនជឿថាយើងមានសមត្ថភាព មិនសំខាន់ថាវាជាអ្វីនោះទេ អ្វីដែលសំខាន់បំផុត គឺអ្នកមិនត្រូវតាមពាក្យគេថានោះទេ ។
៥ ផ្តោតលើគោលដៅដែលយើងខិតខំ
រឿងចុងក្រោយ ដែលអ្នកត្រូវធ្វើពេលកំពុងតស៊ូ គឺការផ្ដោតអារម្មណ៍។ ដាក់គំនិតរបស់អ្នកទាំងអស់ ក្នុងការតស៊ូដើម្បីក្តីសុបិនកាន់តែឆាប់បានជោគជ័យ។

ប្រសិនបើអ្នកដឹងច្បាស់ ពីអ្វីដែលខ្លួនឯងកំពុងធ្វើ វានឹងធ្វើឲ្យយើងកាន់តែងាយស្រួល និងរីករាយនឹងដំណើរការទាំងអស់នោះជាក់ជាមិនខានទេ។ ការកំណត់យុទ្ធសាស្ត្រ និងគោលដៅដើម្បីសម្រេចបាន គឺជារឿងមួយចំនួនដែលដាច់ខាតត្រូវបញ្ចូលទៅក្នុងខ្លួន នៅពេលអ្នកកំពុងតស៊ូដើម្បីអ្វីមួយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ សញ្ញា បង្ហាញថា អ្នកជាមនុស្សគ្មានភាពម្ចាស់ការលើខ្លួនឯងនៅឡើយ
ចុចអាន៖មនុស្សមិនពូកែសម្របខ្លួន នឹងជួបហានិភ័យ ៥ យ៉ាងនេះ ក្នុងជីវិត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


