Connect with us

KPT+

មនុស្ស​ជោគជ័យ​ធ្វើអ្វី​ខ្លះ រាល់​ពេល​ពួកគេ​បាក់ទឹកចិត្ត?

បានផុស

នៅ

យើង​ប្រហែល​ជា​ស្រមៃ​ថា ពេល​បុគ្គល​ជោគជ័យ ឬ​មហាសេដ្ឋី​ខូចចិត្ត ពួកគេ​នឹង​ជិះ​យន្តហោះ​ផ្ទាល់ខ្លួន​ដើរលេង ឬ​ចូល​បារ​ថ្លៃៗ​ញាំ​ស្រា​កប់ៗ ឬ​ដើរ​ទិញ​ប្រេនៗ?

គិត​បែបខុសនេះហើយ​ ដែលយើងតែងតែអនុវត្តិ​ដោយ​ភាន់ច្រឡំក្នុងការ​ក្លាយ​ជា​មនុស្ស​ជោគជ័យ​បាន។

ពួកគេ​ធ្វើការ ២៤ម៉ោង និង៧ថ្ងៃក្នុង១សប្តាហ៍ ។ ហើយ​ខណៈ​ពេល​ដែល​ពួកគេ​អាច​ដាក់​ម៉ោង​បំពេញ​ការងារ ច្រើនជាងមនុស្សធម្មតា​ពួកគេ​ថែម​ទាំង​មាន​ពេលវេលា​ខ្លះ​សម្រាប់​ព្យាបាលចិត្ត​ផង។

ពេលវេលា​ដើរ​មិន​សូវ​អស្ចារ្យ​ទេ​ប្រសិន​មនុស្ស​មិន​ចេះ​ប្រើប្រាស់។ ប៉ុន្តែ​ទម្លាប់​និង​ជម្រើស​ដែល​មនុស្ស​ជោគជ័យ​លើ​លោក​និយម​ធ្វើក្នុងពេលវេលាមិនល្អ មិនស្បាយចិត្ត មិនមែន​ផឹក​ស្រា កាត់សក់ ទិញ​ថ្នាំ​សម្រក ឬអង្គុយ​ត្អូញត្អែរ​ឡើយ បន់​ទេវតា​ឡើយ។

១ ពួកគេ​ធ្វើ​លំហាត់ប្រាណ

និយមន័យ​នៃ​ជីវិតមួយដែល“ ទទួលបានជោគជ័យ” ពួកគេ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់។ ទាក់ទង​អ្វីដែរ​?

ទាក់ទង​សំខាន់! ព្រោះ​សកម្មភាព​និង​បង្កើត​ជា​ចរិត​លក្ខណៈ​របស់​មនុស្ស​ដែល​មាន​គោលបំណង​និង​គោលដៅ​ច្បាស់។ មនុស្ស​ជោគជ័យ​អាច​បន្ធូរភាព​តានតឹង​និង​ការ​ជំរុញ​ថាមពល​ពី​សកម្មភាពពួកគេ ដុះខាត់​ផលិតភាពនិងធ្វើ​ឲ្យ​អារម្មណ៍​ធូរស្រាល​បាន​វិញ​យ៉ាង​ស័ក្ដិសិទ្ធិ។

២ រក្សា​ទឹកមុខរីករាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុំ​ឃើញ​មុខស្រស់ស្មានថាគ្មានទុក្ខ!មនុស្ស​ដែល​ទទួលបានជោគជ័យរួមទាំង សេដ្ឋី ប៊ីល ហ្គេត សេដ្ឋី រីឆាត ប៊ឺរសុន និង Sheryl Sandberg តែង​វិនិយោគ​ទៅ​លើ​សុខភាព​ផ្លូវ​ចិត្ត​និង​សុខុមាល​អារម្មណ៍។  ពួកគេ​ប្រឆាំង​នឹង​ការ​បំភិតបំភ័យ​ខ្លួនឯង​ឬ​ការ​“ គិតខុស” ក្នុង​ការ​ឈប់​សម្រាក​វិស្សមកាល ដែល​តាមពិត​ជា​ពេលវេលា​ស្ងប់ស្ងាត់​ដេក​សញ្ជឹងគិត ​ស្រូបខ្យល់​អាកាសថ្មី  អាន​សៀវភៅ​ ហែលទឹក មិនមែន​សម្រាប់បង្អួត Postឬ សំញ៉ែងឡាន​ខោអាវ​ដូច​មនុស្ស​ជាច្រើននិយមធ្វើនោះឡើយ។

៣ សមាធិ

ចំណាយ​ពេល​ខ្លះ ដើម្បីរៀនធ្វើសមាធិឱ្យបានត្រឹមត្រូវ ហើយយើងនឹងលែងឆ្ងល់ថា តើ​អ្នក​មាន​អនុវត្តសមាធិជាទម្រង់ជាមូលដ្ឋានគ្រឹះនៃសុភមង្គលបានព្រោះអ្វី?

សូម្បីតែ ១០ នាទីក្នុងមួយថ្ងៃក៏អាចជួយសម្អាតគំនិតកែលម្អការចងចាំនានាឱ្យកាន់តែផ្តោតអារម្មណ៍បាននឹងនរ និងកាត់បន្ថយស្ត្រេស។ គ្មានអ្វីប្លែកទេដែលការធ្វើសមាធិគឺជាយុទ្ធសាស្ត្រទូទៅមួយក្នុងចំណោមមនុស្សជោគជ័យ។

៤ ការអាន

ការរើសអ្នកនិពន្ធ និង​រើសចំណងជើង ព្រមទាំងទម្លាប់អានជាប្រចាំមិនសំខាន់ត្រូវចាប់ផ្តើមនៅកន្លែងណា ទេ។ ការអានកាសែត ទស្សនាវដ្តី សៀវភៅមិនប្រឌិត និងរឿងប្រឌិត ទាំងអស់នោះអាចជួយឱ្យអារម្មណ៍ស្ងប់ដូចទឹក ក៏ជាចំណុច ធំបង្អស់នៃ​សេចក្តីសុខនិងប្រាជ្ញាលើលោក។ មនុស្សឆេវឆាវនិងក្លាយជារាបទាប មនុស្សកម្រោលនិងដាក់អាវុធ។ សកម្មភាពនេះ ខុសពីមនុស្សមួយភាគធំដែលតែងតែចាក់ភ្លេងខ្ទរខ្ទារ​បើកឡានលឿនស្លេវ​។ល។

៥ ប្រើពេលជាមួយ​មនុស្សជាទីស្រឡាញ់

ចុងបញ្ចប់មនុស្សជោគជ័យបំផុតព្យាយាមឆ្លៀតពេលកោតសរសើរនិងរស់នៅស្និទ្ធជាមួយក្រុមមនុស្ស​ជាទីស្រលាញ់របស់ពួកគេ ដែលមិនមានគ្រោះថ្នាក់។  មនុស្សខ្លះមានគំនិតចង់រកលុយឱ្យបានច្រើន មានអំណាចធំ និងជឿនលឿនផ្នែកអាជីព ល្បីល្បាញ តែ​បែរមក​ធ្វេសប្រហែសចំពោះមនុស្សក្បែរៗ ដែលល្អៗ ដែលធ្វើឱ្យមាន​វិប្បដិសារី។ មាន​តែគ្រួសារ និងសាច់ញាតិ មិត្តល្អប៉ុណ្ណោះដែល​ជួយយើង​ឱ្យឆ្លងបានត្រឹមត្រូវរាល់គ្រាមាន​ទុក្ខលំបាក មិនមែន​មិត្តភក្តិ​ដែលបបួលផឹកស៊ីឡើយ។

ប្រែសម្រួល៖ សុភា

ប្រភព Entrepreneur

ចុចអាន៖សង្សារខ្ចីលុយ​ គួរឱ្យដែរ?

ចុចអាន៖សិក្សាពី​មហាសេដ្ឋីជប៉ុនដែលជោគជ័យព្រោះបង្កើតក្រុមហ៊ុនផ្តល់ប្រឹក្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម