KPT+
វ័យក្រោម ៣០ មិនទាន់ជោគជ័យ កុំអាលបាក់ទឹកចិត្ត គួរដឹងមេរៀនទាំងនេះសិន
យុវវ័យជាវ័យដែលស្មុគស្មាញ ត្រូវការឆ្លងកាត់បទពិសោធន៍ជីវិតច្រើន ឧបសគ្គច្រើន ហើយទំនួលខុសត្រូវក៏ច្រើន។ ទោះយ៉ាងណា យុវវ័យគ្រប់រូបគួរតែចេះស្វែងរកវិធី ជំនះការបាក់ទឹកចិត្តនិងកែខែខ្សែជីវិតខ្លួន។
វាមិនដែលយឺតពេលឡើយប្រសិនអ្នកចេះគិតតាមរបៀបខាងក្រោម៖
១. ជោគជ័យត្រូវការពេលវេលា

មនុស្សម្នាក់ៗមាននិយមន័យនៃពាក្យថាជោគជ័យផ្សេងៗពីគ្នា។ បើយើងចង់សម្រេចឲ្យបានជោគជ័យ យើងត្រូវចំណាយពេលយូរ។ កុំដាក់គោលដៅថ្ងៃនេះ ហើយចង់ជោគជ័យស្អែក ព្រោះផ្លូវទៅកាន់ភាពជោគជ័យមិនមានផ្លូវកាត់នោះទេ។ កាលណាយើងកាន់តែប្រញាប់ចង់សម្រេចជោគជ័យឆាប់រហ័សពេក យើងនឹងកាន់តែដាក់សម្ពាធលើខ្លួនឯង។ នៅពេលដែលជីវិតកាន់តែតានតឹងហួស យើងក៏ឈប់ធ្វើអ្វីទាំងអស់ ហើយចុងក្រោយសូម្បីតែជោគជ័យតូចមួយក៏ធ្វើមិនបានផង។
២. ស្នេហាជារឿងត្រូវគិតក្រោយ
មិនហាមមិនឲ្យយុវវ័យកុំមានស្នេហានោះទេ ប៉ុន្តែត្រូវមានស្នេហាដែលត្រឹមត្រូវមួយ។ កុំមានស្នេហាដោយសារមិត្តសុទ្ធតែមានសង្សា ឬមានស្នេហាដោយសារតែខ្លាចគេមើលមកជាមនុស្សអន់ ឬយើងភ័យខ្លាចការរស់នៅម្នាក់ឯង។ តាមពិតទៅ ភាពនៅលីវក្នុងភាពជាយុវវ័យជារឿងល្អ ព្រោះវាធ្វើឲ្យយើងមានឱកាសក្នុងការបំពេញនូវក្តីស្រមៃរបស់ខ្លួនទាំងផ្នែកចំណេះដឹងនិងការគិត។ នៅពេលយើងរឹងមាំហើយ កុំភ័យខ្លាចរឿងគ្មានអ្នកណាស្រឡាញ់ ព្រោះមនុស្សដែលសាកសមបំផុតនឹងមករកយើងនៅវេលាដ៏សក្តិសមមួយ។
៣. សេពគប់មិត្តភក្តិល្អៗ

ពេលដែលយើងនៅជាកុមារ ឪពុកម្តាយជាមនុស្សដែលជិតស្និទ្ធជាមួយយើងជាងគេបំផុត។ ប៉ុន្តែនៅពេលដែលយើងកាន់តែធំទៅ ស្ថិតក្នុងភាពជាយុវវ័យ អ្នកដែលជិតស្និទ្ធនឹងយើងជាងគេគឺមិត្តភក្តិ ដូច្នេះហើយការជ្រើសរើសប្រភេទមិត្តភក្តិគឺជារឿងសំខាន់ណាស់។ ចូរជ្រើសរើសមិត្តភក្តិណាដែលឱ្យតម្លៃលើវត្តមានរបស់យើងក្នុងជីវិតគេ។ ជ្រើសរើសមិត្តដែលមានក្តីស្រមៃដូចយើង និងរាប់អានមិត្តណាដែលគេជាកញ្ចក់ឆ្លុះដ៏ល្អបំផុតចំពោះទង្វើរបស់យើង។
៤. រៀនសន្សំលុយ
យុវវ័យជាវ័យដែលចូលចិត្តភាពសប្បាយ ចង់សាករបស់ថ្មីៗល្អៗ និងទំនើបៗ ដូច្នេះការចំណាយក៏មានច្រើន។ ផ្ទុយពីមនុស្សវ័យកណ្តាល យើងនៅមិនទាន់មានទំនួលខុសត្រូវធំដូចពួកគេទេ។ បើទោះបីជាមិនទាន់រងសម្ពាធពីអ្នកជុំវិញខ្លួនក៏ដោយ យើងក៏មិនត្រូវប្រលែងដៃលើការចំណាយដែរ។ ត្រូវចាយឲ្យត្រូវតាមខ្ទង់ និងចេះសន្សំលុយដើម្បីវិនិយោគនៅថ្ងៃអនាគត។
៥. ភាពលំបាកមិនស្ថិតស្ថេរទេ

មានរឿងជាច្រើនដែលបានកើតឡើងដោយស្មានមិនដល់ ក្នុងយុវភាពរបស់យើង។ ប៉ុន្តែ ត្រូវចាំថា រឿងទាំងអស់ដែលយើងកំពុងជួបប្រទះ បន្តិចទៀតក៏បាត់ខ្លួនអស់ហើយ។ វានៅមិនយូរទេ។ សម្ពាយដែលកំពុងស្ពាយ វានឹងស្រាលទៅៗ ឯការឈឺចាប់ដែលបៀមទុក្ខ វានឹងធូរស្បើយមិនខានទេ។ ត្រូវចងចាំថា យើងកើតមកសម្រាប់ភាពអស្ចារ្យ គ្រាន់តែរឿងរ៉ាវប៉ុណ្ណឹង ហេតុអ្វីយកឈ្នះមិនបាន?
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ នាំទិព្វទំាងបីពេលក្រោកពីគេងមកភ្លាម
ចុចអាន៖ មេរៀនជីវិតទាំង ៥ បំផុសគំនិតសម្រាប់ជោគជ័យថ្ងៃអនាគត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


