KPT+
ផ្នត់គំនិតបីធំ ដែលត្រូវប្តូរភ្លាម ពេលជីវិតត្រូវជាប់គាំងនឹងវិបត្តិ
ជីវិតឆ្ពោះទៅមុខមួយ ត្រូវការកំណត់គោលដៅច្បាស់លាស់ តែកំណត់គោលដៅយ៉ាងដូចម្តេចនៅពេលដែលយើងមានអារម្មណ៍ថា កំពុងជាប់គាំង?
ស្ថានភាពជំពាក់បំណុល គ្មានផ្ទះ គ្មានការងារធ្វើច្បាស់លាស់ គ្មានចំណូលល្អ និងគ្មានអារម្មណ៍ជំនឿនូវអ្វីដែលខ្លួនចង់ធ្វើ ជាដំណាក់កាលដែលគ្រប់គ្នាតែងតែត្រូវឆ្លងកាត់នាគ្រាណាមួយនៃជីវិតរស់នៅ។
អារម្មណ៍ថាបាត់បង់ខ្លួនឯង និងឃ្លេងឃ្លោងគោលដៅ ជាគំនិតដែលជាប់គាំងព្រោះហិរញ្ញវត្ថុ ជាធម្មតាអាចជុំរុញឱ្យយើងមិនដឹងថាខ្លួនចង់បានអ្វីទៀតជាបន្តបន្ទាប់នៅក្នុងជីវិតឬអាជីពដែលមិនប្រាកដថាមកពីអ្វីឬនឹងដោះស្រាយដោយវិធីណា។
នេះជាអ្វីដែលយើងគួរធ្វើ៖
ផ្តោតលើគោលដៅតូចៗសិន

គោលដៅដែលដែលមានលទ្ធផលយើងធ្លាប់ដាក់កំហិតចង់បានដូចជាសម្រកឱ្យនៅ៦០គីឡូក្រាមជាគោលដៅលទ្ធផល ចំណែក គោលដៅរត់ ៣ ដង ក្នុងមួយសប្តាហ៍ជាគោលដៅដំណើរការ។
នៅពេលដែលជីវិតហាក់ជាប់គាំងដោយបញ្ហាច្រើនពេក គោលដៅបែបដំណើរការអាចផ្តល់ឱ្យយើងនូវសកម្មភាពជាក់លាក់ ព្រមជាមួយនិងលទ្ធផលតូចៗដែលចូលមកលើកទឹកចិត្ត ហើយសកម្មភាពទាំងនោះ នឹងឈានទៅកំណត់ទម្លាប់ប្រចាំថ្ងៃ ថែមទាំងចូលទៅសម្លាប់ភាពអស់សង្ឃឹមរបស់យើងបន្តិចម្តងៗបានយ៉ាងមានប្រសិទ្ធិភាព។
កុំឈប់ស្ងៀម

ដើម្បីដុតបញ្ឆេះកំសួលថាមពលស្មារតីនិងខាងវិញ្ញាណន យើងអាចបង្កើតបន្ថែមគោលដៅសក្មភាពតូចៗនានាថែមឡើងដូចជាចូលរួមសិក្សាសាលា អានឬសរសេរ ឬហាត់ប្រាណ ឬពិភាក្សា នេះគឺជាប្រភពនៃការសម្រាកទាំងបានចំណេះទាំងមិននៅស្ងៀមព្រោះថាពេលយើងរៀនអ្វីថ្មីយើងសម្រាកបានពីក្តីទុក្ខកង្វល់ ហើយនេះជា“ មូលហេតុ” ដ៏សំខាន់បង្កើតសេចក្តីសង្ឃឹមឡើងនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។
ប្រសិនបើមិនប្រាកដថា តើនឹងត្រូវចាប់ផ្តើមនៅទីណា សូមកំណត់គោលដៅអធិស្ឋានឬធ្វើសមាធិរយៈពេលពីរនាទីជារៀងរាល់ថ្ងៃឬចំណាយពេលស្រោចផ្កា ដើរក្នុងធម្មជាតិ។ ស្វែងរកសកម្មភាពដែលជួយឱ្យមានទំនាក់ទំនងជាមួយប្រាជ្ញាខាងក្នុងនិងអំណាចស្មារតីខ្ពស់មកវិញ។
សាកល្បងអ្វីដែលថ្មី

នៅពេលដែលគ្រប់គ្នាដួលបរាជ័យឬបង់ខាត រឿងដ៍ទំនងមួយគឺអាចយើងចងសម្ព័ន្ធមនុស្សខុសឬធ្វើការងារខុស ដូច្នេះ អ្វីដែលត្រូវធ្វើគឺទាក់ទងជាមួយមនុស្សថ្មីឬមិត្ដភក្ដិមហាវិទ្យាល័យអតីតមិត្តរួមការងារនិងអ្នកស្គាល់គ្នាលើ LinkedIn ដែលខានមិនបាននិយាយរាប់ឆ្នាំមកហើយ។ ចំនុចសំខាន់គឺទាញយកទស្សនវិស័យថ្មីពីជំនាញឬឧស្សាហកម្មខុសៗគ្នាមកគិត ជាបទពិសោធន៍ ជាចំណេះថ្មី គឺមានឥទ្ធិពលបំផុតសម្រាប់ការស្វែងរកឱកាស៕
ប្រែសម្រួល៖ សុភា
ប្រភព៖ lifehack
ចុចអាន៖ ថ្នាំទិព្វទំាងបីពេលក្រោកពីគេងមកភ្លាម
ចុចអាន៖ ហេតុផល គួរតែគោរពនិងឲ្យតម្លៃអ្នកសំអាតមាត់ធ្មេញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


