Connect with us

KPT+

ថ្នាំទិព្វទំាងបីពេលក្រោកពីគេងមកភ្លាម

បានផុស

នៅ

វត្ថុបីយ៉ាងនេះហើយ​ដែលត្រូវចាប់យកមកប្រើនៅព្រឹកព្រហាមក្រោកមកពីគ្រែ ហើយអាចទ្រទ្រង់ជីវិតអ្នក ពេញមួយថ្ងៃនេះ ឱ្យមាន​សុខមាលភាពនិង​បានទទួលផ្លែផ្កា។

១ ទឹក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត់អ្វីអត់បាន កុំអត់ទឹក! ទឹក​ក្តៅឬត្រជាក់ល្មម​មុនអាហារមុនអ្វីទំាងអស់អាចជួយដល់​ការ​រំលាយ​អាហារ​រ និងសម្អាត​​ប្រព័ន្ធ​រំលាយ​អាហារ​ ​កាត់​បន្ថយជាតិ​អាស៊ីត​ក្នុងក្រពះ​ បញ្ចេញជាតិពុលមកក្រៅ ដូចជា​ឱសថ​​។ ទុកទឹកក្បែរខ្លួនជានិច្ចពេលចូលសម្រាន្ត ក្រោកមកកាលណា​បានពិសារភ្លាមដែរ។

២ សង្រួមចិត្ត

បើកភ្នែកមកតែ​ពិបាកចិត្ត​គឺពិបាកពេញមួយ​ថ្ងៃ។ គ្មាន​អ្វីដែលយើង​មិនអាច​ដោះស្រាយបាននោះទេ​ឱ្យតែយើងនៅមាន​ដង្ហើម។ ការធ្វើចិត្ត​ឱ្យ​ផ្តោត​មិនបាចហាច​អាចធ្វើល្អណាស់តាមរយៈ ការអានសៀវភៅ២ទំព័រ​ជាប្រចាំ​ពេលក្រោកមកហើយកុំប៉ះទូរសព្ទ។ ចិត្តបញ្ជារាងកាយ​ សុខសប្បាយឬឈឺថ្កាត់ មួយភាគធំ​អាស្រ័យ​លើចិត្តគំនិត​ដែលគិតវិជ្ជមាន​ឬអត់។

៣ ក្តីស្រលាញ់

បើក្រោកមកឃើញមនុស្សណា​នៅក្បែរៗ ថើបមួយយកហេង។ ប្រសិនគ្មាន​ទេ ​ស្រោចទឹកផ្តល់ជីវិត​ដល់រុក្ខជាតិ ផ្តល់អាហារ​ដល់ខ្លួន​និងអ្នកអត់ឃ្លាន ។​ការបង្កើតជីវិត ការជួយជីវិត ការផ្តល់ជីវិត​ជាការងារ​ដ៏សែនប្រពៃ​នៅលើផែនដីនេះ។ កុំខ្ចិល កុំកំណាញ់​ កុំបង្អង់ ព្រោះទង្វើទំាងអស់នេះ​ផ្តល់ឱ្យ​យើងខ្លួនឯងនូវសុភមង្គល៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ ទម្លាប់តូចៗងាយៗ នាំឲ្យជីវិតជួបរឿងវិជ្ជមាន

ចុចអាន៖ មនុស្ស​ជោគជ័យ​ធ្វើអ្វី​ខ្លះ រាល់​ពេល​ពួកគេ​បាក់ទឹកចិត្ត?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម