Connect with us

KPT+

ឈ្នានីស ​ពុំ​មែន​ជា​ចរិត​កំណើត​ទេ​ ប៉ុន្តែ​ជា​ផ្នែក​នៃ​សុខភាព​ផ្លូវចិត្ត​ ដែល​ទ្រុឌទ្រោម​

បានផុស

នៅ

​ច្រណែន គឺជា​អារម្មណ៍​ ដែល​យើង​មាននៅ​ពេល​ភ័យខ្លាច​បាត់បង់​នរណា​ម្នាក់ តួនាទី​ណាមួយ ឬ​ទំនាក់ទំនង​អ្វី ដែល​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​។ វា​ខុសពី​ការឈ្នានីស​ ដែល​កើតឡើង​ពេល​ដែល​យើង​ឃើញ​អ្នកណាម្នាក់​មាន​អ្វីមួយ ដែល​យើង​ចង់បាន​ដែរ​តែ​មិន​ធ្លាប់​ទទួល​បាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភេទ​ទាំង​ពីរ​នេះ ​រមែង​ភ្ជាប់​យើង​ទៅ​នឹង​មនុស្ស​ផ្សេង​ណា​ម្នាក់ទៀត​ឬ​ក្រុម​ណាមួយ​មិន​ថា​ គេ​ស្គាល់​យើង​ឬ​អត់ តែ​យើង​មានចិត្ត​បែបនេះ​ទៅរក​គេ​។

​ការ​ច្រណែន​បែប​ឈ្នានីស អាច​កើតមានឡើង​គ្រាន់តែ​ឃើញ​ឡាន​ថ្មី​របស់​អ្នកជិតខាង​ឬ​ការឡើង​ឋានៈ​របស់​មិត្ត​រួមការ​ងារ​យើង ឬ​និយាយ​ជារួម​ថា ពួកគេ​មាន​អ្វី​ល្អ​ដែល​យើង​ចង់​ដណ្តើមយក​។​ ពេលខ្លះ​ការ​មាន​អារម្មណ៍​ច្រណែន​ឈ្នានីស​ គឺជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា អ្នក​មិនទាន់​ទទួល​បាន​លទ្ធផល​ល្អ (​នៅ​បរាជ័យ​ច្រើន​ក្នុង​ជីវិត​)​ ប៉ុន្តែ​វត្តមាន​វា​មក​រឹតតែ​មិនបាន​ជួយ​អ្វី ក្រៅតែពី​បណ្តាលឲ្យ​ពុល​និង​បំផ្លាញ​ទំនាក់ទំនង​។​

​យើង​ត្រូវ​ស្គាល់​ពី​វា​ហើយ​ឆ្លើយតប​តាមរបៀប​វាងវៃ​។​

១. ការ​ច្រណែន​ជា​សញ្ញា​នៃ​បញ្ហា​នៅ​ក្នុង​ទំនាក់ទំនង​

​មនុស្ស​ដែល​និយម​បង្កើត​ទំនាក់ទំនង​ល្អ​ ហើយ​រវល់​ជាមួយ​ការ​កសាង​បណ្តាញ​មិន​សូវមាន​ពេល​ច្រើន អាច​បង្កើត​បានជា​បញ្ហា​ច្រណែន​នេះ​ឡើង​ទេ លើកលែងតែ​អ្នក​ដែល​នៅ​ស្ងៀមស្ងប់​ស្ងាត់ នឹង​តាម​ឃ្លាំ​ពិនិត្យ​ជីវិត​អ្នកដទៃ​ច្រើន​ជាង​ខ្លួនឯង​។​

២. ការ​ច្រណែន​ឈ្នានីស​ ជា​សញ្ញា​នៃ​ជំងឺ​ថប់​បារម្ភ​និង​អាជីព​ ដែល​កំពុង​ត្រូវ​បំផ្លាញ​

​កម្រិត​នៃ​ការ​ច្រណែន​អាច​ពន្យល់​ពី​សុខភាព​ផ្លូវចិត្ត រួមមាន​ជំងឺ​វង្វេងស្មារតី ការ​គិត​អវិជ្ជមាន ដែល​បំពុល​ទំនាក់ទំនង​ហើយ​វា​ធ្ងន់​ទៅៗ ប្រសិនបើ​ទុកចោល​មិនបាន​ត្រួតពិនិត្យ​ព្យាបាល​។ វា​បង្ក​ឲ្យ​បាត់បង់​ការ​ជឿទុកចិត្ត​លើ​អ្នកដទៃ​និង​សូម្បីតែ​ខ្លួនឯង។ អ្នកឯកទេស​អះអាង​ថា ការ​ច្រណែន​បង្ក​ការសង្ស័យ ភ័យ​ព្រួយ ខឹងសម្បា និង​ធ្លាក់​ទឹកចិត្ត ដែល​អាច​ធ្វើ​ឲ្យ​សាមីខ្លួន ធ្លាក់​ចូល​ទៅ​ក្នុង​សំពាធ​អារម្មណ៍​និង​ប្រែប្រួល​អាកប្បកិរិយា​ខ្លាំងក្លា​ទៅជា​និយាយ​ច្រើន ឬ​ស្ងប់ស្ងៀម​មិន​ចេញ​ស្តី​។​

៣. មជ្ឈមណ្ឌល​អារម្មណ៍​ នៅ​ក្នុង​ប្រព័ន្ធ​ខួរក្បាល​មាន​បញ្ហា​

​នោះ​មានន័យថា​អារម្មណ៍​របស់​យើង​អាច​បដិសេធ​ភាព​សមហេតុ​ផល​និង​តក្កវិជ្ជា​។ ឧទាហរណ៍​អ្នកនោះ​ខ្លួនឯង ដឹង​ថា​វា​ជា​រឿង​ឆ្កួត​ៗ​សម្រាប់​ចំណាយ​ពេល​ឈ្នានីស​អ្នកណាម្នាក់ ប៉ុន្តែ​គេ​នៅតែ​មិន​អាច​បញ្ឈប់​អារម្មណ៍​ខឹង នៅ​ពេល​ឃើញ​អ្នកនោះ​បាន​ល្អ គេ​ហាក់ដូចជា​មិន​អាចជួយ​ខ្លួនឯងបាន គឺ​ត្រូវ​រង​ឥទ្ធិពល​មនុស្ស​នោះ​ជានិច្ច​តែ​ម្តង​។​

​ខាងក្រោយមនេះ ​ជា​វិធី​ល្អៗ​ដោះស្រាយ​ជួយ​ខ្លួនឯង​ចេញពី​បញ្ហា​ឈ្នានីស​៖

​ចូរ​រៀន​បង្វែរ​ការ​ផ្តោត​អារម្មណ៍​ពី​អ្នកដទៃ​មក​រក​ខ្លួនឯង​វិញ​

​បើសិន​អ្នក​គិតពី​នរណា​ម្នាក់​សឹងតែ​រៀងរាល់ថ្ងៃ មិនមែន​ព្រោះ​ស្រលាញ់​តែ​ខឹង​អំពី​ជីវិត​គេ នឹង​សកម្មភាព​នានា​របស់គេ ចូរ​ទាញ​ខ្លួនឯង​កុំ​ឲ្យ​ផ្តោតលើ​អ្នកនោះ​ទៀត តាមរយៈ ការចាកចេញ​ឆ្ងាយ កុំ​តាមដាន​គេ ឬ​វាយតម្លៃ​អ្វី​ទាក់ទង​នឹង​គេ​។​

​រក្សា​ភាពស្ងប់ស្ងាត់​

​សូម​ចាំ​ថា​ការ​ច្រណែន​ធ្វើឲ្យ​យើង​សកម្ម​។ ការសន្ទនា​អំពី​អ្នកណាម្នាក់​ពីក្រោយ​ខ្នង ទាំង​ល្អ​ទាំង​មិនល្អ អាច​នាំ​ទៅ​រក​ទំនាក់ទំនង​និង​ការ​ច្រណែន​ឈ្នានីស​មិន​ខាន​។ ប្រសិន​យើង​ទម្លាប់​រស់នៅ​ពាក់ព័ន្ធ​និង​ទើស ចំពោះ​ជីវិត​អ្នកដទៃ​យូរ​ពេក​ហើយ​ពិបាក​ដកចេញ​មក​ភ្លាមៗ​បាន​អាច​រៀន​ធ្វើ​សមាធិ បង្រួម​ចិត្ត​មក​គិតតែ​អំពី​ខ្លួនឯង​និង​ជីវិត​ខ្លួន​វិញ​។​

​គិត​សិន​ពី​ហេតុផល​មុន​ធ្វើការ​ប្រៀបធៀប​

​របៀប​ដែល​អ្នក​គិត វា​សំខាន់​ណាស់​។​ជាទូទៅ​មនុស្ស​យើង​ប្រៀបធៀប​ព្រោះ​ចង់បាន​ឲ្យ​ដូច​គេ​ឬ​អាច​ចង់​ធ្វើតាម​គេ​ដែរ​អាច​ថា គោរព​ស្ញប់ស្ញែង អាច​ទាំង​ស្រលាញ់​ទាំង​ខឹង។ គិត​សិន​ថា​យើង​ប្រៀបធៀប​ធ្វើ​អី​? វា​ចំណេញ​ចំពោះ​យើង​ដែរ​ទេ​? ហេតុអ្វី​យើង​គិតតែ​អំពី​មនុស្ស​ម្នាក់​នោះ​?

​បញ្ឈប់​អារម្មណ៍​អសន្តិសុខ​និង​ភ័យខ្លាច​

​ការភ័យខ្លាច​ចាញ់ ខ្លាច​ខ្សោយ ខ្លាច​អន់​ជាង ជាដើម​ហេតុ​នៃ​គំនិត​ឈ្នានីស​ផង​ទាំង​ពួង​។ មនុស្ស​ខ្លះ​កើតមក​ក្នុង​គ្រួសារ ​ដែល​មាន​គំនិត​បែបនេះ​តាំងពី​កុមារភាព​ ដែល​ត្រូវ​បាន​ចិញ្ចឹម​មកឲ្យ​ប្រៀបធៀប ឲ្យ​ច្រណែន ហើយ​មាន​ឫសគល់​នៅ​ក្នុង​ទស្សនៈ​អវិជ្ជមាន​អំពី​ខ្លួន​និង​អ្នកដទៃ​។ អ្នក​ត្រូវ​ដឹងខ្លួន​ទាន់​ពេល ហើយ​ហាត់​ពត់ចិត្ត​ដោយ​មេរៀន​ប្រភេទ​ថ្មី​ជាច្រើន​ដែល​ជំរុញ​ទឹកចិត្ត​ឲ្យ​មាន​ជំនឿ​លើ​ខ្លួនឯង​នឹង​បញ្ឈប់​ការស្វែងរក​កំហុស​អ្នកដទៃ​។ បើ​នៅតែ​បន្ត​ស្វែងរក អ្នក​កាន់​តែ​មាន​អារម្មណ៍​ថា​ខ្វះ​សន្តិសុខ​ខ្លួនឯង​ទៅវិញ​៕​

ប្រែសម្រួល៖ Mr Tomorrow

​ប្រភព​៖ WellnessLife

ចុចអាន៖ តើ​ការ​ច្រណែន​និន្ទា​រាប់​ជា​ជំងឺ​ផ្លូវចិត្ត​ដែរ​ទេ?

ចុចអាន៖ មនុស្សច្រណែន លេចសញ្ញាទាំងនេះ ទោះខំសម្ដែងយ៉ាងណាក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម